Real Madrid ត្រៀម​ដាក់សំណើ​ផ្ទេរ​៦៨​លាន​ផោន សម្រាប់​កីឡាករ ធី​ម៉ូ វើ​ន័​រ​

239
ចែករម្លែក

ក្លឹប Real Madrid កំពុង​ត្រៀមខ្លួន​នៅមុន​រដូវ​កាល​ទិញដូរ​កីឡាករ​នៅ​រដូវក្តៅ ខណៈ ពេល​ពួកគេ ចង់​ផ្ទេរ​កីឡាករ ធី​ម៉ូ វើ​ន័​រ (Timo Werner) របស់​ក្លឹប RB Leipzig ។​
​ ​
បច្ចុប្បន្នមជ្ឈដ្ឋាន​ជាច្រើន​បាន​ផ្តោតលើ​កិច្ចព្រមព្រៀង​នៅ​រដូវរងារ ខណៈ​ក្លឹប​ជាច្រើន ព្យាយាម​ពង្រឹង​ក្រុម​នៅ​ដំណាក់កាល​ទី​២​នៃ​រដូវ​កាល ប៉ុន្តែ​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) កំពុង​រៀបចំ​ផែនការ​ជាមុន​ផងដែរ​។​
​ ​
ក្លឹប Real Madrid អន្ទះសា​ចង់​សម្រេច​កិច្ចព្រមព្រៀង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដើម្បី​នាំយក​កីឡាករ វើ​ន័​រ ជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​បំផុត​នៅ​ក្របខណ្ឌ Bundesliga ។​
​ ​
កន្លងមក វើ​ន័​រ ត្រូវបាន​ភ្ជាប់​ជាមួយ​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​ក្លឹប Liverpool និង​ក្លឹប​ឆេ​ល​ស៊ី ប៉ុន្តែ​នៅពេលនេះ វា​ហាក់ដូចជា​ថា ក្លឹប Real Madrid បាន​ក្លាយជា​ក្លឹប​នាំមុខគេ និង​មាន គម្រោង​ដាក់សំណើ​ផ្ទេរ​៦៨​លាន​ផោន​នៅ​រដូវក្តៅ​នេះ​។​
​ ​
​វើ​ន័​រ ទើបនឹង​បាន​ចុះកិច្ចសន្យា​ថ្មី​នៅ​អាល្លឺម៉ង់ ប៉ុន្តែ​មាន​សេចក្តីរាយការណ៍​ថា សំណើ​ក្នុង តម្លៃ​សមស្រប​នោះ​នឹងធ្វើ​ឲ្យ​ក្លឹប Leipzig ពិចារណា​លក់​កីឡាករ​រូបនេះ​។​
​ ​
បណ្តាញ​ព័ត៌មាន​អេ​ស្ប៉ា​ញ​សរសេរថា ហ្ស៊ី​ដាន ចាប់ផ្តើម​ខកចិត្ត​នឹង លូ​កា ចូ​វី​ច (Luka Jovic) បន្ទាប់ពី​ផ្ទេរ​ពី​ក្លឹប Eintracht Frankfurt កាលពី​រដូវក្តៅ ដោយសារតែ​កីឡាករ​សញ្ជាតិ ស៊ែ​ប​រូបនេះ​ពិបាក​សម្រប​ខ្លួន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ធី​ម៉ូ វើ​ន័​រ (Timo Werner)