Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ ស្រាវជ្រាវ -> អក្សរសាស្ត្រ

​បំបាត់, ​បំភាន់, ​បន្លា, សង្ហា, ​សង្ហារ, ចំណារ, ​អន្លើ, សង្កៀរ, ​សទិសសញ្ញា, សទាផល, ស្រកា,

​ដោយ ៖ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​ ថ្ងៃទី 21 មេសា 2017 ម៉ោង 09:06:AM

​បំបាត់  ( កិ​. )  ធ្វើឱ្យ​បាត់​, បំបាត់ក្រោធ​, បំបាត់រោគ ។ លក់ដូរ​របស់​បំភ័ន្ត​គេ​យក ចំណេញៈ​បំបាត់​ភ្នែក ជញ្ជីង ។ ខ្ចី​ទ្រព្យ​របស់គេ​យកទៅ​លាក់ ទុក​ប្រាប់​គេ​ថា​បាត់ទៅហើយ​៖ បំបាត់ ទ្រព្យ​គេ ។
​    ​
​បំភាន់  ( កិ​. )  ធ្វើឱ្យ​ភាន់​ ៖ កុំ​បំភាន់​គេ ។   បំភ័ន្ត​
​    ​
​បន្លា បន់​-​ល៉ា  ( ន​. )  រុក្ខាវយវៈ​ស្រួច​មុត​របស់​ឈើ​, ឫស្សី ផ្តៅ​, វល្លិ​ពួក​ខ្លះ​ជាដើម​៖ បន្លាក្រសាំង​, បន្លាល្វៀង ។ ពុទ្ធភាសិត​ថា ក​ណ្ត​កេ​ន ក​ណ្ត​កុ​ទ្ធ​រ​ណំ “​ជោះបន្លា​ដោយ​បន្លាៈ ។ ខ្មែរ​បុរាណ​បាន​យក​ពុទ្ធភាសិត​នេះ​ជា គោល​មក​ចងក្រង​ជា​ភាសិត​ថា បន្លា​មុត យក​បន្លា​ជោះ​, សេះ​ដាច់​ជិះសេះ​តាម ។ អត្ថន័យ​របស់​ភាសិត​នេះ មាន​ដើម​ថា “​ចិត្ត​ជាប់ជំពាក់​នឹង​រូប​ថា​ល្អ​ស្អាត​, ត្រូវយក​ការរំពឹង​ពិចារណា​ឱ្យឃើញ តាម​ការពិត​ថា រូប​ជា​បដិកូល​មិនល្អ​មិន ស្អាត​ទៅវិញ ព្រោះ​សុទ្ធតែជា​គ្រឿង ឆ្អេះឆ្អាប​ស្អុយ​ពេញ​ទាំង​ខ្លួន​”​ជៈនជាតិ​បរទេស​ណា​គ្រប​សង្កត់ ដោយ​មុខរបរ ជំនួញ​ក្នុងប្រទេស​ណា​, ជន​ក្នុងប្រទេស នោះ​ឱ្យ​ចេះ​ស្ទាត់ជំនាញ​ទាំង​ត្រូវ​រៀន ពិធី​ធ្វើ​ជំនួញ​ឱ្យ​ចេះ​ស្ទាត់ជំនាញ​ផង ដែរ​..., យ៉ាង​នេះឯង​ហៅថា បន្លា​មុត យក​បន្លា​ជោះ​, សេះ​ដាច់​ជិះសេះ​តាម  ។​
​    ​
សង្ហា សង់​-​ហា  ( គុ​. )  ដែល រុងរឿង​, មាន​រូបល្អ​អង់អាច​, ឆើតឆាយ​, ស្រស់​, ស្រស់បស់​ ៖ រូបឆោម​សង្ហា​, តែងខ្លួន​យ៉ាង​សង្ហា (​ម​. ព​. សង៉ា ផង​)​។ សង្ហារាសី រាសី​រុងរឿង​ ៖ មាន សង្ហារាសី ។
​    ​
​សង្ហារ  សង់​-​ហា  សំ​. បា​. (​ន​.)  (​សំ​ហារ​) ការនាំយក ការ​បំ​ប្រួញ​, សង្ខេប ការ​រូប​រួម ការទម្លាយ​បង់​, ការ បំផ្លាញ​, ការបំបាត់​បង់​, ការ​ផ្តាច់ផ្តិល ។ ខ្មែរ​ច្រើន​ប្រើ​ជា កិ​. សំដៅ​សេចក្តី​ថា “​បំផ្លាញ​, បំបាត់​បង់​, ផ្តាច់ផ្តិល​, សម្លាប់​”​ៈ សង្ហារជីវិត ផ្តាច់ផ្តិល​ជីវិត ។  
​    ​
សង់​-​ហា  រ​. ស​.  ( ន​. )  ត្រា សម្រាប់​ក្សត្រិយ៍​, ត្រា​ផែនដី​, ព្រះ​លញ្ឆករ​ ៖ បោះ​ព្រះសង្ហារ ។  
      
​ចំណារ  ( ន​. )  ការដែល​គេ​ចា​រ់ អក្សរ​ដែល​គេ​ចារ​ចម្រឹង​ទាំងឡាយ ដែល​គេ​ចារ​ឱ្យមាន​ព្រំ​ចារឹក (​ម​. ព​. ចារ ១ កិ​. ផង​) ។
​    ​
​អន្លើ  ( ន​. ) កន្លែង ប៉ែក់ សង្កាត់់ ឡែកៈ ច្រើន​អន្លើ ច្រើន​កន្លែង ។ ដោយ អន្លើ ដោយ​កន្លែង ដោយ​ប៉ែក​, ដោយ ឡែក ។ រាល់​អន្លើ ឬ សព្វ​អន្លើ រាល់​ឬ សព្វកន្លែង ។ មួយអន្លើ​ដោយ និ​. ព្រម​ដោយ​, ព្រមទាំង​, ជាមួយនឹង​ ៖ បិតា​មួយអន្លើ​ដោយ​បុត្រ ។ លើកទុក ដោយ​អន្លើ និ​. លើកទុក​ដោយឡែក ៘
​    ​
សង្កៀរ  ( កិ​. ឬ គុ​. )  រអា​ឬ​រអាម ខ្លាំង​ ៖ សង្កៀរធ្មេញ​, សង្កៀរជើង​, សង្កៀរសាច់ ។ សង្កៀរចិត្ត​, រអា​ចិត្ត​, ជ្រេញចិត្ត​, ទ្រាន់ចិត្ត​ខ្លាំង ។ សង្កៀរ ត្រចៀក រអាម​ឬ​ខ្ទ័រ​ត្រចៀក គឺ​ឮសូរ​សព្ទ ខ្លាំង​ជិត​ត្រចៀក ឬឮ​សម្តី​ពុំគួរ​គាប់ នាំឱ្យ​ខ្ទ័រ​ឬ​រអាម​ស្រោម​ប្រសាទ ។  
​    ​
​សទិសសញ្ញា   សៈទិសៈ ស័​ញ​-​ញ៉ា   បា​. ស​.  ( ន​. )  ការ​សម្គាល់ថា​ដូចគ្នា​,​សន្មត​ជា ឈ្មោះ​វណ្ណយុត្ត​មួយ យ៉ាង (=) នេះ​មាន​អត្ថ​ថា គឺ​, គឺជា សម្រាប់​ប្រើ​សរសេរ​ងាយ​, ដូចជា ទ្រព្យ = សម្បត្តិ = ធនធាន ជាដើម (​បារ​. gal, e, aux) ។ ម​. ព​. សមសញ្ញា ផង ។
​    ​
សទាផល  សៈទាផល់   សំ​. បា​.  ( ន​. ) ឈើ​ដែលមាន​ផ្លែ​រាល់​រដូវ​ឬ​ដែលមាន​ផ្លែ​បន្ត​គ្នា មិន​ដាច់​៖ ដូង​, ខ្នុ​រៈ​ល្វា ជា​ឈើ​សទាផល (​ហៅ សទា ព្រឹក្ស ក៏បាន​) ។  
​    ​
ស្រកា  ( ន​. )  សំបក​ឬ​បន្ទះ​តូចៗ ស្តើងៗ ខ្លីៗ ដែល​ស្រោប​ជាប់​ពី​ក្រៅ​ស្បែក​ត្រី​ពួក​ខ្លះ ឬ​ពស់​ជាដើមៈ ស្រកាត្រី​, ស្រកាពស់ ។ ស្រកា​ព​ង្រួ​ល​ស្រកា​សត្វ ពង្រូល (​ធំៗ​ក្រាស់ៗ​ជាង ស្រកាត្រី​និង ពស់​) ។ ត្រី​ស្រកា ត្រី​ដែលមាន​ស្រកា ។ បែក​ស្រកា ប្រេះ​ស្បែក​បន្តិចៗ​ជា​ក្រឡាៗ​, ត្រូវ​ខ្យល់​ខែកត្តិក​បែក​ស្រកា​ព្រោង​, ស្គម​បែក​ស្រកា ។  
     ​
​ព​. សា​.  ( កិ​. )  ច្រាស់​យក​ស្រកា ត្រី​ចេញ​៖ យក​ត្រី​ទៅ​ស្រកា​ឱ្យ​ហើយ  ទៅ ! (​គួរ​និយាយថា យក​ត្រី​ទៅ​ច្រាស់ ស្រកា​ឱ្យ​ហើយ​ទៅ !) ៕

​បំបាត់, ​បំភាន់, ​បន្លា, សង្ហា, ​សង្ហារ, ចំណារ, ​អន្លើ, សង្កៀរ, ​សទិសសញ្ញា, សទាផល, ស្រកា,


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Cli1

Announce-21

Derongshop

Gms

Gms2

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

អក្សរសាស្ត្រ ផ្សេងទៀត

ចរន្ត, ​ចរ​រាច​រណ៍, ​ចរាចរ, ​ចរចា, ជំនោរ, ​ជម្រុះ, ​ជំនិះ, សុភាព, ​ខ្នើត, កំណើត, ​កំណល់, ​គំនិត, ​ចំណេរ, សំណឹក, ​សំណាង ថ្ងៃទី 17 មិថុនា 2017 ម៉ោង 07:01:AM

​វេរ, ​វង់, ​វង្ស, ​វៀង, វាង, ​វាទ, ​វិះ, ​រសេះរសោះ, ​រសេមរសាម, ​រលះរលាំង, ​រលំ, ​រលើង, ​រលត់, ​រមណីយ, ថ្ងៃទី 16 មិថុនា 2017 ម៉ោង 08:57:AM

​ប្រសិនបើ, ​ប្រិមប្រិយ, ប្រារព្ធ, ប្រស្រ័យ, ​ផ្ដោះផ្ដង, សុវត្ថិ, ​សាមី, ​សន្និដ្ឋាន, ​ទាក់ទិន, ថ្ងៃទី 15 មិថុនា 2017 ម៉ោង 08:55:AM

​ដើរហើរ, ​ដាស់, ​ញ៉ាំ, ​ដរ, ​ដង្ហែ, ​ហូរ, តំណ, តតិបតតុប, បង្ហា, ​កង្ហារ, ​ចង្វាយ, បង្ការ, ​បង្វែរ ថ្ងៃទី 14 មិថុនា 2017 ម៉ោង 09:04:AM

សំដិល, សម្តែង, សំងំ, ​ហាត់, ​មៀន, មាន, ​ប្រាង្គ, ប្រការ, ​ព្រៀង, ​ទង់, ​ទុង, ទាក់ទិន ថ្ងៃទី 12 មិថុនា 2017 ម៉ោង 09:12:AM