PSG ត្រៀម​កញ្ចប់​ទឹកប្រាក់ ៩០​លាន​ផោន ដើម្បី​ផ្ទេរ​អ្នកចាំទី ដេវីដ ដឺ ហ្គៀ

264
ចែករម្លែក

ក្លិប Paris Saint Germain ឬ PSG គ្រោង​នឹង​បង្កើន​កញ្ចប់​ទឹកប្រាក់​របស់ខ្លួន​រហូត ដល់​៩០​លាន​ផោន ដើម្បី​ផ្ទេរ​អ្នកចាំទី ដេវីដ ដឺ ហ្គៀ (David De Gea) ។​
​ ​
​ទម្រង់​លេង​ដ៏​អន់​របស់​អ្នកចាំទី​រូបនេះ​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មិន បានធ្វើ​ឲ្យ​ក្លឹប​ជើងឯក​បារាំង​មួយ​នេះ​រារែក​ចិត្ត​នោះទេ​។ ដឺ ហ្គៀ នៅតែ​ជា​កីឡាករ ម្នាក់​ក្នុងចំណោម​គោលដៅ​កំពូល​របស់ខ្លួន ស្របពេល​អ្នកចាំទី​ជើងចាស់ ហ្គៀ​ន​លូ​ហ្គី ប៊ូ​ហ្វុ​ន (Gianluigi Buffon) កាន់តែ​ខិត​ទៅរក​ទីបញ្ចប់​នៃ​អាជីព​របស់ខ្លួន​។​
​ ​
ថ្នាក់ដឹកនាំ​របស់​ក្លិប PSG មានបំណង​ផ្តល់​កិច្ចសន្យា​រយៈពេល​វែង​ដល់ ដឺ ហ្គៀ ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់​ដល់ ៤៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ រហូតដល់​ឆ្នាំ ២០២៤​។ ការធ្វើ​បែបនេះ មានន័យថា ដឺ ហ្គៀ កើន​ប្រាក់​ឈ្នួល​ទ្វេដង​។​
​ ​
ប្រាក់​ឈ្នួល​បច្ចុប្បន្ន ២០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​នឹង​ចប់​នៅ​ខែមិថុនា​ឆ្នាំក្រោយ ហើយ​គ្មាន​ការបញ្ជាក់​នៅឡើយ​ថា កីឡាករ​រូបនេះ​នឹង​បន្ត​កិច្ចសន្យា​បន្ត​ជាមួយ យូ​ណាយ​ធី​ត​ទៀត​នោះទេ​។​

​ក្លិប រៀល ម៉ា​ឌ្រី​ត​,​ជូ​វេន​ទុ​ស និង ឌ័​រ​ម៉ាន ក៏​តាមមើល​ស្ថានភាព​របស់​អ្នកចាំទី​រូបនេះ ផងដែរ​។ ដឺ ហ្គៀ ប្តេជ្ញាចិត្ត​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ហើយ​យូ​ណាយ​ធី​ត​ត្រូវ ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​បញ្ចប់​ក្នុងចំណោម​ក្រុម​កំពូល​ទាំង​បួន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​