Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ថ្ងៃទី​១៩​ឧសភា ក្នុង​ប្រវត្តិសាស្ត្រ​៖​ហេតុការណ៍​គួរកត់សម្គាល់​

​ដោយ ៖វិវឌ្ឍន៍​ ថ្ងៃទី 19 ឧសភា 2017 ម៉ោង 09:25:AM

•​ឆ្នាំ​១៥៣៦ អែន​នី បូ​លីន (Anne Boleyn) មហេសី​ទី​២ នៃ​ស្តេច អង់គ្លេស ហិនរ​ទី​៨ ត្រូវបាន​កាត់​ក្បាល ប្រហារជីវិត​ពីបទ​ផិតក្បត់ ក្បត់ជាតិ និង​សហាយស្មន់ ។​
​    ​
•​ឆ្នាំ​១៧៨០ នៅ​តំបន់ New  England និង​ផ្នែក​ខ្លះ នៃ​កាណាដា បាន​ក្លាយជា​ខ្មៅ​ងងឹត ដែល​គេ​ជឿថា បណ្តាលមកពី​ផ្សែង នៃ​ភ្លើង​ឆេះ​ព្រៃ រួមជាមួយ​អ័ព្ទ​ដ៏​ក្រាស និង​ការ​គ្រប ដណ្តប់​ដោយ​ពពក ។​
​    ​
•​ឆ្នាំ​១៨០២ ណាប៉ូឡេអុង បូ​ណា​ប៉ា​តេ បង្កើត​គ្រឿង​ឥស្សរិយយស ជាន់ខ្ពស់​នៅ​បារាំង ដែល​ចែកជា​៥ កម្រិត​ផ្សេងៗ​គ្នា គឺ​អាមាត្យ មន្ត្រី មេ បញ្ជាការ មន្ត្រី​ឆ្នើម និង Grand Cross ។​
​    ​
•​ឆ្នាំ​១៨២៨ ប្រធានាធិបតី អាមេរិក ច​ន ឃ្វី​ន​ស៊ី អាដាម​ស៍ (John Quincy Adams) ចុះហត្ថលេខា​លើ​ការ យកពន្ធ​អីវ៉ាន់​នាំចេញ​នាំចូល​ទៅក្នុង ច្បាប់ ដើម្បី​ការពារ​ចំពោះ​រោងចក្រ ផលិត​រោមចៀម នៅ​សហរដ្ឋអាមេរិក ។​
      
•​ឆ្នាំ​១៨៤៨ សង្គ្រាម​ម៉ិ​ក​ស៊ិ​ក​-​អាមេរិកៈ​ម៉ិ​ក​ស៊ិ​ក​ផ្តល់​សច្ចាប័ន​ចំពោះ សន្ធិសញ្ញា​សន្តិភាព Guadalupe Hidalgo ដោយ​បញ្ចប់សង្គ្រាម​រវាង​ប្រទេស ទាំងពីរ និង​ប្រគល់​រដ្ឋ​កាលីហ្វ័រ​ញ៉ា ណេ​វ៉ា​ដា យូ​ថា និង​ផ្នែក​នៃ​រដ្ឋ​អាមេរិក ទំនើប​៤​ផ្សេងទៀត​ទៅឱ្យ​សហរដ្ឋ អាមេរិក ក្នុងតម្លៃ​១៥​លាន​ដុល្លារ ។​
   •
​ឆ្នាំ​១៩២១ សភា​អាមេរិក​អនុម័ត ច្បាប់ Emergency Quota Act ដើម្បី​កំណត់​បរិមាណ​ជន អន្តោប្រវេសន៍ ។​
​    ​
•​ឆ្នាំ​១៩២២ អង្គការ​យុវជន ឈានមុខ​សូ​វៀត (Young Pioneer organization of the Soviet Union) សម្រាប់​កុមារ​អាយុ​ពី​១០​ទៅ​ជាង​១០ ឆ្នាំ ត្រូវបាន​បង្កើតឡើង ។​
​    ​
•​ឆ្នាំ​១៩៥០ កប៉ាល់​ផ្ទុក​ស្បៀង សម្រាប់​ទំនុកបម្រុង​ដល់​ប៉ា​គី​ស្ថាន ផ្ទុះ នៅ​កំពង់ផែ​ទីក្រុង​អែម​ប៊​យ​ខាងត្បូង រដ្ឋ​ញូ​វ​ជេ​ស៊ី (South Amboy, New Jersey) សហរដ្ឋអាមេរិក ។​
​    ​
•​ឆ្នាំ​១៩៦១ យាន Venera 1 នៅក្នុង​កម្មវិធី Venera ក្លាយជា​យាន ដំបូង​ដែល​ធ្វើដំណើរ​ទៅកាន់​ភព​ផ្សេង ដោយ​ឆ្លងកាត់​ផ្កាយព្រះសុក្រ ហើយ បាត់បង់​ទំនាក់ទំនង​ជាមួយ​ផែនដី​រយៈ ពេល​មួយខែ តាម​ការកំណត់ និង​មិន មាន​បញ្ជូន​ព័ត៌មាន​ត្រឡប់មកវិញ ។​
​    ​
•​ឆ្នាំ​១៩៧១ នៅក្នុង​កម្មវិធី Mars probe program យាន Mars 2 ត្រូវបាន​បង្ហោះ​ដោយ​សហភាព សូ​វៀត ៕ ស្រាវជ្រាវ​ដោយ​៖ វិវឌ្ឍន៍​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

ថ្ងៃនេះក្នុងប្រវត្តសាស្ត្រ / ហេតុការណ៍គួរកត់សម្គាល់ ផ្សេងទៀត