Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ ស្រាវជ្រាវ -> មនុស្សល្បីៗ

មនុស្ស​ល្បី​១០​រូប​ដែល​កើត​ថ្ងៃទី​១៩-២០​មីនា​

​ដោយ ៖ផល្លា​ ថ្ងៃទី 20 មីនា 2017 ម៉ោង 11:10:AM

ˆ​មនុស្ស​ល្បី​ដែល​កើត​ថ្ងៃទី​១៩​មីនា

-១៤៨៨៖ ចូ​ហាន់ ម៉ា​កនូស (Johannes Magnus) ជា​ប្រធាន​អ្នកបួស​ក្នុង​សាសនា​កាតូលិក​នៃ​ប្រទេស ស៊ុយអែត , សាសនា​វិទូ , ពង្ស​វិទូ ព្រម ទាំង​ជា​អ្នកប្រវត្តិសាស្ត្រ ។ លោក​ស្លាប់ ឆ្នាំ​១៥៥៤ ។​
​    ​
-១៦៨៤៖ ហ្ស​ង់ អា​ស្ត្រុ​ក   (Jean Astruc) ជា​សាស្ត្រាចារ្យ​ផ្នែក ឱសថ​នៅក្នុង​ទីក្រុង​ម៉ុង​ប៉ឺ​លី​យេ (Mont pellier) និង​ប៉ារីស ។ លោក​បាន​សរសេរ ឯកសារ​សំខាន់​ដំបូង​គេ​អំពី​ជំងឺ កាមរោគ ។ លោក​ស្លាប់​ឆ្នាំ​១៧៦៦​។​
​    ​
-១៧៧៨៖ អេ​ដ​វើដ ផា​ខេន ហេម (Edward Pakenham) ជា​នាយ ទាហាន​ជនជាតិ​អង់គ្លេស និង​អៀរ​ឡង់ និង​ជា​អ្នកនយោបាយ​ផងដែរ ។ លោក ស្លាប់​ឆ្នាំ​១៨១៥​។​
​    ​
-១៨២១៖ រី​ឆាដ ហ្វ្រេ​ង​ស៊ី​ស បឺ​ថុ​ន (Richard Francis Burton) ជា​អ្នករុករក​ជនជាតិ អង់គ្លេស​, អ្នកបកប្រែ​, អ្នកនិពន្ធ​, ទាហាន , អ្នក​បុព្វ​ភាសា , អ្នកជំនាញការ​ខាង​ផ្នែក​ជាតិ ព​ន្ធុ​វិទ្យា , ចារបុរស​, ភាសា​វិទូ , កវី​, អ្នកលេង កីឡា​ចាក់សាប និង​ជា​អ្នកការទូត​ផង ដែរ ។ លោក​ស្លាប់​ឆ្នាំ​១៨៩០ ។​
​    ​
-១៨៦០៖ វីល្លៀម ជេន​នី​ង ប្រាយ​អេ​ន (William Jennings Bryan) ជា​អ្នកនយោបាយ​ជនជាតិ អាមេរិកាំង ក្រោយ​សតវត្សរ៍​ទី​១៩​និង​មុន​សតវត្សរ៍ ទី​២០ ។ លោក​ស្លាប់​ឆ្នាំ​១៩២៥ ។​
​    ​
-១៨៦៥៖ វីល្លៀម ម៉ូ​តុ​ន វី​ឡឺ (William Morton Wheeler) ជា​អ្នកសិក្សា​ស្រាវជ្រាវ​ពី​សត្វល្អិត ជនជាតិ អាមេរិកាំង ,  និង​ជា​សាស្ត្រាចារ្យ​នៅ សកល​វិទ្យាល័យ​ហា​វើត (Harvard  University) ។ លោក​ស្លាប់​ឆ្នាំ​១៩៣៧ ។​

-១៨៧៣៖ ម៉ាក រ៉េ​ហ្កើ (Max Reger) ជា​អ្នកនិពន្ធ​បទ​ភ្លេង​ជនជាតិ អាល្លឺម៉ង់ , អ្នកលេង​ព្យា​ណូ , អ្នកលេង ភ្លេង​វង់​ធំ និង​ជា​គ្រូបង្រៀន​នៅ​មហា វិទ្យាល័យ​ថ្នាក់ខ្ពស់ ។ លោក​ស្លាប់​ឆ្នាំ ១៩១៦ ។​
​    ​
-១៨៨៣៖ ន័​រ​មែន ហា​វ៉ស (Norman Haworth) ជា​គីមី​វិទូ​ជនជាតិ អង់គ្លេស លោក​ទទួលបាន​ជ័យលាភី ណូបែល​ផ្នែក​គីមី​។ លោក​ស្លាប់​ឆ្នាំ ១៩៥០ ។​
​    ​
-១៩៨០៖ ដុង ស្ពា​រ៉ូ (Don Sparrow) ជា​អ្នក​អធិប្បាយ​ពន្យល់ ដោយ​ប្រើ​រូបភាព , អ្នកនិពន្ធ និង​ជា វិចិត្រករ​កំណើត​កាណាដា ។  
​    ​
-១៩៤៤៖ សាយ មុសា (Said Musa) ជា​នាយករដ្ឋមន្ត្រី​ទី​៥ នៃ​ប្រទេស បេ​លី កាន់តំណែង​ពីថ្ងៃ​ទី​២៨​សីហា ឆ្នាំ​១៩៩៨ រហូតដល់​ថ្ងៃទី​៨ កុម្ភៈ ២០០៨ ។
ˆ
​មនុស្ស​ល្បី​ដែល​កើត​ថ្ងៃទី​២០​មីនា​
​    ​
-១៥០២៖ ព្យែ​រី​ណូ ប៊ែ​ល​លី (Pierino Belli) ជា​ទាហាន​អ៊ីតាលី និង ជា​អ្នក​នីតិសាស្ត្រ ។ លោក​ស្លាប់​ឆ្នាំ ១៥៧៥​។​
​    ​
-១៨១១៖ ណាប៉ូឡេអុង​ទី​២ (Napoleon II) ជា​រាជា​ធិ​រាជនៃ​ប្រទេស បារាំង​កាន់តំណែង​ពីថ្ងៃ ទី​២២​មិថុនា ឆ្នាំ​១៨១៥​រហូតដល់​ថ្ងៃទី​៧​កក្កដា​ឆ្នាំ ១៨១៥ ។ លោក​ស្លាប់​ឆ្នាំ​១៨៣២ ។​
​    ​
-១៨១៣៖ នេ​ដ បុ​ន​ឡាញ  (Ned Buntline) ជា​អ្នក​បោះពុម្ព​ជន ជាតិ​អាមេរិកាំង , អ្នកសារព័ត៌មាន , អ្នក និពន្ធ  ។ លោក​ស្លាប់​ឆ្នាំ​១៨៨៦​។​
​    ​
-១៨២៨៖ ហង់​រីក អ៊ី​ប​សង់ (Henrik Ibsen) ជា​អ្នកនិពន្ធ​រឿងល្ខោន​ជនជាតិ​ន័​រ​វែ​ស​ដ៏​សំខាន់ នា​សតវត្សរ៍ ទី​១៩ , នាយក​រោងល្ខោន ហើយក៏​ជា កវី​ផងដែរ ។ លោក​ស្លាប់​ឆ្នាំ​១៩០៦ ។​
​    ​
-១៨៣៦៖ ហ្វឺ​រី​ស ចាកខ​បស៍​, ជេ​អ ( Ferris Jacobs, Jr) ជា​សមាជិកសភា​តំណាងរាស្ត្រ សហរដ្ឋអាមេរិក​មក​ពី រដ្ឋ​ញូវយ៉ក កាន់តំណែង​ពីថ្ងៃ​ទី​៤ មីនាឆ្នាំ ១៨៨១​ដល់​ថ្ងៃទី​៣​មីនាឆ្នាំ ១៨៨៣ ។ លោក​ស្លាប់​ឆ្នាំ​១៨៨៦ ។​
​    ​
-១៨៥៦៖ ច​ន ឡា​វ៉ើ​រី (John Lavery) ជា​វិចិត្រករ​ជនជាតិ​អៀរ​ឡង់​លោក​មាន​ស្នាដៃ​នៅ ក្នុងការ​គូរគំនូរ របស់លោក ។ លោក​ស្លាប់​ឆ្នាំ​១៩៤១ ។
​    ​
-១៨៥៦៖ ហ្វ្រេ​ដេ​រីក វីន​ស្លូ ថា​យ​លឺ (Frederick Winslow Taylor) ជា​វិស្វករ​ជនជាតិ អាមេរិកាំង លោក​ជា​អ្នក បង្កើត​ថ្មី​ផ្នែក​ឧស្សាហកម្ម ។ លោក ស្លាប់​ឆ្នាំ​១៩១៥ ។​
​    ​
-១៨៨២៖ រឺ​ណេ កូ​ទី Rene Coty) ជា​ប្រធានាធិបតី​នៃ​សាធារណ រដ្ឋ​បារាំង​កាន់តំណែង ពីថ្ងៃ​ទី​១៦ មករា​ឆ្នាំ​១៩៥៤​ដល់​ថ្ងៃទី​៨​មករា ឆ្នាំ​១៩៥៩ ។ លោក​ស្លាប់​ឆ្នាំ​១៩៦២ ។​
     ​
-១៨៩០៖ បេ​នី​យ៉ា​មី​ណូ ហ្ស៊ី​ឃ្លី (Beniamino Gigli) ជា​អ្នកចម្រៀង អូ​ប៉េ​រ៉ា​ជនជាតិ​អ៊ីតាលី លោក​មាន កេរ្តិ៍ឈ្មោះ​ល្បី​ក្នុងការ​ច្រៀង សំឡេង ខ្ពស់​នៅ​សម័យ​របស់លោក ។ លោក ស្លាប់​ឆ្នាំ​១៩៥៧ ។​
​    ​
-១៩១១៖ អាល​ហ្វុ​ង​សូ ហ្គា​ស៊ី យ៉ា រ៉ូ​ប្លឺ​ស (Alfonso García Robles) ជា​អ្នកការទូត​ជន ជាតិ​ម៉ិ​ក​ស៊ិ​កូ និង​ជា​អ្នកនយោបាយ ។ លោក​ទទួលបាន​ជ័យលាភី​ណូបែល​សន្តិភាព​នៅ​ឆ្នាំ ១៩៨២​។ លោក​ស្លាប់​ឆ្នាំ​១៩៩១ ៕ស្រាវជ្រាវ​ដោយៈ​ផល្លា​
 

មនុស្ស​ល្បី​១០​រូប​ដែល​កើត​ថ្ងៃទី​១៩-២០​មីនា​
​ហ្ស​ង់ អា​ស្ត្រុ​ក សាស្ត្រាចារ្យ​ផ្នែក​ឱសថ នៅក្នុង​ទីក្រុង​ម៉ុង​ប៉ឺ​លី​យេ និង​ប៉ារីស


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

18766085_642383172620259_3049605006020149067_n

ភ្លៀង​បង្ក​លិចលង់​នៅ​ប៉ៃលិន​

ថ្ងៃទី 28 ឧសភា 2017 ម៉ោង 05:16:PM