RB Leipzig បដិសេធ​សំណើ​៦៦​លាន​ផោន​របស់​លី​វើ​ភូ​ល​សម្រាប់​កីឡាករ ណា​ប៊ី កេ​តា​

1041
ចែករម្លែក

​ក្លិប RB Leipzig បាន​ច្រានចោល​សំណើ​ផ្ទេរ​៦៦​លាន​ផោន​របស់​ក្លឹប​លី​វើ ភូ​ល​សម្រាប់​ខ្សែបម្រើ ណា​ប៊ី កេ​តា (Naby Keita) ។
​ ​
​ក្លិប​អាល្លឺម៉ង់​នេះ​ប្តេជ្ញា​ថា ពួកគេ​នឹងមិន​លក់ កេ​តា ទេ អំឡុង​រដូវ​កាល​ទិញដូរ​កីឡាករ​នេះ បន្ទាប់ពី​ច្រានចោល​សំណើ​លើក​ទី​២​របស់​លី​វើ​ភូ​ល​។​

​លី​វើ​ភូ​ល​ដាក់សំណើ​ដំបូង​ដែលមាន​ទឹកប្រាក់​៥៧​លាន​ផោន​ត្រូវបាន​ច្រានចោល​ហើយ​ពួកគេ​បាន​បន្ថែម​៩​លាន​ផោន​ទៀត ដែល​អាច​ចាត់ទុកថា ជា​កិច្ច ព្រមព្រៀង​ផ្ទេរ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​របស់​ក្លិប​លី​វើ​ភូ​ល​។​
​ ​
​ប៉ុន្តែ​ក្លឹប Leipzig កំពុង​ប្រកាន់​ជំហរ​តឹង​បើទោះបីជា​កីឡាករ​រូបនេះ​បង្ហាញ​ចេតនា ចង់​ផ្ទេរចេញ​ក៏ដោយ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី ១៩​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា លី​វើ​ភូ​ល​នៅ តែ​ចាប់អារម្មណ៍​នឹង កេ​តា ប៉ុន្តែ​គេ​នៅ​រង់ចាំ​មើលថា តើ​ពួកគេ​នឹង​ត្រឡប់​ទៅរក​កីឡាករ​រូបនេះ ជាថ្មីទៀត​ឬ​យ៉ាងណា​។​
​ ​
​ក្រុម​ហង្ស​ក្រហម​បំបែក​ឯតទគ្គ​កម្ម​ផ្ទេរ​នៅ​រដូវក្តៅ​នេះ​នៅពេល​ពួកគេ​សម្រេច​កិច្ចព្រមព្រៀង ផ្ទេរ​កីឡាករ ម៉ូ សាឡា (Mo Salah)៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ណា​ប៊ី កេ​តា (Naby Keita)