Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

សភា​អាមេរិក​បង្កើត​ច្បាប់ អន្តោប្រវេសន៍​បន្ទាន់​ឆ្នាំ​១៩២១

​ដោយ ៖ ថ្ងៃទី 19 ឧសភា 2017 ម៉ោង 09:27:AM

ច្បាប់​អន្តោប្រវេសន៍​បន្ទាន់​ឆ្នាំ​១៩២១ បង្កើត​នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​១៩២១ ដើម្បី​កំហិត​ការធ្វើ​អន្តោ​ប្រវេសន៍​មកកាន់​សហ​រដ្ឋ​អាមេរិក​។ ទោះបីជា​ត្រូវបាន​ចាត់ទុក​ដូចជា​ច្បាប់​បណ្តោះអាសន្ន តែ​ច្បាប់​នេះ​”​បាន បង្ហាញ​ក្នុង​រយៈពេល​វែង​នូវ​របត់ សំខាន់បំផុត​ក្នុង​គោលនយោបាយ​អន្តោប្រវេសន៍ អាមេរិក​” ពីព្រោះ​វា​បាន បន្ថែម​ចំណុច​ពិសេសៗ​ថ្មី​ពីរ​ទៅក្នុង ច្បាប់​អន្តោប្រវេសន៍​អាមេរិក គឺកំណត់ ចំនួន​ជនអន្តោប្រវេសន៍​មកពី​អឺរ៉ុប និង ប្រើប្រាស់​ប្រព័ន្ធ​កំណត់​បរិមាណ​មួយ​សម្រាប់​បង្កើត​ការកំណត់ ទាំងនោះ ។​
   
​កូតា​បន្ទាន់​នៃ​ច្បាប់​នេះ​បានកំណត់ ចំនួន​ជនអន្តោប្រវេសន៍​ទោះ​មកពី​ប្រទេស​ណាក៏ដោយ​ជាប្រចាំ​ឆ្នាំ មាន​ចំនួន​បី​ភាគ រយ​នៃ​ចំនួន​ប្រជាជន​មកពី​ប្រទេស​នោះ ដែល​រស់នៅក្នុង​សហរដ្ឋអាមេរិក​តាម ជំរឿន​ឆ្នាំ​១៩១០​។ ផ្អែកទៅលើ​រូបមន្ត នោះ​ចំនួន​ជនអន្តោប្រវេសន៍​ថ្មីៗ​ដែល​ចូលមក​ធ្លាក់ចុះ​ពី ៨០៥.២២៨ នាក់ នៅ​ឆ្នាំ​១៩២០​មក​ត្រឹម ៣០៩.៥៥៦​នាក់  ឆ្នាំ​១៩២១ ដល់​១៩២២ ។​
​    ​
​សកម្មភាព​នេះ មានន័យថា មាន តែ​ប្រជាជន​អឺរ៉ុប​ភាគ​ខាងជើង​ប៉ុណ្ណោះ​ដែលមាន​វប្បធម៌​ប្រហាក់ ប្រហែល​គ្នា  នឹង​អាមេរិក ដែល​អាច​ទទួល​មក​នៅ ក្នុងស្រុក​បាន ។ សេចក្តីពន្យល់​នៅពេល ដែល​ច្បាប់​ត្រូវបាន​ណែនាំ​ឱ្យប្រើ គឺ រដ្ឋាភិបាល​អាមេរិក ចង់​ការពារ​វប្បធម៌ របស់ខ្លួន ។ ទោះបីជា យ៉ាង​ក្តី មនុស្ស​មួយ ចំនួន​មាន​អារម្មណ៍​ថា វា​គឺជា​ការឆ្លើយ តប​យ៉ាង​ចម្បង​ចំពោះ​ជនជាតិ​ជ្វី​ហ្វ​នៅ អឺរ៉ុប​ភាគ​ខាងកើត​រាប់លាន​នាក់ ដែល បាន​កើនឡើង​តាំង​ឆ្នាំ​១៨៩០​មក ដែល កំពុង​ភៀសខ្លួន​ចេញ និង​បាន​ក្លាយជា រឿង​មួយ​ដែល​មិនអាច​អត់ធន់​បាន ៕​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

ថ្ងៃនេះក្នុងប្រវត្តសាស្ត្រ / ហេតុការណ៍គួរកត់សម្គាល់ ផ្សេងទៀត