Raintree​និង​SmallWorld​ចាប់ដៃគ្នា​ដើម្បី​ព​ន្លឿ​ន​សម្ទុះ​នៃ​ការរីកចម្រើន​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​

187
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ Raintree និង SmallWorld ដែលជា​ក្រុមហ៊ុន​កសាង​ប្រព័ន្ធ​អេកូ​ដ៏​សកម្ម​ពីរ ក្នុង​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា បានប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​ការិយាល័យ​រួមការ​ងារ (co-working space)​ឈ្មោះថា​SmallWorldRealty​នៅក្នុង​អគារ​Raintree​។​កិច្ចសហការ​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ផ្តល់​ការគាំទ្រ​បន្ថែមទៀត​ដល់​សហគម​ន៍​អាជីវកម្ម​បើក​ថ្មី​(Startup)​ដែល​កំពុង​លូតលាស់​នៅ​កម្ពុជា​។
Raintree​បាន​ចូលរួមចំណែក​លើកស្ទួយ​វិស័យ​បច្ចេកវិទ្យា​នៅក្នុង​រូបភាព​ផ្សេងៗ​តាំងពី​ចាប់កំណើត​នៅ​ឆ្នាំ ២០១៦ មកម្ល៉េះ​។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៩ Raintree បាន​ចូលរួម​ធើ្វ​ការស្រាវជ្រាវ និង សរសេរ​របាយការណ៍ ស្តីពី​ទិដ្ឋភាព​នៃ​សហគមន៍​អាជីវកម្ម​បើក​ថ្មី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ សព្វថ្ងៃ ក្រុមហ៊ុន​ដែល​ចាប់​ទីតាំងនៅ Raintree រួមមាន Microsoft, Viber, Grab, Havas Socialyse, Havas Champagne, និង Saturday Kids/Coding Cats​។​

​កញ្ញា​ZoëNg​នាយក​គ្រប់គ្រង​របស់​Raintree​បាន​លើកឡើងថា​៖“​ក្នុងនាម​ជា​ក្រុមហ៊ុន​ពីរ​នាំមុខ​ក្នុង​វិស័យ​សហគមន៍​អាជីវកម្ម​បើក​ថ្មី​(Startup)​ពួកយើង​គិតថា​ការ​ចាប់ដៃគ្នា​រវាង​SmallWorld​និង​Raintree​ជា​ឱកាស​មួយ​ដ៏​ល្អប្រសើរ​មួយ​ដើម្បី​ធ្វើឱ្យ​សហគមន៍​បច្ចេកវិទ្យា​យើង​មាន​ដំណើរការបាន​កាន់​តែ​ល្អប្រសើរ និង​រីកលូតលាស់​កាន់តែ ឆាប់រហ័ស​។​”

​កញ្ញា Zoë Ng បាន​បន្ថែមថា​៖ “Raintree តែងតែ​ស្វែងរក​ដៃគូ​សហការ​យូរអង្វែង​ជាមួយ​អ្នក​លេចធ្លោ ក្នុង​វិស័យនេះ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។​SmallWorld​មាន​បេសកកម្ម​ដូច​យើង​នៅក្នុង​វិស័យ​សហគមន៍​អាជីវកម្ម​បើក​ថ្មី​(Startup)​ផ្នែក​បច្ចេកវិទ្យា​ហើយ​ពួកយើង​មាន​សេចក្តីរំភើប​យ៉ាងខ្លាំង ជាមួយនឹង​សក្តានុពល​ថ្មីៗ ដែល​នឹង​កើតចេញ ពី​កន្លែងធ្វើការ​រួម​ថ្មី​មួយ​នេះ​នៅ Raintree”​។

​លោក​ធុល​រិទ្ធី​សហ​ស្ថាបនិក​SmallWorldRealty​បាន​លើកឡើងថា​៖“​ការសហការ​របស់​យើង​ជាមួយ​Raintree​កើតឡើង​ដោយសារ​ចក្ខុវិស័យ​នៃ​ការបង្កើត​សហគមន៍​ជាមួយគ្នា​ហើយ​និង​ដើម្បី​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​គោលបំណង​សម្រេច​ឱ្យបាន​នូវ​គោលដៅ​រួមមួយ​គឺ​ការលើកស្ទួយ​សហគមន៍​អាជីវកម្ម​បើក​ថ្មី (Startup) នៅ​កម្ពុជា ទៅកាន់​កម្រិត​ថ្មី​មួយទៀត​។

​លោក ធុល រិទ្ធី បាន​បន្ដថា​៖“​ពួកយើង​កំពុង​ផ្តោតលើ​ការទាក់ទាញ​អតិថិជន​ដែលមាន​កំណត់ត្រា​ល្អៗ និង​មាន​ប្រវត្តិ​យូរហើយ​នៅក្នុង​សហគមន៍​បច្ចេកវិទ្យា​ក​ម្ពុ​ជា​។​នេះ​គឺជា​កន្លែង​ដែល​សហគ្រិន​និង​ស្ថាបនិក​អាច​នាំ​វិនិយោគិន​ដែលមាន​សក្តានុពល​មក​វាយតម្លៃ​លើ​ប្រតិបត្តិការ​របស់​ពួកគេ​ក៏ដូចជា​បុគ្គល​និង​ក្រុម​ដែល​ពួកគេ​ចង់​សហការ​ជាមួយ​ផងដែរ​”​។​

​លោក ជី សិលា នាយក​ប្រតិ​បិ​ត្ត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល «​សប្បាយ​» និង ដៃគូរ​របស់ SmallWorld ហើយក៏​ជា​អ្នកគាំទ្រ​ការសហការ​រវាង​Raintree​និង​SmallWorld​បាន​និយាយថា​៖“​អនាគត​របស់​សេដ្ឋកិច្ចកម្ពុជា គឺ​ផ្អែកលើ​ការវិនិយោគ ផ្នែក​បច្ចេកវិទ្យា សហគ្រិនភាព និង​នវានុវត្តន៍​។ ការសហការ​រវាង Raintree និង SmallWorld Realty តំណាងឱ្យ ស្មារតី​នេះ​។ សហគមន៍​អាជីវកម្ម​បើក​ថ្មី (Startups) ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​មួយចំនួន​នៅ​កម្ពុជា​បាន​ចាប់​ទីតាំងនៅ​កន្លែង​នេះ​ស្រាប់​ហើយ​យើង​ក៏​ចង់​ទាក់ទាញ និង​កសាង​ក្រុម​ដែលមាន​ទេពកោសល្យ​ជាច្រើន​ទៀត​មក​ទីនេះ នៅ​ថ្ងៃមុខ​ផងដែរ​”៕S/

​ចំណងជើង​រូបថត​៖Raintree​និង​SmallWorld​ចាប់ដៃគ្នា​ដើម្បី​ព​ន្លឿ​ន​សម្ទុះ​នៃ​ការរីកចម្រើន​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​