Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ ស្រាវជ្រាវ -> ខ្មែរក្រហម

ដំណើរការ​ស្វែងរក​យុត្តិធម៌​នៅតែ​បន្ត​ទៅមុខ​

​ដោយ ៖ ថ្ងៃទី 19 ឧសភា 2017 ម៉ោង 08:44:AM

​ដោយ​៖ ឆាំង យុ នាយក មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ជា ស្ថាបនិក​វិទ្យាស្ថាន​ស្លឹករឹត​
​    ​
​សេចក្តីប្រកាស​ពី​ការផ្អាក​ជា អចិន្ត្រៃយ៍ នៃ​ដំណើរការ​ជា​នីតិវិធី​ក្នុងការ​កាត់ក្តី​របស់​មា​ស មុត អោ អាន និង យឹម ទិ​ត ដោយសារតែ​ការខ្វះខាត​ថវិកា គឺជា​រឿង​ដែល​គួរឱ្យ​ខកចិត្ត ក្រៃលែង ។ ការខកខាន មិនបាន ពិចារណា លើ​ច្បាប់ និង​អង្គហេតុ គឺជា រឿង​ដ៏​គួរឱ្យ​អស់សំណើច​មួយ​ក្នុង តុលាការ ។ ស្រប​ពេលដែល​ខ្ញុំ​កំពុងតែ មានការ​ខកចិត្ត​ដោយសារតែ​សេចក្តី សម្រេច​នេះ ខ្ញុំ​ក៏មាន​ទំនុកចិត្ត​ដោយសារ តែ​ភាពជោគជ័យ​ជាច្រើន​របស់ តុលាការ​នេះ ហើយ​ដំណឹង​នេះ ក៏​មិនមាន​ការប៉ះពាល់​ដល់​ទំនុកចិត្ត របស់ខ្ញុំ ក្នុង​ការងារ​លើកកម្ពស់​សិទ្ធិមនុស្ស យុត្តិធម៌ និង​នីតិរដ្ឋ នៅ​កម្ពុជា​ដែរ ។​
​    ​
​ដំណឹង​នេះ បាន​រាប់បញ្ចូល ក្នុង​ភាពបរាជ័យ​កំហុស និង​ការវិនិច្ឆ័យ មិនល្អ​ជាច្រើន នៅក្នុង​ដំណើរការ យុត្តិធម៌​របស់​ប្រទេស​កម្ពុជា ។ យើង ចំណាយពេល​ជាច្រើន​ឆ្នាំ​ឬ​អាច​ថា ច្រើន​ទសវត្សរ៍ ដើម្បី​បង្កើត​តុលាការ នេះ​ឡើង ហើយ​ជនរងគ្រោះ និង​ជន ដែល​រស់រានមានជីវិត​ពី​របប​ខ្មែរ ក្រហម​ជាច្រើន រួមមាន​រូបខ្ញុំ និង​ម្តាយ​ខ្ញុំ (​ដែល​បច្ចុប្បន្ន​មាន​វ័យ​៨៩​ឆ្នាំ​) បាន​មានការ​រំពឹងទុក​យ៉ាង ខ្ពស់​ចំពោះ​តុលាការ នេះ ។ គ្រួសារ​របស់​អ្នក​ដែល​បាន បាត់បង់​ជីវិត បាន​ងាក​មករក​តុលាការ នេះ ដើម្បី​ស្វែងរក​ការទទួលស្គាល់ ពី​ការបាត់បង់​របស់ខ្លួន ។ ជនរងគ្រោះ បាន​បែរមក​តុលាការ​នេះ ដើម្បី​ស្វែងរក ការទទួលស្គាល់​ពី​ភាពឈឺចាប់​របស់ គាត់ ។ ចំណែកឯ​ជនជាប់ចោទ​បាន មើល​មក​តុលាការ​នេះ ដើម្បី​ស្វែងរក ការកាត់ក្តី​ដោយ​យុត្តិធម៌ ក៏ដូចជា​ឱកាស ដើម្បី​ដោះសារ​ការពារ​ខ្លួន ។ បើទោះបី ជា​ស្ថាប័ន​នេះ មាន​សារសំខាន់​យ៉ាង ខ្លាំង​សម្រាប់​ប្រទេស​កម្ពុជា និង​ពិភព លោក​ក៏ដោយ ការចោទប្រកាន់​អំពី អំពើពុករលួយ និង​ភាពចម្រូងចម្រាស ផ្សេងៗ នៅ​កើតមានឡើង ដែល​បង្ក​ឱ្យ មានការ​ប៉ះពាល់​ដល់​ភាពស្របច្បាប់ នៃ ស្ថាប័ន និង​ដំណើរការ​យុត្តិធម៌ ។  
​    ​
​ការពិត គឺជា​អ្វីដែល​ប្រកប ដោយ​ពិសិដ្ឋ​ភាព ហើយ​ដំណើរការ ស្វែងរក​ការពិត ត្រូវតែ​ទទួលបាន​ការ គោរព និង​មាន​តម្លាភាព ។ ខ្ញុំ​មាន អារម្មណ៍​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ សេចក្តីប្រកាស​នេះ ពីព្រោះ​សារសំខាន់ ដ៏​ពិសិដ្ឋ​នៃ​ការពិត ត្រូវបាន​បូជា​នៅ លើ​អាសនៈ​នៃ​ការចំណាយ ។ ការ បកស្រាយ​ពី​កង្វះខាត​ផ្នែក​ហិរញ្ញវត្ថុ មិនមាន​តម្លៃ​អ្វី​ឡើយ​ចំពោះ​ស្ត្រី ដែល ចង់ដឹងថា ហេតុអ្វី​បាន ជា​គាត់​បាត់ បង់​មនុស្ស​ជាទី​ស្រឡាញ់​ឬក៏​អាចជួយ ឱ្យ​កុមារ​តូចៗ​យល់​ពី​មូល​ហេតុដែល គាត់​ពុំមាន​ជីដូន​ជីតា ។ ការពិត​មិន ត្រូវជា​បញ្ហា​នៃ​ភាពងាយស្រួល​នោះទេ ប៉ុន្តែ​វា​ជា​ឧ​ត្ត​ម​គតិ ដែល​ជំរុញ​ឱ្យ​យើង ធ្វើ​នូវ​រឿង​ដែល​ត្រឹមត្រូវ បើទោះបីជា កាលៈទេសៈ​ផ្នែក​នយោបាយ​ឬ ហិរញ្ញវត្ថុ ធ្វើឱ្យ​ការសម្រេចចិត្ត​មាន ភាពលំបាក​ក៏ដោយ ។  
​    ​
​បើទោះបីជា​ខ្ញុំ​មានការ សោកស្តាយ​ក្តី ក៏​ខ្ញុំ​មាន​ទំនុកចិត្ត​ដោយ សារ​តែ​ភាពជោគជ័យ​ជាច្រើន​របស់ តុលាការ ហើយ​សេចក្តីសម្រេច​នេះ ក៏ មិនបាន​រាំងស្ទះ​ការជឿជាក់​របស់ខ្ញុំ​ចំពោះ​សមត្ថភាព​របស់ ប្រជាជន​កម្ពុជា ក្នុងការ​ឆ្ពោះទៅមុខ​ដែរ ។​
​    ​
​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) គឺជា​កត្តា​ដ៏ សំខាន់​ក្នុងការ​ជំរុញឱ្យមាន​កា​រ​ជជែក ពិភាក្សា ក៏ដូចជា​ការផ្សះផ្សា​ប្រទេស ជាមួយនឹង​អតីតកាល​។ ជាក់ស្តែង​អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា បាន​ជំរុញ​អាណាព្យាបាល​ឱ្យ​ពិភាក្សា ជាមួយ​កូន​របស់គាត់ ពី​ប្រវត្តិសាស្ត្រ ប្រទេស ហើយ​វា​ក៏បាន​ជំរុញ​យុវជន​ឱ្យ សួរ​សំណួរ​ត្រិះរិះ​ពិចារណា​អំពី​តួនាទី របស់​រដ្ឋាភិបាល​សិទ្ធិមនុស្ស និង អាជ្ញាធរ ។ ខ្ញុំ​ជឿជាក់ថា ប្រសិនបើ​គ្មាន អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ កម្ពុជា​ទេ ប្រជាជន​ជាច្រើន​ប្រហែល ជា​មិន​ជឿថា ការកាប់សម្លាប់​រង្គាល ដ៏​សាហាវឃោរឃៅ​នេះ​បាន​កើតឡើង ឡើយ​។    
​    ​
​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង តុលាការ​កម្ពុជា បានឱ្យ​តម្លៃ​ចំពោះ រឿងរ៉ាវ​របស់​ជនរ​ង​គ្រោះ ហើយ បង្ហាញ​ពី​(​បើទោះបីជា​នៅមាន​កំណត់ ក៏ដោយ​)​ឧត្តមភាព​នៃ​អរិយធម៌ ដែល​ខ្ពង់​ខ្ពស់ជាង​ភាព អមនុស្សធម៌​។ គ្មាន អំណោយ​សម្រាប់​ជនរងគ្រោះ​នៃ​អំពើ​ប្រល័យពូជសាសន៍​ណា​ដែល​ប្រសើរ ជាង​ការទទួលស្គាល់​ពី​ភាពឈឺចាប់ របស់គាត់ ការ​រំលឹក​ពី​អ្នកជា​ទីស្រឡាញ់ ដែល​បាន​បាត់បង់​ជីវិត និង​សេចក្តី​ថ្លៃ ថ្នូរ​នៃ​ភាពជា​មនុស្ស​ឡើយ ហើយក៏​គ្មាន អំណោយ​សម្រាប់​សិទ្ធិ​របស់​ជន​ជាប់ ចោទនា​ថ្ងៃ​អនាគត​ណា​ដែល​ប្រសើរ ជាង​ការគោរព​សិទ្ធិ​របស់​ជនជាប់ចោទ នៅពេល​បច្ចុប្បន្ន​ដែរ​។ ក្នុងន័យនេះ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ កម្ពុជា គឺជា​ស្ថាប័ន​ផ្នែក​ច្បាប់​ដ៏​គួរឱ្យ​គោរព​មួយ​ដែល ផ្តល់​សំឡេង​ដល់​ជន រងគ្រោះ​ព្រមទាំង​ផ្តល់ឱកាស​ដល់​ជន ជាប់ចោទ​ដើម្បី​បកស្រាយ​ពីបទ​ឧក្រិដ្ឋ ដែល​ខ្លួន​ត្រូវបាន​ចោទប្រកាន់  ។    
​    ​
​ប៉ុន្តែ ប្រព័ន្ធយុត្តិធម៌​នេះ​មិន អាច​ជំនួស​ឱ្យ​ការសាកសួរ​ផ្នែក​ប្រវត្តិ សាស្ត្រ​ការជជែក​ពិភាក្សា​ឬ ការអប់រំ បានឡើយ ហើយ​សេចក្តីប្រកាស​ដែល បាន​ដាក់ចេញ​នៅថ្ងៃនេះ ក៏​ពុំ​អាច​លុបបំបាត់​ការទទួលខុសត្រូវ របស់​ប្រទេស ចំពោះ​ជនរងគ្រោះ​នៃ​ប្រវត្តិសាស្ត្រ​នេះ ឬ​ក្មេងជំនាន់ក្រោយ​បានដែរ ។  
      
​យើង​ត្រូវតែ​ទទួលយក​ដំណើរ ការ​មេរៀន និង​លទ្ធផល​របស់​តុលាការ នេះ ហើយ​ប្រើប្រាស់​បទពិសោធន៍ ទាំងនេះ​ដើម្បី​ធ្វើឱ្យ​សង្គម​យើង​កាន់ តែមាន​ភាពល្អប្រសើរ និង​ដើម្បី​បន្ត ការងារ​របស់​យើង​តទៅ​មុខ ទៀត​។ ខ្ញុំ​ជឿជាក់ថា បើទោះបីជា​ការងារ​រប​ស់ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ត្រូវបាន បញ្ចប់​នៅត្រឹម​ករណីនេះ ក៏​គ្មានអ្វី​រាំងស្ទះ​ដល់​ក្រសួងយុត្តិធម៌ របស់​កម្ពុជា​ក្នុង​ការបន្ត​ទទួលបន្ទុក ចំពោះ​ទំនួល​ខុសត្រូវ​នេះ​នៅ​ថ្ងៃ​អនាគត ដែរ​។ អ្វីដែល​សំខាន់​ជាង​នេះនោះ​គឺ ការបិទ​សំណុំរឿង ឬ​ការបញ្ចប់​កិច្ច ការងារ​របស់​តុលាការ​មិនបាន​បញ្ឈប់ ទំនួល​ខុសត្រូវ​របស់​យើង​ក្នុង​ប្រព័ន្ធ យុត្តិធម៌ ឬ “​ការស្វែងរក​ការពិត​” ឡើយ​។  
​    ​
​ការពិត មិនត្រូវ​ក្លាយជា​អ្នក ទោស​នៃ​នយោបាយ​ដំណើរការ​នីតិវិធី ឬ​ពេលវេលា​ឡើយ​។ យើង​មាន​កាតព្វកិច្ច​ក្នុងការ​ឆ្លើយ សំណួរ​របស់​អង្គ​ជំនុំ ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​មិនទាន់មាន​ចម្លើយ រួមទាំង សំណួរ​របស់​ការិយាល័យ​សហ​ចៅក្រម ស៊ើបអង្កេត ដើម្បី​បន្ត​ការស្រាវជ្រាវ ផ្នែក​ប្រវត្តិសាស្ត្រ​ការជជែក​ពិភាក្សា និង​ការអប់រំ​។ យើង​មិន​ត្រឹម​តែមានកាតព្វកិច្ច​ចំពោះ​ខ្លួន​យើង ជនរងគ្រោះ ឬ​សង្គម​យើង​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កាតព្វកិច្ច​ចំពោះ ពិភពលោក​ដែរ ដែល​ការងារ​របស់​យើង​នឹង​ត្រូវបាន ចងចាំ​ជា​ភ័ស្តុតាង​នៃ​និ​ទណ្ឌ​ភាព ឬ​ការ តាំងចិត្ត​របស់​មនុស្ស​ជាតិ ៕

ដំណើរការ​ស្វែងរក​យុត្តិធម៌​នៅតែ​បន្ត​ទៅមុខ​
​លោក​តាអោ អាន​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ