Real Madrid ចាប់អារម្មណ៍​ចង់បាន ដេវីដ ដឺ ហ្គៀ ជាថ្មី

253
ចែករម្លែក

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ប្រឈមមុខ​នឹង​ការប្រឹងប្រែង​ជាថ្មី ដើម្បី​រក្សាទុក​អ្នកចាំទី ដេវីដ ដឺ ហ្គៀ (David de Gea) បន្ទាប់ពី​ការវិល​ត្រឡប់មកវិញ​របស់​គ្រូបង្វឹក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) មកកាន់​ក្លឹប Real Madrid ។​

​លោក ហ្ស៊ី​ដាន គឺជា​គ្រូបង្វឹក​ដែល​ពេញ​ចិត្តនឹង​អ្នកចាំទី​អេ​ស្ប៉ា​ញ​រូបនេះ​ហើយ​លោក​នឹង ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​គឺជា​គោលដៅ​សំខាន់ ខណៈពេល​លោក​ត្រៀម​កសាង​ក្រុម បន្ទាប់ពី​ពួកគេ​ខ្ទាត​ចេញពី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ដោយសារ​ក្រុម Ajax​ក្នុង​វគ្គ​១៦​ក្រុម ចុងក្រោយ​។​
​ ​
​លោក ផ្ល​រិ​នទី​ណូ ផេ​រ៉េ​ស (Florentino Perez) ប្រធាន​ក្លឹប Real Madrid បាន​សន្យា​ផ្តល់ ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​ដល់​លោក ហ្ស៊ី​ដាន នៅ​រដូវក្តៅ​នេះ ដើម្បី​គាំទ្រ​ផែនការ​របស់ គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ ក្នុងការ​ស្តា​ទម្រង់​លេង​ឡើងវិញ បន្ទាប់ពី​លោក​ធ្លាប់ជួយ ពួកគេ​លើក​ពាន​ឆេ​ម​ពាន​បី​លើក​ក្នុង​រយៈពេល​បី​ឆ្នាំ​ដែល​លោក​ដឹកនាំ​និង​ធ្លាប់​លើក​ពាន​ក្របខណ្ឌ La Liga នៅ​ឆ្នាំ​២០១៦-១៧​។ មានការ​បម្រុង​ប្រាក់​៧៥​លាន​ផោន​ដើម្បី​នាំ យក​កីឡាករ ដឺ ហ្គៀ វ័យ​២៨​ឆ្នាំ ដែល​កិច្ចសន្យា​របស់​កីឡាករ​រូបនេះ​ជាមួយ យូ​ណាយ​ធី​ត​នឹង​ចប់​នៅ​រដូវ​កាល​ក្រោយ​។​
​ ​
​បច្ចុប្បន្ន គ្រូបង្វឹក​នៅ​ពហុកីឡាដ្ឋាន Old Trafford កំពុង​ចរចា​ជាមួយ​អ្នកចាំទី​រូបនេះ ជុំវិញ​ការផ្តល់​កិច្ចសន្យា​ថ្មី​ដែលមាន​ប្រាក់​ឈ្នួល​៣៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ បន្ទាប់ពី​បង្ហាញ​ជម្រើស​ពន្យារ​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០២០ ហើយ​មាន​ទំនុកចិត្ត​ថា កីឡាករ​រូបនេះ​នឹង​ចុះកិច្ចសន្យា ប៉ុន្តែ​ព័ត៌មាន​ជុំវិញ​ចំណាប់អារម្មណ៍​របស់​ក្លឹប Real Madrid នឹងធ្វើ​ឲ្យ​ពួកគេ​ព្រួយបារម្ភ​។​
​ ​
​ក្លឹប Madrid ទើបនឹង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​អ្នកចាំទី​លេខ​១​របស់​ឆេ​ល​ស៊ី ធី​បូត ខ​ត​ធឹ​ស (Thibaut Courytois) ក្នុងតម្លៃ​៣៥​លាន​ផោន​កាលពី​រដូវក្តៅ​ឆ្នាំមុន ប៉ុន្តែ​គេ​ជឿថា ហ្ស៊ី​ដាន ដែល​ទើប​ត្រឡប់​មកកាន់​ពហុកីឡាដ្ឋាន Bernabeu ថ្មីៗ​នេះ​មិន​ជឿជាក់​លើ​អ្នកចាំទី សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#