Real Madrid ចេញ​សេចក្តីថ្លែងការណ៍​បដិសេធ​ការអះអាង​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ

689
ចែករម្លែក

​ក្លឹប Real Madrid បាន​ចោទប្រកាន់​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ថា ភូតកុហក់ ជុំវិញ​ការ​អះអាងថា ក្រុម Spurs ត្រូវបាន​បដិសេធ​មិន​ឲ្យ​ស្នាក់នៅ ទីលាន​ហ្វឹកហាត់​របស់​ក្លឹប​នៅមុន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
ទាំង​ក្រុម Tottenham និង​ក្រុម Liverpool នឹង​ប្រើប្រាស់​ទីលាន​ហ្វឹកហាត់ Valdebebas របស់​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​នេះ នៅមុន​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ទីក្រុង Madrid​។​
​ ​
​ទោះបីជា​យ៉ាងណា ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ប៉ូ​ចេ​តទី​ណូ បាន​អះអាងថា ក្រុម Spurs បានស្នើ​សុំ​ប្រើប្រាស់​ទីកន្លែង​របស់​ក្លឹប Real Madrid ប៉ុន្តែ​ត្រូវបាន​បដិសេធ​។​
​ ​
លោក ប៉ូ​ចេ​តទី​ណូ បាន​និយាយថា “​នៅមុន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ យើង​នឹង​ហ្វឹកហាត់ នៅ​ទីលាន Valdebebas និង​សម្រាក​នៅ​សណ្ឋាគារ​ក្បែរ​នោះ​។ ខ្ញុំ​បានស្នើ​ទៅ​លោក ផ្ល​រិ​នទី​ណូ ដើម្បី​សម្រាក​នៅ​មណ្ឌល​កីឡាករ ប៉ុន្តែ​លោក​បាន​និយាយថា អាច​សម្រាក នៅ​ទី​នោះបាន លុះត្រាតែ​ខ្ញុំ​ក្លាយជា​គ្រូបង្វឹក​របស់ Real Madrid” ។ ការអះអាង​បែបនេះ ធ្វើ​ឲ្យ​ក្លឹប Real Madrid មិន​សប្បាយចិត្ត ហើយ​បាន​ឆ្លើយតប​ទាំង​មិន​សប្បាយចិត្ត​។​
​ ​
ដោយ​បដិសេធ​ការលើកឡើង​របស់​គ្រូបង្វឹក​ក្លឹប Spurs ក្លឹប Real Madrid អះ​ងាង​ថា រាល់​សំណើ​ត្រូវបាន​ទទួលយក ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។

សេចក្តីថ្លែងការណ៍​រប​ស់​ក្លឹប Real Madrid លើកឡើងថា “​ក្លឹប Real Madrid CF មានការ​ភ្ញាក់ផ្អើល​នឹង​ការលើក ឡើង​របស់​គ្រូបង្វឹក Spurs អំពី​សំណើ ដើម្បី​ប្រើប្រាស់ ទីលាន​និង​ស្នាក់​នៅមុន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ក្លឹប​នេះ​តែង តែ​ត្រៀមខ្លួន ដើម្បី​ឆ្លើយតប​នឹង​សំណើ​”​។​
​ ​
សេចក្តីថ្លែងការណ៍​នេះ​បន្តថា “​សំណើ​ដាក់​ទៅ​ក្លឹប Real Madrid​បាន​ស្នើសុំ​ប្រើប្រាស់​តែ ទីលាន​ហ្វឹកហាត់​និង​បន្ទប់​ផ្លាស់ប្តូរ​សម្លៀកបំពាក់​ប៉ុណ្ណោះ ហើយ​សំណើ​ទាំងនេះ​ត្រូវ បាន​ឆ្លើយតប​ទាំងអស់​”​។​
​ ​
កន្លងមក​លោក ប៉ូ​ចេ​តទី​ណូ ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ចូលរួម​ជាមួយ​ក្លឹប Real Madrid ប៉ុន្តែ​បន្ទាប់ពី​ការចាកចេញ​របស់លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) កាលពី​រដូវក្តៅ​ឆ្នាំមុន គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​រូបនេះ​បែរជា​សម្រេច​បន្ត​អនាគត ជាមួយ​ក្លឹប Spurs ទៅវិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​