Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ ស្រាវជ្រាវ -> មនុស្សល្បីៗ

មនុស្ស​ល្បី​១០​រូប​ដែល​កើត​ថ្ងៃទី​២១​មេសា​

​ដោយ ៖ផល្លា​ ថ្ងៃទី 21 មេសា 2017 ម៉ោង 10:25:AM

-១៥៥៥៖ លូ​ដូ​វី​កូ កា​រ៉ាស៊ី (Ludovico Carracci) ជា​វិចិត្រករ​ជន ជាតិ​អ៊ីតាលី​មុន​សម័យ​បា​រុក , អ្នក​ឆ្លាក់ ក្បាច់ និង​ជា​អ្នកបង្កើត​ម៉ាស៊ីនបោះពុម្ព  ។ លោក​ស្លាប់​ឆ្នាំ​១៦១៩ ។​
     
-១៦៥២៖ មី​សែ​ល រ៉ូ​ល (Michel Rolle) ជា​គណិត​វិទូ​ជនជាតិ​បារាំង​លោក​មាន​ស្នាដៃ ក្នុងការ​សិក្សា ស្រាវជ្រាវ​ទ្រឹស្តីបទ​រ៉ូ​ល (Rolle's theorem) ។ លោក​ស្លាប់​ឆ្នាំ​១៧១៩ ។​
​    ​
-១៦៧១៖ ច​ន ឡាវ (John Law) ជា​អ្នកសេដ្ឋកិច្ចវិទូ​ជនជាតិ​ស្កុ​ត ដែល​មានជំនឿថា ប្រាក់​គឺ​ពុំមែន​ជា មធ្យោបាយ​តែមួយគត់​ដែល​បង្កើត ទ្រព្យសម្បត្តិ​នោះទេ ហើយ​ទ្រព្យសម្បត្តិ ជាតិ គឺ​ត្រូវ​ពឹងផ្អែក​ទៅលើ​ការធ្វើ ពាណិជ្ជកម្ម ។ លោក​ស្លាប់​ឆ្នាំ​១៧២៩ ។​
​    ​
-១៧៧៤៖ ហ្ស​ង់ បាទី​ស ប៊ី​យ៉ូ​ត (Jean-Baptiste Biot) ជា​អ្នក​រូប​និយម បារាំង​, តារាវិទូ ព្រមទាំង​ជា​គណិត វិទូ​ដែល​បាន​បង្កើត​បាល់​ឡុង​ហោះ មុនដំបូង​គេ សិក្សា​ពី​អាចម៍ផ្កាយ​ពិត ប្រាកដ រួមទាំង​សិក្សា​ស្រាវជ្រាវ​ពី​ការ បែកខ្ញែក​គ្នា​នៃ​ពន្លឺ​។ លោក​ស្លាប់​ឆ្នាំ ១៨៦២​។​
​    ​
-១៨១៦៖ ឆា​លូត ប្រូ​ន (Charlotte Bront) ជា​អ្នកនិពន្ធ​ប្រលោម លោក​ជនជាតិ​អង់គ្លេស និង​ជា​កវី ស្លាប់ នៅ​ឆ្នាំ​១៨៥៥ ។ លោកស្រី​មាន​ស្នាដៃ ក្នុងការ​សរសេរ​ប្រលោមលោក​ដែល មាន​ចំណងជើង​ថា (Jane Eyre, Villette)​។​
​    ​
-១៨៣៧៖ ហ្វ្រេ​ឌ្រី​ក បា​ហ្សេ (Fredrik Bajer) ជា​អ្នកនិពន្ធ​ជនជាតិ ដា​ណឺ​ម៉ាក , គ្រូបង្រៀន និង​ជា​អ្នក នយោបាយ​សន្តិភាព​និយម​ដែល​ទទួល បាន​ជ័យលាភី​ណូបែល​សន្តិភាព​នៅ ឆ្នាំ​១៩០៨ ។ លោក​ស្លាប់​ឆ្នាំ​១៩២២ ។​
​    ​
-១៨៣៨៖ ច​ន មៀរ (John Muir) ជា​ធម្មជាតិវិទូ​អាមេរិកាំង កំណើត​ស្កុ​ត , អ្នកនិពន្ធ និង​ជា​អ្នក អភិរក្ស​បរិស្ថាន និង​ធនធានធម្មជាតិ របស់​សហរដ្ឋអាមេរិក​ដំបូង​គេ ។ លោក ស្លាប់​ឆ្នាំ​១៩១៤ ។​
​    ​
-១៨៧៩៖ កា​ទី​នី (Kartini) ជា​ជនជាតិ​ជ្វា​ដ៏​ល្បីល្បាញ និង​ជា​វីរ​ស្ត្រី ជាតិ​ឥណ្ឌូណេស៊ី ហើយ​ត្រូវបាន​គេ ស្គាល់​ថា​ជា​អ្នកត្រួសត្រាយ​ផ្លូវ​នៅ​តំបន់​នៃ​សិទ្ធិ​ស្ត្រី​របស់​ប្រជាជន ឥណ្ឌូណេស៊ី​។ លោកស្រី​ស្លាប់​ឆ្នាំ​១៩០៤ ។​
​    ​
-១៨៨៩៖ ប៉ូល ការ៉េ (Paul Karrer) ជា​គីមី​វិទូ​ខាង​សរីរាង្គ​ជនជាតិ ស្វ៊ី​ស ។ លោក​មាន​ស្នាដៃ ក្នុងការ​ស្រាវជ្រាវ​វីតាមីន​ជាច្រើន​ប្រភេទ​និង​ទទួល បាន​ជ័យលាភី​ណូបែល​ផ្នែក​គីមី ។ លោក​ស្លាប់​ឆ្នាំ​១៩៧១​។​
​    ​
-១៩២៦៖ អេ​លីហ្សា​ប៊ែ​តទី​២ (Elizabeth II) ជា​ព្រះមហា​ក្សត្រិយ៍​យា​នី នៃ​ចក្រភព​អង់គ្លេស ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

មនុស្ស​ល្បី​១០​រូប​ដែល​កើត​ថ្ងៃទី​២១​មេសា​
​មី​សែ​ល រ៉ូ​ល គណិត​វិទូ​ជនជាតិ​បារាំង​


Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM