Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ថ្ងៃទី​២១​មេសា ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

​ដោយ ៖វិវឌ្ឍន៍​ ថ្ងៃទី 21 មេសា 2017 ម៉ោង 10:34:AM

ឆ្នាំ​៧៥៣ មុន​គ្រិស្តសករាជ រ៉ូ​មូ​លឺ​ស និង រ៉េ​មុ​ស (Romulus and Remus) បាន​ស្ថាបនា​ទីក្រុង​រ៉ូម នៅ អ៊ីតាលី ។​
​    ​
•​ឆ្នាំ​១៥០៩ ស្តេច​ហិន​រី ទី​៨ (Henry VIII) នៃ​អង់គ្លេស ឡើង​គ្រងរាជ្យ សម្បត្តិ បន្ទាប់ពី​ស្តេច ហិន​រី ទី​៧ ដែល ត្រូវជា​ព្រះបិតា​របស់​ទ្រង់​បាន​ចូល ទិ​វ​ង្គ​ត់ ។​
    •
​ឆ្នាំ​១៨៣៦ ប​ដិ​វដ្ត​ន៍​តិច​សាសៈ ទ័ព​សាធារណរដ្ឋ​តិច​សាស ក្រោម​ការ​គ្រប់​គ្រង់​របស់លោក សាម​ហ៊ូ​ស្តុ​ន (Sam Houston) វាយ​ឈ្នះ​ទាហាន ម៉ិ​ក​ស៊ិ​ក ដែលមាន​ឧ​ត្ត​ម​សេនីយ៍ អង់​តូ​នី​ញ៉ូ ឡូ​ប៉េ​ហ្ស៍ ដឺ សាន់​តា អាន​ណា (Antonio Lpez de Santa Anna) ជា​អ្នក បញ្ជា ។ ប​ដិ​វដ្ត​ន៍​តិច​សាស ជាការ​ប៉ះ ទង្គិច​គ្នា​រវាង​កងទ័ព​ម៉ិ​ក​ស៊ិ​ក និង​អ្នក តាំង​លំនៅ នៅ​ទឹកដី​រដ្ឋ​តិច​សាស ។​
​    ​
•​ឆ្នាំ​១៩៤១ អ៊ី​ម៉ា​នូ​អ៊ី​ល ធី​ស៊ូ​ដឺ​រ៉ូ​ស (Emmanouil Tsouderos) ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​១៣២ នៃ​ក្រិ​ក ។​
​    ​
•​ឆ្នាំ​១៩៤៥ កងទ័ព​សហភាព សូ​វៀត វាយលុក​ទីបញ្ជាការ​ជាន់ខ្ពស់ អាល្លឺម៉ង់ នៅ ក្រុង​ហ្សូ​សិន (Zossen) ក្នុង​សង្គ្រាមលោកលើកទី​២ ។​
​    ​
•​ឆ្នាំ​១៩៦៥ ការតាំងពិព័រណ៍ ដ៏​ធំ​ជាស​កល​នៅ​ទីក្រុង​ញូវយ៉ក ដែល គេ​ឱ្យ​ឈ្មោះថា New York Worlds Fair បាន​បើក​ជា​លើក​ទី​២ និង​ជា​រដូវ​កាល ចុងក្រោយ ។​
​    ​
•​ឆ្នាំ​១៩៩៣ តុលាការ​កំពូល នៅ​រដ្ឋធានី ឡា ប៉ាស៍ (La Paz) ប្រទេស បូ​លី​វ៉ា (Bolivia) កាត់ទោស​អតីត​អ្នក កាន់​លទ្ធិផ្តាច់ការ ល្វី​ស ហ្កា​ស្យា មេ​ហ្សា (Luis Garcia Meza) ឱ្យ​ជាប់ពន្ធ​ធនាគារ ៣០​ឆ្នាំ ដោយ​គ្មាន​ការលើកលែង ពីបទ​ឃាតកម្ម​, ចោរកម្ម​, ឆបោក និង បំពាន​រដ្ឋធម្មនុញ្ញ ។​
​    ​
•​ឆ្នាំ​១៩៩៤ របកគំហើញ ដំបូង​នៃ​ភព​ក្រៅ​ព្រះអាទិត្យ ត្រូវបាន​ប្រកាស​ដោយ​តារាវិទូ​ប៉ូឡូញ អា​ឡិច ហ្ស​ង់​ដេ វុ​ល​ហ្ស៍​ហ្ស​ង់ (Alexander Wolszczan) ។​
​    ​•
​ឆ្នាំ​២០០៤ រថយន្ត​គ្រាប់បែក អត្តឃាត​៥​គ្រឿង​បើក​តម្រង់​ទៅ​ស្ថានីយ ប៉ូលិស នៅក្នុង និង​ជុំវិញ​រដ្ឋធានី​បា​ស្រា (Basra) ប្រទេស​អ៊ីរ៉ាក់ ដោយ​សម្លាប់ មនុស្ស​៧៤​នាក់ និង​របួស​១៦០​នាក់ ៕ ស្រាវជ្រាវ: វិវឌ្ឍន៍​

ថ្ងៃទី​២១​មេសា ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​
​រ៉ូ​មូ​លឺ​ស និង រ៉េ​មុ​ស បាន​ស្ថាបនា​ទីក្រុង​រ៉ូម នៅ​អ៊ីតាលី​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Cli1

Announce-21

Derongshop

Gms

Gms2

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ