PSG អាច​នឹងដាក់​សំណើ​ផ្ទេរ អា​ដាំ ឡា​ឡា​ណា

139
ចែករម្លែក

​ក្លឹប​យក្ស​បារាំង Paris Saint Germain អាច​នឹង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ​ក្លឹប Liverpool អា​ដាំ ឡា​ឡា​ណា (Adam Lallana) នៅ​រដូវក្តៅ​ឆ្នាំក្រោយ​ក្នុង​កិច្ចព្រម ព្រៀង​ផ្ទេរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ ផ្អើល​មួយ​។​
​ ​
​កិច្ចសន្យា​នៅ​ក្លឹប Liverpool របស់​កីឡាករ​អង់គ្លេស​រូបនេះ​នឹង​ចប់​នៅ​ដំណាច់​រដូវ​កាល​នេះ ហើយ​អាច​នឹង​ប្តូរ​ទៅលេង​នៅ​ក្លឹប PSG នេះ​បើតាម​សេចក្តីរាយការណ៍​របស់​កាសែត Mirror ។​
​ ​
ឡា​ឡា​ណា មានការ​ខកចិត្ត​ច្រើន​ដោយសារ​បញ្ហា​របួស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ខណៈ​នៅពេលនេះ​ក្លាយជា​កីឡាករ​បន្ទាប់បន្សំ​នៅ Liverpool ដោយសារតែ​លេង​បាន​ត្រឹម​១១៣​នាទី ប៉ុណ្ណោះ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​នេះ​។​
​ ​
បើទោះបីជា​រកបាន​គ្រាប់​បាល់ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កាលពី ខែ​មុន​ក៏ដោយ ក៏​វា​ហាក់ដូចជា​ថា នេះ​គឺជា​រដូវ​កាល​ចុងក្រោយ​របស់ ឡា​ឡា​ណា ជាមួយ​ក្លឹប Liverpool ហើយ​។​
​ ​
ថ្មីៗ​នេះ ក៏មាន​ការភ្ជាប់ ឡា​ឡា​ណា ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ក្លឹប​នៅ​ចិន​ឬ​នៅ​សហរដ្ឋ អាមេរិក​ផងដែរ​។ ប្រសិនបើ ឡា​ឡា​ណា ពិតជា​ចាកចេញ​មែន​នោះ​វា​នឹង​ជួយ​កាត់បន្ថយ​ការ ចំណាយ​លើ​ប្រាក់​ឈ្នួល​សម្រាប់​ក្លឹប Liverpool៕ ប្រែ​សម្រួល ពិសិដ្ឋ​

ខ្សែបម្រើ អា​ដាំ ឡា​ឡា​ណា (Adam Lallana)