Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ ស្រាវជ្រាវ -> ខ្មែរក្រហម

អតីត​យោធា​ខ្មែរក្រហម​រៀបរាប់​ពីបទ​ពិសោធន៍​ជីវិត​

​ដោយ ៖ ថ្ងៃទី 21 មេសា 2017 ម៉ោង 09:14:AM

ដោយៈ​រ៉ុង​យ៉ា និស្សិត​ឆ្នាំ​ទី​២ ផ្នែក​សង្គមវិទ្យា​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​
         
​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ស្រុក​អន្លង់វែង ដែល​បាន​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល សន្តិភាព អន្លង់វែង ខ្ញុំ​បាន​ជួប​សំណេះសំណាល ជាមួយ​អ៊ំ​ប្រុស​ម្នាក់ ហើយ​បាន​សាក សួរ​គាត់​អំពី​បទពិសោធន៍​នៃ​ជីវិត​របស់ គាត់ ដែល​គាត់​ធ្លាប់បាន​ជួបប្រទះ​កន្លង មក​។ ភ្លាម​នោះដែរ ខ្ញុំ​ក៏បាន​សួរ​គាត់​អំពី រឿងរ៉ាវ​ជីវិត ពិត​របស់គាត់​ក្នុង​របប ខ្មែរក្រហម ។​
​    ​
​គាត់​បាន​សម្លឹង​មកកាន់​ខ្ញុំ រួច ញញឹម ហើយ​បាន​រៀបរាប់​ប្រាប់ថា គាត់​មានឈ្មោះ ខៀវ រ៉ា មាន​អាយុ ៦១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត កំពង់ធំ​។ គាត់​មាន​បងប្អូន​៤​នាក់ ប្រុស បីនាក់ និង​ស្រី​ម្នាក់​។ បងប្អូន​ប្រុស​២​នាក់ របស់គាត់​បាន​បាត់​ខ្លួន ក្នុងសម័យ​ខ្មែរ ក្រហម​។​
​    ​
​នៅ​ឆ្នាំ​១៩៧៥ រ៉ា ត្រូវបាន​ខ្មែរ ក្រហម​ជម្លៀស​ចេញពី​ស្រុក​អន្លង់វែង ដោយ​ប្រាប់ថា ស្រុក​កើតមាន​សង្គ្រាម ដូច្នេះ​ត្រូវ​រក​កន្លែង​ដែលមាន​សុវត្ថិភាព ដើម្បី​រស់នៅ​។  ពេលនោះ ប្រជាជន​ខ្លះ បាន​ភាសខ្លួនរ​ត់ទៅ​ប្រទេស​ថៃ ហើយ​ខ្លះ ទៀត​បាន​ទៅ​រស់​នៅតាម​តំបន់​ផ្សេងៗ នៃ​ប្រទេស​កម្ពុជា​។ ចំណែក រ៉ា ត្រូវបាន ខ្មែរក្រហម​ជម្លៀស​ឱ្យទៅ​រស់នៅ​ភូមិ ទ្រ​នប់ ស្រុក​សន្ទុក ខេត្តកំពង់ធំ ដែលជា ស្រុកកំណើត​របស់គាត់ និង​បានរស់នៅ ក្នុងផ្ទះ​ជាមួយ​ម្តាយ ។ រ៉ា បាន​បន្ត​ឱ្យ ដឹងថា ការរស់នៅ និង​ការហូបចុក​នា ពេលនោះ គឺមាន​លក្ខណៈ​ជា​ឯកជន​រស់​តាម​គ្រួសារ នៅឡើយ មិនទាន់ បង្កើតជា​របប​សមូហ​ភាព​ទេ ហេតុនេះ​មិនសូវ​ជា​ជួបប្រទះ​ការលំបាក ប៉ុន្មាន​ទេ ហើយ​ម្នាក់ៗ​ប្រកបមុខរបរ​រក​ស៊ី​ធម្មតា ដូចជា​ធ្វើស្រែ​ចម្ការ និង​មាន​របស់របរ ទ្រព្យសម្បត្តិ​ដែលជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ទៀតផង​។
     
​រ៉ា បាន​អះអាង​ឱ្យដឹង​បន្តទៀតថា តំបន់​ដែល​គាត់​រស់នៅ​ចែកចេញជា​ពីរ គឺ​តំបន់​ប៉ែក​ខាងក្រោម និង​តំបន់​ប៉ែក ខាងលើ ។ រ៉ា បានរស់នៅ​តំបន់​ប៉ែក​ខាង លើ​ដែលជា​ស្រុក​សម្បូរ​ទៅដោយ​ព្រៃ ការគ្រប់គ្រង​ក៏​មិនសូវ​តឹងរ៉ឹង​ប៉ុន្មាន​ដែរ ពេលនោះ​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​គណៈ ស្រុក​ឈ្មោះ​លិញ​។​ចំណែក ប្រជាជន​ដែល​រស់នៅ​ប៉ែក​ខាងក្រោម គឺ​រស់នៅ​ជា​លក្ខណៈ​រួម ធ្វើការ​ងារ​រួម និង​ហូប​រួម ដែល​របបហូបចុក​មាន ការពិបាក​ជាង​អ្នក​ដែល​រស់នៅ​តំបន់ ប៉ែក​ខាងលើ ។ មានន័យថា ធ្វើ​ការងារ តាមតែ​បញ្ជា​របស់​អង្គភាព​ប៉ុណ្ណោះ គ្មាន​សិទ្ធិសេរីភាព នោះទេ ហើយ​បើ​នរណា ហ៊ាន​ល្មើ​សគឺ​ត្រូវបាន​ចោទថា ក្បត់ អង្គការ​ហើយ​ត្រូវ​យកទៅ​សម្លាប់ចោល មិន​ខាន​។​
​    ​
​នៅ​ឆ្នាំ​១៩៨៥ រ៉ា បានមក​រស់ នៅ​ស្រុក​អន្លង់វែង​វិញ ក្រោម​ការគ្រប់គ្រង​រប​ស់ តា​ម៉ុក​។ ប្រជាជន​ដែល​រស់ នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ តា​ម៉ុក មិនសូវ​ជា​ខ្វះខាត​ក្នុងការ​ហូបចុក ប៉ុន្មាន​ទេ ព្រោះ​ពួកគាត់​បានទទួល​ការ ឧបត្ថម្ភ​ជា​ស្បៀងអាហារ ដល់​ពួកគាត់ ជា​រៀងរាល់ថ្ងៃ​។ លើសពីនេះទៅទៀត តា​ម៉ុក បាន​ចែក​ដី​ឱ្យ​ប្រជាជន​សម្រាប់ ដាំ​ដំណាំ និង​ធ្វើស្រែ​ចម្ការ​ទៀតផង​។ ប្រជាជន​នៅក្នុង​តំបន់​នោះ​មានការ គោរព​ស្រឡាញ់ តា​ម៉ុក គ្រប់ៗ​គ្នា​។ នៅ ឆ្នាំ ១៩៨៥ ដដែល រ៉ា បាន​រៀប​អា​ពា​ហ៍ ពិពាហ៍​ជាមួយ​នារី​ម្នាក់  និង​មានកូន ចំនួន​៥​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់​។​
      
​ក្រោយពេល​ប្រទេសជាតិ មាន សន្តិភាព ពេញលេញ រ៉ា បានចាប់ផ្តើម​កសាង​ជីវិត​សាជាថ្មី ជាមួយ​គ្រួសារ ដោយ​ធ្វើស្រែ​ចម្ការ​បន្តិចបន្តួច​និង ដាំ​ស្វាយចន្ទី នៅ​ដី​របស់គាត់​ដែល ជា​ដី​កេរ តា​ម៉ុក ចែក​ឱ្យនៅ​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ផ្គត់ផ្គង់​ក្នុង​ជីវភាព​គ្រួសារ  ។​
​    ​
​ក្រោយ​ដំណើរ​ទស្សនកិច្ច​ក្នុង ស្រុក​អន្លង់វែង​មក ខ្ញុំ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​នៅ​តំបន់ ប្រវត្តិសាស្ត្រ ១៤ កន្លែង ហើយ​ខ្ញុំ​យល់ថា យើង​អាច អភិរក្ស​តំបន់​ទាំងនេះ ឱ្យទៅជា​តំបន់ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ ក៏ ដូចជា​ភ្ញៀវទេសចរ​អន្តរជាតិ ឱ្យ​ចូលមក​ទស្សនា​ឱ្យបាន ច្រើន​កុះករ ព្រោះថា តំបន់​ទាំងអស់នោះ គឺជា​ផ្នែក​មួយ​នៃ ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ហើយ ក៏​ជាទី​តាំង​ដ៏​រឹងមាំ និង​ចុងក្រោយ​បំផុត ជា​ប្រវត្តិសាស្ត្រ​របស់​ខ្មែរក្រហម ។ ប្រសិនបើ​តំបន់​ទាំងនោះ​ក្លាយទៅជា តំបន់​ទេសចរណ៍ នោះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់ ប្រជាជន​ក្នុង សហគមន៍ ដូចជា​ផ្តល់​ប្រាក់ចំណូល​មួយ​ដល់​ប្រជាជន​ដែល​រស់នៅក្នុង តំបន់​នោះ​តាមរយៈ​ការផ្តល់សេវា​ផ្សេងៗ ហើយ​ជាពិសេស យើង​អាច​បណ្តុះបណ្តាល​យុវជន ជំនាន់ ក្រោយ​ដើម្បីឱ្យ ក្លាយជា​មគ្គុទ្ទេសក៍​ទេសចរណ៍​។ ម្យ៉ាងទៀត​នឹង​ជួយ​អភិវឌ្ឍ និង​អភិរក្ស​តំបន់​ទាំងនោះ​មិនឱ្យ​បាត់បង់​។​
​    ​
​លើសពីនេះ​ទៀត គឺ​ទាក់ទង នឹង ការសម្ភាសន៍​ជាមួយនឹង​អតីត​ខ្មែរ ក្រហម​ដំបូង​ឡើយ តាម​យល់ឃើញ និង​សិក្សា​កន្លងមក ខ្ញុំ​តែងតែ​គិតថា​ខ្មែរ ក្រហម​អាក្រក់ ឃោរឃៅ ព្រៃផ្សៃ ជាដើម​។ ក្រោយពី​សម្ភាសន៍​ចប់​ខ្ញុំ​បែរ ជា​យល់ថា ខ្មែរក្រហម​មិនអាក្រក់​ទាំងអស់​នោះទេ ហើយ​នៅពេលដែល​ខ្ញុំ​បាន សម្ភាសន៍​ជាមួយ​គាត់ ចម្លើយ​របស់គាត់​ពេលខ្លះ​ខ្ញុំ​ស្ទើរតែ​មិន ជឿ​ទៀតផង​។ វា អាច​និយាយបានថា វា​រឿងរ៉ាវ​ថ្មី​មួយ សម្រាប់​ខ្ញុំ ហើយ​វា​ក៏​ជា​លើកដំបូង សម្រាប់​ខ្ញុំ​ដែរ ៕
​    ​    ​

អតីត​យោធា​ខ្មែរក្រហម​រៀបរាប់​ពីបទ​ពិសោធន៍​ជីវិត​


Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM