Real Madrid គ្រោង​ដាក់សំណើ​៧០​លាន​ដុល្លារ ដើម្បី​ផ្ទេរ អេ​ឌិន ហា​ហ្សា​ដ​

432
ចែករម្លែក

ក្លឹប Real Madrid គ្រោង​នឹងដាក់​សំណើ​៧០​លាន​ផោន​ទៅ​ក្លឹប​ឆេ​ល​ស៊ី ដើម្បី​ផ្ទេរ​កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ខណៈ​ពួកគេ​ចាប់ផ្តើម​ដំណើរការ​អូសទាញ​កីឡាករ សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​ទៅ​ពហុកីឡាដ្ឋាន Bernabeu ។​

​ក្លឹប​ឆេ​ល​ស៊ី​ប្រាកដជា​បដិសេធ​សំណើ​ដំបូង​នេះ ខណៈ​ពួកគេ​ចង់បាន​យ៉ាងហោចណាស់ ១០០​លាន​ផោន សម្រាប់​កីឡាករ​កំពូល​រូបនេះ ប៉ុន្តែ​ក្លឹប Real Madrid ចង់បង្ហាញ​ពី ចេតនា​ផ្លូវការ​របស់ខ្លួន​។​

​តំណាង​របស់​ក្លឹប Real Madrid បានមក​ដល់ទី​ក្រុង​ឡុង​ដ៍ ដើម្បី​ចរចា​ផ្ទេរ​កីឡាករ ហា​ហ្សា​ដ ដែល​មិនបាន​លាក់បាំង​ពី​ចេតនា​ចង់ទៅ​ចូលរួម​ជាមួយ​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ មួយ​នេះ​។​
​ ​
ការវិល​ត្រឡប់មកវិញ​របស់លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ដែល​លើក​ពាន​ឆេ​ម​ពាន​លី​ក​ជាមួយ​ក្រុម Real Madrid បាន​បង្កើន​លទ្ធភាពរ​បស់​ខ្លួន ក្នុង​ការតាមប្រមាញ់ ហា​ហ្សា​ដ នៅ​រដូវក្តៅ​នេះ​។​
​ ​
ហា​ហ្សា​ដ វ័យ​២៨​ឆ្នាំ​បាន​បដិសេធ​សំណើ​ផ្តល់​កិច្ចសន្យា​ថ្មី​ច្រើនលើក​មកហើយ ពី​ក្លឹប​ឆេ​ល​ស៊ី ដែល​នឹងធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់ ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ឆេ​ល​ស៊ី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​