Red Picture កន្លងមក​ស្ងាត់​មួយរយៈ​ធំ​ដើម្បី​ធ្វើ​រឿង “​បិសាច​គំនូរ​” ឲ្យមាន​គុណភាព​

692
ចែករម្លែក

​ដោយ : បូ​រិ​ន​/​ភ្នំពេញ ​៖ ផលិតកម្ម​ភាពយន្ត Red Picture កន្លងមក​ដែល​ស្ងាត់​មួយរយៈ​ធំ​មិន​ចេញ​ស្នាដៃ​ខ្លួន​នោះ ដោយសារតែ​ខំប្រឹង​ធ្វើ​រឿង “​បិសាច​គំនូរ​” ឱ្យមាន​គុណភាព​ជាជាង​យក​បរិមាណ​ដើម្បី​ទស្សនិកជន​។​

​ក្នុង​ពិធី​សម្ពោធ​រឿង “​បិសាច​គំនូរ​” បាន​ប្រារព្ធ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ នៅ​លេ​ជេន​TK Avenues ដោយមាន​វត្តមាន​ថា តារា​ក្នុង​សាច់រឿង និង​ផលិតករ​ក្រុមការងារ​ផលិតកម្ម​មក​ចូលរួម​ច្រើន​កុះករ​ពេញទី​តាំង​ពិធី​។ នេះ​ជា​ស្នាដៃ​ទី​៦ ហើយ ចាប់ពីពេលនេះ​ទៅ Red Picture នឹង​សម្រុក​ថត​រឿង​ដុំ​ឲ្យ​ច្រើន​វិញ​ម្តង​តប​ការចង់បាន​ពី​ស្រទាប់​មហាជន​។​

​លោក ឌៀប សុវណ្ណ​រ៉ា ចាងហ្វាង​ផលិតកម្ម Red Picture បាន​ថ្លែងថា Red Picture រៀង​ស្ងាត់​ក្នុងការ​បញ្ចេញ​រឿង​ដុំ​ដាក់​បញ្ចាំង​នៅតាម​រោងភាពយន្ត​ប្រមាណ​២​ឆ្នាំ ក្រោយ​ងាក​ទៅ​ផលិត​ខ្សែភាពយន្ត​ភាគ​ដ៏​មមាញឹក នឹង​ជាប់​កុងត្រា​។ ផលិតកម្ម​របស់លោក ត្រូវបាន​អ្នកទស្សនា​កត់សម្គាល់ថា មាន​ភាពច្បាស់លាស់​ក្នុង​ការកសាង​ស្នាដៃ ឲ្យ​តែ​ផលិត​រឿង​មួយៗ គឺ​រមែង​មានការ​ជក់ចិត្ត ហើយ​សន្ទុះ​អ្នក​មក​ចូល​ទស្សនា​កើន ឡើង​ពេញ​រោង​គុន​ជានិច្ច​។ ស្នាដៃ​កន្លងមក​របស់លោក មានដូចជា រឿង​ធ្លាប់​ល្បី​ចេញពី Red Picture មានដូចជា​រឿង “​ភូមិ​អត់​មនុស្ស​” រឿង “​ទង់ព្រលឹង​” បាន​ស្រូប​នូវ​ភាព​ទាក់ទាញ​រហូត​បង្ក​ឲ្យ​ផលិតកម្ម​ឈរជើង​លើ​ទីផ្សារ​ភាពយន្ត​បានជា​មួយ​គេឯង​។ រឿង “​បិសាច​គំនូរ​” ដែលជា​ស្នាដៃ​ថ្មី​សម្រាច់​ចុងឆ្នាំ​២០១៨ ក្រោយ​ធ្វើការ​ខំប្រឹង​និង​ពិនិត្យមើល​យកចិត្តទុកដាក់ ដើម្បី​គុណភាព ខណៈ​លោក​បាន​ចំណាយពេល​វេលា​ជា​យូរ​ធ្វើឱ្យ​រឿង​ដុំ​របស់លោក​ស្ងាត់​លើ​រោងកុន​មួយរយៈ​ធំ​កន្លងមកនេះ​។​

​អ្នកដឹកនាំ​រឿង​រូបនេះ​បាន​បញ្ជាក់ថា រឿង “​បិសាច​គំនូរ​” បាន​បោះទុន​ចំណាយ​ជិត​៦​ម៉ឺន​ដុល្លារ​ប្រជុំ​ដោយ​តារា​សម្តែង​ល្បីៗ​មាន លឹម ជា​ឡាយ ជា សុវណ្ណ​ន​រា សុខ សោ​ម៉ា​វ​ត្តី គៀត សុវណ្ណ​ណា​ឡាង ងួន សុ​បិ​ន្ត ប៊ី​អាយ​ជី ព្រមទាំង​តារា​ជាច្រើន​ដួង​ផ្សង​ទៀត​។ រឿងនេះ នឹងមាន​ការពេញចិត្ត​ពី​អ្នក​មក​ទស្សនា ដោយសារតែ​ស្នាដៃ​នេះ​ម្នាក់ៗ​សុទ្ធតែ​ខំ​សម្រិតសម្រាំង ក្រោយ​ផ្អាក​ចេញ​រឿង​ដុំ​អស់​ពេល​ជា​យូរ​មកហើយ​។ រឿងនេះ​នឹង មាន​ចាក់​បញ្ចាំង​នៅ​គ្រប់​រោងភាពយន្ត​លេ​ជេន​ក្រុងភ្នំពេញ និង​រោងភាពយន្ត​លេ​ជេន​សាខា​សៀមរាប​មាន​ដល់​ទៅ​ចំនួន​៥​រោង​l​។ ការ​បញ្ចាំង​ផ្លូវការ​ចាប់ពី​ថ្ងៃទី​១ វិច្ឆិកា ឆ្នាំ​២០១៨ ស្អែក​នេះ​តទៅ​៕​B/