Real Madrid ប្រុង​ជើងការ ខណៈ​អ្នកចាំទី ធី​បូត ខ​ត​ធឹ​ស មិនទាន់​បន្ត​កិច្ចសន្យា​

311

​អ្នកចាំទី ធី​បូត ខ​ត​ធឹ​ស (Thibaut Courtois) របស់​ក្រុម​ឆេ​ស៊ី​មិនទាន់​យល់ព្រម​ទទួលយក​សំណើ​ផ្ទេរ​ទៅ​ក្លឹប Real Madrid ទេ​។​
​ ​
​កិច្ចសន្យា​បច្ចុប្បន្ន​របស់​អ្នកចាំទី​សញ្ជាតិ​បេ​ល​ហ្ស៊ិ​ក​រូបនេះ​ជាមួយ​ក្លឹប​តោ ខៀវ​ឆេ​ល​ស៊ី​នឹង​ចប់​នៅ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​កាសែត Marca ជំទាស់​នឹង​ការអះអាង​ដែលថា អ្នកចាំទី​រូបនេះ​កំពុង​ពិភាក្សា​អំពី លទ្ធភាព​ពន្យារ​កិច្ចព្រមព្រៀង​របស់ខ្លួន​នៅ​ឆេ​ល​ស៊ី​។​

​ថ្នាក់ដឹកនាំ​ក្លឹប​ឆេ​ល​ស៊ី​ដឹង​ច្បាស់​ពី​អាទិភាព​របស់​អ្នកចាំទី​រូបនេះ​ជុំវិញ​ការវិលត្រឡប់​ទៅ​ទឹកដី​កំណើត​របស់ខ្លួន ស្របពេល​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​មិនទាន់​ទទួលយក​សំណើ​ផ្ទេរ​ទៅ​ពហុកីឡាដ្ឋាន Santiago Bernabeu ។​

​ម្ចាស់​ក្លឹប​តោ​ខៀវ​ឆេ​ល​ស៊ី លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច (Roman Abramovich) ចង់​ឲ្យ​អ្នកចាំទី​លំដាប់​លេខ​១ រូបនេះ​បន្ត​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ។​ប៉ុន្តែ​តាម​កាសែត Marca អះអាងថា ក្លឹប Real Madrid បានចាប់ផ្តើម​ស្វែងរក​អ្នក​ជំនួស​យូរអង្វែង​សម្រាប់​កីឡាករ ឃី​ល័​រ ណា​វ៉ាស (Keylor Navas) ដោយ​ជឿថា ខ​ត​ធឹ​ស គឺជា​គោលដៅ​ដ៏​ស័ក្តិសម​បំផុត​។
​ ​
​ស្របពេល​កីឡាករ​បេ​ល​ហ្ស៊ី​ក​រូបនេះ​នៅ​ពេញចិត្ត​ជាមួយ​ទីក្រុង​ឡុង​ដ៍​នៅឡើយ​នោះ មានការ​ជឿជាក់​កាន់តែខ្លាំង ឡើង​ចំណោម​អ្នក​ស្និទ្ធ​នឹង​កីឡាករ​រូបនេះ​ថា ពេលវេលា​របស់​កីឡាករ​រូបនេះ​នៅ​ព្រី​មី​ញ៉េ​លី​ក​កាន់តែ​ខិត​ទៅរក​ទី បញ្ចប់​ហើយ​៕ ប្រែ​សម្រួល​៖ ពិសិដ្ឋ​

អ្នកចាំទី ធី​បូត ខ​ត​ធឹ​ស (Thibaut Courtois)