Real Madrid ប្រកា​សលក់ ហ្គា​រ៉េត បេ​ល ដោយសារ បញ្ហា​របួស​ញឹកញាប់​ពេក​

83

​ក្លឹប Real Madrid កំពុង​ត្រួស​ត្រាយផ្លូវ ដើម្បី​លក់​កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale)​។​
​ ​
​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​បានធ្វើ​ឲ្យ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ឆេ​ល​ស៊ី និង Spurs ប្រុង​ជើងការ ខណៈ​ថ្នាក់ដឹកនាំ​នៅ Bernabeu ចាប់ផ្តើម​ខកចិត្ត​ខ្លាំង​ចំពោះ បេ​ល ដោយសារតែ​បញ្ហា​របួស​។​
​ ​
​បេ​ល មាន​បញ្ហា​ភ្លៅ​ជាថ្មីទៀត ស្របពេល​ព្យាយាម​វិលត្រឡប់​មកលេង​វិញ បន្ទាប់ពី​មាន​បញ្ហា​របួស​កំភួនជើង ហើយ​កីឡាករ​សញ្ជាតិ​វ៉េ​ល​រូបនេះ​ទំនងជា​ត្រូវ​ខកខាន​រហូតដល់​ដាច់​ឆ្នាំនេះ​។​
​ ​
​ក្លឹប Real Madrid នៅពេលនេះ​បើកចំហ​ទទួលយក​សំណើ​សម្រាប់​កីឡាករ​ដែលមាន​តម្លៃ​៨៥​លាន​ផោន​របស់ខ្លួន​រូបនេះ ដែល​បង្ហាញ​វត្តមាន​បួន​ឆ្នាំ​នៅ​ក្របខណ្ឌ La Liga​និង​លើក​ពាន​ឆេ​ម​ពាន​លី​ក​៣​លើក​ពាន​ជើងឯក​លី​ក នៅ​អេ​ស្ប៉ា​ញ​១​និង​ពាន Copa del Rey ១​។​
​ ​
​បេ​ល​ធ្លាប់ជួយ​ក្រុម​វ៉េ​ស​សម្រេចបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ដោយ​ឈានដល់​វគ្គ​ពាក់កណ្តាល ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​រដូវក្តៅ​ឆ្នាំមុន​។​
​ ​
​ប៉ុន្តែ​នៅពេលនេះ ក្លឹប​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ត្រៀមខ្លួន​ទទួលយក​កីឡាករ​រូបនេះ​មកវិញ​។ ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ធ្លាប់​បរាជ័យ​ពីរលើក​ដើម្បី​អូសទាញ បេ​ល ។​
​ ​
​នៅពេលនេះ យូ​ណាយ​ធី​ត​នឹង​ក្លាយជា​ក្លឹប​មានប្រៀប​មួយ​ក្នុង​ការសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ បេ​ល ។​
​ ​
​ទោះបីជា​យ៉ាងណា ក្លឹប​ឆេ​ល​ស៊ី​ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ចំពោះ បេ​ល ផងដែរ ចំណែក​គ្រូបង្វឹក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino)​របស់​ក្លឹប Spurs ក៏​កោតសរសើរ​កីឡាករ​រូបនេះ​មិន​ដាច់​ពី​មាត់​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale)