Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ ស្រាវជ្រាវ -> មនុស្សល្បីៗ

មនុស្ស​ល្បី​១០​រូប​ដែល​កើត​ថ្ងៃទី​១៩​ឧសភា​

​ដោយ ៖ផល្លា​ ថ្ងៃទី 19 ឧសភា 2017 ម៉ោង 09:20:AM

-១៧២៤៖ អុក​ហ្គឺ​ស​ថឺ​ស ហើ​វី (Augustus Hervey) ជា​មេបញ្ជាការ​ទ័ពជើងទឹក​អង់គ្លេស និង​ជា​អ្នកនយោបាយ​។ លោក​ស្លាប់​ឆ្នាំ​១៧៧៩ ។​
​    ​
-១៧៦២៖ ចូ​ហាន់ ហ្កុ​ត​ល្យែ​ប ហ្វ៊ី​ច (Johann Gottlieb Fichte) ជា​ទស្សនវិទូ​ជនជាតិ​អាល្លឺម៉ង់ ដែលជា អ្នកបង្កើត​ចលនា​នៃ​ទស្សនវិជ្ជា​ដ៏​សំខាន់ ម្នាក់ ហើយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មនោ​និយម អាល្លឺម៉ង់ ។ លោក​ស្លាប់​ឆ្នាំ ១៨១៤ ។​
​    ​
-១៧៧៣៖ អាត​ថឺ អាយ​ខី​ន (Arthur Aikin) ជា​គីមី​វិទូ​ជនជាតិ អង់គ្លេស​, អ្នកសិក្សា​អំពី​រ៉ែ ព្រមទាំង​ជា អ្នកនិពន្ធ​ផ្នែក​វិទ្យាសាស្ត្រ ។ លោក ស្លាប់​ឆ្នាំ​១៨៥៤ ។​
​    ​
-១៧៩៥៖ ច​ន ហប​ឃី​ន​(Johns Hopkins) ជា​សហគ្រិន​ជនជាតិ​អាមេរិកាំង​ដែលមាន​ទ្រព្យសម្បត្តិ មហាសាល , អ្នកស្នេហាជាតិ នៅ​សតវត្សរ៍​ទី​១៩ ។ លោក​ស្លាប់​ឆ្នាំ​១៨៧៣ ។​
​    ​
-១៨៧១៖ វ៉​ល​ថឺ រ៉ា​ស់​សេល (Walter Russell) ជា​អ្នកចេះ​ច្រើន​មុខ ជំនាញ​ជនជាតិ​អាមេរិកាំង ហើយ​ស្នាដៃ របស់គាត់​មានដូចជា​គំនូរ​លាប​ពណ៌ , រូបចម្លាក់ , ស្ថាបត្យកម្ម ព្រមទាំង​រួមបញ្ចូល​ទ្រឹស្តី រូបសាស្ត្រ​និង​ប្រវត្តិ​នៃ ការបង្កើត​លោក ។  លោក​ស្លាប់​ឆ្នាំ ១៩៦៣​។​
​    ​
-១៨៨១៖ ម៉ូ​ស្តា​ហ្វា កេ​ម៉ា​ល អា​តា​តួ​ក (Mustafa Kemal Atatürk) ជា​ប្រធានាធិបតី​ទី​១ នៃ​ប្រទេស​តួ​ក​គី កាន់តំណែង​ថ្ងៃទី​២៩​តុលា​ឆ្នាំ​១៩២៣ រហូតដល់​ស្លាប់​ថ្ងៃទី​១០​វិច្ឆិកា​ឆ្នាំ ១៩៣៨ ។​
​    ​
-១៨៨២៖ ម៉ូ​ហាម​ម៉ា​ដ ម៉ូ​សា ដេក (Mohammad Mosaddegh) ជា​នាយករដ្ឋមន្ត្រី​ទី​៦០ និង​៦២​នៃ​ប្រទេស អ៊ឺ​រ៉ង់ កាន់តំណែង​ថ្ងៃទី​២៨​មេសា ឆ្នាំ​១៩៥១​រហូតដល់​ថ្ងៃទី​១៦​មិថុនា ឆ្នាំ​១៩៥២ ។ លោក​ស្លាប់​ឆ្នាំ​១៩៦៧ ។​
​    ​
-១៨៩០៖ ហូជីមិញ (Ho Chi Minh) ជា​មេដឹកនាំ​បដិវត្តន៍​ដើរ​តាម​លទ្ធិ ម៉ាក្ស​ជនជាតិ​វៀតណាម និង​ជា ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សង្គមនិយម​វៀតណាម ។ លោក​ស្លាប់​ឆ្នាំ​១៩៦៩ ។​
​    ​
-១៩១០៖ ណា​ថុ​រ៉ា​ម ហ្កោ​ដ (Nathuram Godse) ជា​អ្នក​ជាតិនិយម កាន់សាសនា​ហិណ្ឌូ​មកពី​ទីក្រុង Pune ប្រទេស​ឥណ្ឌា ហើយ​គាត់​ជា​អ្នកធ្វើ ឃាត​លោក​មហា​ត្មៈ គ​ន្ធី (Mohandas Gandhi) ។ លោក​ស្លាប់​ឆ្នាំ​១៩៤៩ ។​
​    ​
-១៩១៤៖ ម៉ាក ភឺ​រ៉ា​ស (Max Perutz) ជា​អ្នក​ជីវសាស្ត្រ​នៃ​អណូ ជនជាតិ​អង់គ្លេស​ដើមកំណើត​អូស្ត្រាលី និង​ជា​ជ័យលាភី​ណូបែល​ផ្នែក​គីមី ។  លោក​ស្លាប់​ឆ្នាំ​២០០២ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

មនុស្ស​ល្បី​១០​រូប​ដែល​កើត​ថ្ងៃទី​១៩​ឧសភា​
​ម៉ាក ភឺ​រ៉ា​ស អ្នក​ជីវសាស្ត្រ​នៃ​អណូ ជនជាតិ​អង់គ្លេស


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ