Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ទិវា​ឯករាជ្យ​ជាតិ​នៃ​ប្រទេស ទុយ​នី​ស៊ី​

​ដោយ ៖មេសា​ ថ្ងៃទី 20 មីនា 2017 ម៉ោង 10:34:AM

ទុយ​នី​ស៊ី ធ្លាប់ជា​ទឹកដី​អាណា ខេត្ត​របស់​ចក្រភព អូ​តូ​ម៉​ង់ បាន​ក្លាយជា ដែនដី​អាណានិគម បារាំង​នៅ​ឆ្នាំ ១៨៨១ ហើយ​ទទួលបាន​ឯករាជ្យភាព ពី​បារាំង​នៅ​ឆ្នាំ ១៩៥៦ និង​បានប្រកាស ជា សាធារណរដ្ឋ​ទុយ​នី​ស៊ី​នៅ​ឆ្នាំ ១៩៦៧ ។ ប្រជាជន​ទុយ​នី​ស៊ី​ប្រារឰ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​តាំង ពី​ពេលនោះ មក ប៉ុន្តែ​ទើបតែ​មានការ​បោះឆ្នោត​ជា លើកដំបូង​នៅ​ឆ្នាំ​២០១១ ។ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ទុយ​នី​ស៊ី ប្រារឰ​ទិវា ឯករាជ្យ​ជាតិ របស់ខ្លួន​នៅ​ថ្ងៃទី ២០ ខែ មីនា ដើម្បី រំលឹក​ដល់​ថ្ងៃ​ដែល​អាណានិគម​បារាំង​ប្រគល់​ឯករាជភាព​ឱ្យ កាលពី​ឆ្នាំ ១៩៥៦ នោះឯង ។​
          ​
•​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សា​ធាណរ​រដ្ឋ ទុយ​នី​ស៊ី ស្ថិត នៅ​ភាគ​ខាងជើង​បំផុត នៃ​ទ្វីបអាហ្វ្រិក ដោយមាន​ផ្ទៃដី​ប្រា​មាណ ១៦៥.០០០ ម៉ែត្រក្រឡា គឺជា​ប្រទេស​តូច​ជាងគេ​នៅ ក្នុង​តំបន់ ម៉ា​ហ្គ្រី​ប នៃ អាហ្វ្រិក​ខាងជើង មាន​ព្រំដែន​ជាប់​នឹង​ប្រទេស អាល់​ហ្សេ​រី លី​ប៊ី ជួរ​ភ្នំ អា​ត្លា​ស់ (Atlas) និង​សមុទ្រ ម៉េ​ឌី​ទែ​រ​ណេ នៅ​ដើមឆ្នាំ​២០១៧  មាន ប្រជាពលរដ្ឋ​ជិត​១២​លាន​នាក់ ភាគ ច្រើន​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម ហើយ ប្រហែល​៩៨​ភាគរយ គឺជា​ជា​ជន ចំណាកស្រុក​អារ៉ាប់ ។ ភាសាផ្លូវការ​គឺ ភាសា​ទុយ​នី​ស៊ី រដ្ឋធានី​គឺ​ទីក្រុង​ទុយ​នី​ស ។​
​    ​
•​ប្រវត្តិសាស្ត្រ​
​ចាប់ពី​គ្រិស្តសករាជ​១៥៧៤ មក ទុយ​នី​ស៊ី បាន​ក្លាយជា​អាណាខេត្ត​របស់ ចក្រភព​អូ​តូ​ម៉​ង់ ( ទួ​ក​គី បច្ចុប្បន្ន​) ។ ឆ្នាំ ១៧៧០ ឧ​ត្ត​មនា​វី​ឯក​បារាំង​ឈ្មោះ De Broves បាន​វាយ​ដណ្តើមយក​ទីក្រុង មួយចំនួន​មាន​ទីក្រុង Bizerte ទីក្រុង Porto Farina និង​ទីក្រុង Monastir ធ្វើឱ្យ​ប្រទេស ទុយ​នី​ស៊ី ហាក់​ដាច់ចេញពី ចក្រភព អូ​តូ​ម៉​ង់ ហើយ​ស្ថិតនៅ​ជា​រដ្ឋ ឯករាជ្យ បើទោះជា​តាមពិត ទុយ​នី​ស៊ី មិនទាន់មាន​ឯកភាព​ជាតិ​គ្រប់គ្រាន់ ក៏ដោយ ។
      ​
​លុះដល់​សតវត្សរ៍​ទី ១៩ ពួក ឈ្មួញ​ជនជាតិ ទុយ​នី​ស៊ី បានចាប់ផ្តើម​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម ជាមួយ​ពួក អឺរ៉ុប​ជាច្រើន​ជាតិ​សាសន៍ ។ នារ​យៈ កាលនោះ​បារាំង​បានផ្តល់​ប្រាក់កម្ចី​ដ៏ សំខាន់​ដល់ ទុយ​នី​ស៊ី ។ រដ្ឋាភិបាល ទុយ​នី​ស៊ី​ទន់ខ្សោយ​ប្រព័ន្ធ​ពន្ធដារ​គ្មាន​ប្រសិទ្ធភាព​អាច​យកបាន​តែមួយ ភាគ​ប្រាំ នៃ​ពន្ធ​ដែល​ប្រមូលបាន​ប៉ុណ្ណោះ ។
​    ​
​សេដ្ឋកិច្ច​ត្រូវបាន​ធ្វើឱ្យ​គាំង ដោយសារ​គ្រោះរាំងស្ងួត​ជា​បន្តបន្ទាប់ និង​ការផ្តាច់​ជំនួយ​របស់ បារាំង​ដោយ សារ​តែ​ការហូរចូល​យ៉ា​ច្រើន នៃ ជន មកពី​បស្ចិមប្រទេស​។ ទុយ​នី​ស៊ី អាច​គ្រប់ គ្រង​លើ​ពន្ធ​ជំនួញ​បរទេស​តែ​បី​ភាគរយ ប៉ុណ្ណោះ​តាម​កិច្ចសន្យា ដែល​បាន​បន្សល់ ទុក​តាំងពី​សតវត្សរ៍​ទី​១៦ មក ។ ឧស្សាហកម្ម​ដ៏​តូច និង​ទន់ខ្សោយ​របស់ ទុយ​នី​ស៊ី ត្រូវបាន​បង្ហិនបង្ហោច​អស់ ដោយសារតែ​ការនាំ​ចូល​ពី​ខាងក្រៅ ជាពិសេស​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ ។​
          ​
•​អាណានិគម​
​បន្ទាប់ពី​សង្គ្រាម​បារាំង​-​អាល្លឺម៉ង់ ( ១៩ កក្កដា ១៨៧០- ១០ ឧសភា​១៨៧១) កិត្យានុភាព​របស់ បារាំង​នៅលើ​ឆាក​អន្តរជាតិ​បាន​ធ្លាក់ចុះ យ៉ាងខ្លាំង​។ ឆ្លៀតឱកាស​នោះ អ៊ីតាលី និង​អង់គ្លេស បាន​ប៉ុនប៉ង​ពង្រឹង​អំណាច របស់​ពួកគេ​ឡើងវិញ​នៅក្នុង​ប្រទេស ទុយ​នី​ស៊ី ។ ប៉ុន្តែ អ៊ីតាលី ពុំ​សូវ​បាន ជោគជ័យ​ឡើយ​ចំណែក​តំណាង អង់គ្លេស គឺ​លោក រី​ឆាដ វូដ ទទួលបាន ជោគជ័យ​ច្រើនជាង ។​
     ​
​ដើម្បី​កំណត់​អំណាច​របស់ បារាំង​នៅក្នុង​ដែនដី ទុយ​នី​ស៊ី នៅ​ឆ្នាំ ១៨៧១ លោក វូដ បាន​ចាត់ចែង ប្រទេស ទុយ​នី​ស៊ី ឱ្យទៅជា​ដូចដើម​គឺ​ធ្វើ ឱ្យ​ប្រទេស​នេះ​ក្លាយជា​អាណាខេត្ត​មួយ របស់​ចក្រភព អូ​តូ​ម៉​ង់ ឡើងវិញ ប៉ុន្តែ ស្វ័យភាព​ត្រូវបាន​ធានា ។ ទំនាស់ កម្មសិទ្ធិ​ដីធ្លី​រវាង​ជនជាតិ ទុយ​នី​ស៊ី បារាំង អង់គ្លេស និង ជនជាតិ អ៊ីតាលី យ៉ាងច្រើន​ករណី បានកើត​ឡើង ។​
     ​
​ដើម្បី​ស្តារ​មុខមាត់ និង​អំណាច របស់ខ្លួន​ពីដំបូង​បារាំង​មានបំណង​ចង់ គ្រប់គ្រង​ប្រទេស អាល់​ហ្ស៊េ​រី ដែលជា ប្រទេសជិតខាង ទុយ​នី​ស៊ី ដើម្បី​ដាក់ សម្ពាធ​លើ​ឥទ្ធិពល​របស់ អ៊ីតាលី និង អង់គ្លេស​នៅ​ទីនោះ បាន​នាំឱ្យមាន​ភាព រកាំរកូស​គ្នា​ជាច្រើន​កើតឡើង​ក្នុង​ពួក មហាអំណាច ។​
       ​
​សមាជ​នៅ​ទីក្រុង ប៊ែ​កឡាំង ប្រទេស អាល្លឺម៉ង់ នា​ឆ្នាំ ១៨៧៨ មានការ​សម្រុះ​សម្រួលកា​រទូ​ត ដែល​ផ្តល់ឱ្យ បារាំង​ត្រួតត្រា​លើ ទុយ​នី​ស៊ី ខណៈ អង់គ្លេស​ត្រួតត្រា​លើ​ប្រទេស ស៊ី​ព បាន​សម្រក​សម្រាល​នូវ​ភាព​តានតឹង​បាន ច្រើន ។
     ​
​ប៉ុន្តែ​ពេលនោះ ដែនដី ទុយ​នី​ស៊ី នៅមាន​ក្រុម​ចលនា​តស៊ូ​ជាច្រើន មាន ក្រុម​កុលសម្ព័ន្ធ Khroumir ជាដើម​ដែល បាន​កាន់កាប់​ទឹកដី​ខ្លះ នៃ​ទុយ​នី​ស៊ី ។ បារាំង​បាន​យក​ចំណុច​នេះ​ជា​លេស ធ្វើ​អន្តរាគមន៍​យោធា​ទៅលើ ទុយ​នី​ស៊ី ។
​    ​
•​ការ​លុកលុយ​ពី​កងទ័ព បារាំង​
​នៅ​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ១៨៨១ កងទ័ព​២៨.០០០ នាក់ ក្រោម ការបញ្ជា​ដោយ​ឧ​ត្ត​ម​សេនីយ៍ Forgemol de Bostquenard បារាំង បាន​ចូលលុកលុយ​ទឹកដី ទុយ​នី​ស៊ី ក្រោម​ហេតុផល ដើម្បី​បង្ក្រាប​ក្រុម​ចលនា​ឧទ្ទាម ទុយ​នី​ស៊ី ។ នៅ​ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ១៨៨១ ទីក្រុង Bizerte ត្រូវបាន​ឡោម ព័ទ្ធ​ដោយ​កងទ័ព​ចំនួន ៨.០០០ នាក់ របស់​ឧ​ត្ត​ម​សេនីយ៍ Jules Aime Breart បារាំង ។
          ​
​នៅ​ចន្លោះ​ពីថ្ងៃ​ទី ២ ដល់​ថ្ងៃទី ៦ ខែឧសភា​ឆ្នាំ ដដែល​នោះ ឧ​ត្ត​ម​សេនីយ៍ ពរា​រត​បាន​ចូលទៅ​ដល់ ទីក្រុង ទុយ​នី​ស ដែលជា​រដ្ឋធានី របស់ ទុយ​នី​ស៊ី ។ ថ្ងៃទី ១១​ខែ​ឆ្នាំ​ដដែល ឩ​ត្ត​ម​សេនីយ៍ Breart អគ្គ​កុងស៊ុល​បារាំង Theodore Roustan និង ឧ​ត្ត​ម​សេនីយ៍ Pierre Leon Mauraud ហែហម​អមដំណើរ​ដោយ​កងទ័ព​យ៉ាង គគ្រឹកគគ្រេង​ធ្វើដំណើរ​ឆ្ពោះទៅកាន់ និវេសនដ្ឋាន របស់​ចៅហ្វាយក្រុង ទុយ​នី​ស គឺ​លោក Muhammed as-Sadiq បង្ខំ​ឱ្យ​ចុះហត្ថលេខា​លើ សន្ធិសញ្ញា Bardo នៅ​ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ១៨៨១ ។ ដែនដី ទុយ​នី​ស៊ី ធ្លាក់​ទៅ​ក្រោម ការត្រួតត្រា​របស់​បារាំង​តាំងពី ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​១៨៨១​នោះមក ។
          ​
•​ចលនា​ដើម្បី​ឯករាជភាព​
​ទុយ​នី​ស៊ី គឺជា​រដ្ឋ​ដំបូង​គេ​នៅ ក្នុង​ពិភព​អារ៉ាប់ ដែល​ទទួល​ឥទ្ធិពល​ពី​ជាតិនិយម​ទំនើប​ប្រឆាំង នឹង​ការ ត្រួតត្រា​របស់​បារាំង ហើយ​ចលនា​ដើម្បី ទាមទារ​ឯករាជភាព​របស់ ទុយ​នី​ស៊ី ត្រូវបាន​បង្កើតឡើង​ដំបូង​តាមរយៈ គណបក្ស យុវជន​ទុយ​នី​ស៊ី នៅ​ឆ្នាំ ១៩០៧ បង្កើត​ពួក វេជ្ជបណ្ឌិត  មេធាវី និង​យុវជន​ទុយ​នី​ស៊ី ដែល​ភាគច្រើន ជា​និស្សិត ហើយ​អ្នកខ្លះ​ទទួល​បានការ អប់រំ​ជ្រៅជ្រះ​ពី​ប្រទេស​បារាំង ។
      
​គណបក្ស​យុវជន ទុយ​នី​ស៊ី នេះ បានធ្វើ​យុទ្ធនាការ​ដើម្បី​ការពារ​បេតិកភណ្ឌ​អារ៉ាប់​-​មូស្លីម​ជាដើម ដែល​ពេល នោះ កំពុង​រង​ការ​រុករាន​ពី​សំណាក់ អាណានិគម​បារាំង និង​ជន​អឺរ៉ុប​ដទៃ ទៀត​ដូចជា អ៊ីតាលី ជាដើម ។
​    ​
​លុះដល់​ឆ្នាំ​១៩២០​គណបក្ស សេរី​អាស្រ័យ​ធម្មនុញ្ញ​បាន​បង្កើត​មូលដ្ឋាន​អំណាច​ដ៏​រឹងមាំ​មួយ គាំទ្រ​ដោយ ចក្រភព​អូ​តូ​ម៉​ង់  ហើយ​គ្រប់គ្រង​ប្រទេស ទុយ​នី​ស៊ី ដែល​ធ្វើឱ្យ​ប្រទេស​នេះ​ក្លាយ ជា​ប្រទេស​ឯក​បក្ស ។​
      
​នៅ​ឆ្នាំ ១៩៣៩ គណបក្ស​សេរី អាស្រ័យ​ធម្មនុញ្ញ​ថ្មី ត្រូវបាន​បង្កើតឡើង​ដោយ​យុវជន​ជាតិនិយម ជំនាន់​ថ្មី ដែល បាន​ខិតខំ​តស៊ូ​ពុះពារ​ជម្នះ​ដើម្បី​ឯករាជ្យភាព ។ ជាមួយនឹង​ចលនា ដើម្បី​ឯករាជ្យ ភាព ដែល​ត្រូវបាន​បញ្ចូល​កម្លាំង​ថ្មី​នេះ បានជ្រើសរើស​អ្នកដឹកនាំ​ថ្មី​ម្នាក់ គឺ​លោក ហា​ប៊ី​ប បួ​ហ្គូ​អ៊ី​បា ( Habib Bourguiba ឈ្មោះ ពេញ Habib Ben Ali Bour guiba) ។​
      
​ជាមួយនឹង​ការ​គំរាម​របស់​ចលនា ដើម្បី​ឯករាជ្យ​នេះ​អាណានិគម​បារាំង​បាន​ហាមឃាត់​ចលនា Neo Destour លែងឱ្យ​ដំណើរការ ហើយ​បាន​ចាប់ លោក Bourguiba ទៅ​ដាក់ពន្ធនាគារ បារាំង​ពី​ទីមួយ​ទៅ​ទីមួយ​អស់​រយៈ ពេល ២០ ឆ្នាំ ។
      
​សង្គ្រាមលោកលើកទី ២ បាន បញ្ឈប់​ចលនា ដើម្បី​ឯករាជ្យ​របស់ ទុយ​នី​ស៊ី ប៉ុន្តែ​បាន​ជួយ​ឱ្យ គេ​បញ្ជូន​លោក Bourguiba ចេញពី​ពន្ធនាគារ​បារាំង​ទៅ ចូលរួម​ក្នុង​ចលនា Axis   (​ចលនា​ជាតិ សាសន៍​មួយចំនួន​ដែល​ប្រយុទ្ធប្រឆាំង នឹង​កងទ័ព​សម្ព័ន្ធមិត្ត​នៅ​ក្នុងសម័យ​សង្គ្រាមលោក លើក​ទី​២) នាទី​ក្រុង​រ៉ូម ។
      
​ដើម្បី​ជួយ​ចលនា​Axis ពួក​ណា​ស៊ី​ស បានដាក់​សម្ពាធ​លើ​លោក​Bourguiba ឱ្យប្រើ​ប្រាស់​ឥទ្ធិពល និង​ប្រជាប្រិយភាព​របស់គាត់​ជុំវិញ​អ្នក​ប្រយុទ្ធ ដើម្បី ឯករាជ្យ​ទុយ​នី​ស៊ី ដើម្បី​រុញច្រាន​ការ លុកលុយ​របស់​ក្រុម​សម្ព័ន្ធមិត្ត​ចេញពី អាហ្វ្រិក​ខាងជើង ។ ប៉ុន្តែ​លោក Bourguiba បាន​បដិសេធ ។
      
​យុទ្ធនាការ​របស់​ពួក ណា​ស៊ី​ស បាន​បរាជ័យ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​ហើយ លោក Bourguiba ត្រូវបាន​ដោះលែង ចេញពី​គុក​នៅ​ឆ្នាំ ១៩៤៣ ហើយ​គាត់ បាន​ត្រឡប់​ទៅ​មាតុប្រទេស​របស់គាត់ វិញ ។ ពេលនោះ​លោក Bourguiba បានដាក់​ចេញ​នូវ​គំនិត​ថ្មី គឺ​ការដណ្តើមយក​ឯករាជ្យ​តាម លំដាប់លំដោយ​ហើយ ត្រូវបាន​គាំទ្រ​ដោយ​ជនជាតិ​ទុយ​នី​ស៊ី ភាគច្រើនបំផុត ។
      
​ដើម្បី​បង្ខំ​អាណានិគម​បារាំង​ឱ្យ​ចាក ចេញពី​ទឹកដី​ទុយ​នី​ស៊ី​នោះ​ចលនា Neo Destour បាន​ត្រឡប់​ទៅ​រៀបចំ​បង្កៃ បំផ្ទុះ​គ្រាប់បែក​ជាច្រើន ហើយ​រៀបចំ​ការវាយប្រហារ​បែប ភេរវ​និយម​ជា ច្រើន​ទៅលើ​ផលប្រយោជន៍​អាណានិគម ។​
      
​ពួក​អាណានិគម​ន៍​បារាំង​បាន​ឃុំ ឃាំង​លោក Bourguiba ពី​ចន្លោះ​ឆ្នាំ ១៩៥២-១៩៥៤ ពីបទ​នៅ​ពីក្រោយ ការវាយប្រហារ​នានា ។ ប្រការនេះ​ដូច ជាការ​បន្ថែម​សាំង​ទៅលើ​ភ្លើង​រវាង ចលនា​ឯករាជ្យ​ទុយ​នី​ស៊ី និង​អំណាច អាណានិគម​បារាំង ។
      
​នៅ​ឆ្នាំ ១៩៥៤ លោក Pierre Mends France បាន​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បារាំង បាន​បង្កើត​នយោបាយ​ដកថយ​ចេញពី​ទុយ​នី​ស៊ី ហើយ​បាន ធ្វើ​កិច្ចព្រមព្រៀង​ប្រគល់​សិទ្ធិ​ស្វ័យភាព ផ្ទៃក្នុង​ទៅឱ្យ​ជនជាតិ​ទុយ​នី​ស៊ី​បានធ្វើឱ្យ ស្រាកស្រាន្ត​នូវ​អំពើហិង្សា​នៅក្នុង ប្រទេស​នេះ ។ ប៉ុន្តែ​អាណានិគម​បារាំង នៅ តែ​កាន់កាប់​កិច្ចការ​នយោបាយ​បរទេស​របស់​ប្រទេស​ទុយ​នី​ស៊ី ដដែល ។​
      
​នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​១៩៥៥ លោក Bourguiba ត្រូវបាន​ដោះលែង និង​ត្រឡប់​ទៅ​ទឹកដី​ទុយ​នី​ស៊ី វិញ ។ នៅ​ខែវិច្ឆិកា ឆ្នាំ​១៩៥៥ បារាំង​បាន ប្រគល់​ឯករាជ្យភាព​ដល់​ប្រទេស​ម៉ូ​ណា​កូ បាន​ត្រួស​ត្រាយផ្លូវ​សម្រាប់​ឯករាជ្យភាព នៅ​ទុយ​នី​ស៊ី ។
      
​បន្ទាប់ពី​មាន​កិច្ចចរចា​យ៉ាង​តាន តឹង​ជាច្រើន​មក​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​១៩៥៦​អាណាព្យាបាល បារាំង​បាន ប្រគល់​ឯករាជ្យភាព​យ៉ាង​ពេញលេញ ទៅឱ្យ​ជនជាតិ​ទុយ​នី​ស៊ី​ដឹកនាំ​ដោយ លោក  Habib Bourguiba ។​
      
​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ទុយ​នី​ស៊ី​ប្រារឰ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន ដើម្បី​រំលឹក​ដល់ ព្រឹត្តិការណ៍​នេះឯង ។​
      
​មួយឆ្នាំ​ក្រោយមក គឺ​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​១៩៥៧ ដែនដី​ទុយ​នី​ស៊ី ត្រូវបាន​ប្រកាសថា ជា​សាធារណរដ្ឋ ទុយ​នី​ស៊ី ។ លោក Habib Bourguiba ក៏បាន​ក្លាយជា​បុរស​រដ្ឋ​និង​ជា ប្រធានាធិបតី ដំបូង​គេ​បំផុត​នៃ​សាធារណរដ្ឋ ទុយ​នី​ស៊ី​ចាប់តាំងពី​ឆ្នាំ​១៩៥៧​រហូត ដល់​ឆ្នាំ​១៩៨៧ ។​
      
​នៅ​ឆ្នាំ​២០១១​មាន​បដិវត្តន៍ ប្រព័ន្ធ នយោបាយ និង​ប្រព័ន្ធ​ដឹកនាំ​ប្រទេស ហើយ​ក៏បាន​ទម្លាក់ ប្រធានាធិបតី​អត្តា​ធិបតេយ្យ​(​យក​ខ្លួនឯង​ជាធំ​) លោក Zine El Abidine Ben Ali ចេញពី​តំណែង ហើយ​បានប្រារឰ​ការបោះឆ្នោត​សេរី លើកដំបូង​របស់​ប្រទេស ។ តាំងពី​ពេល នោះមក​ទុយ​នី​ស៊ី​បាន​ក្លាយជា​ប្រទេស ប្រជាធិបតេយ្យ​បង្រួបបង្រួម ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

ទិវា​ឯករាជ្យ​ជាតិ​នៃ​ប្រទេស ទុយ​នី​ស៊ី​
លោក Habib Bourguiba ជា​បុរស​រដ្ឋ​និង​ជា​ប្រធានាធិបតី​ដំបូង​គេ​បំផុត នៃ ​សាធារណរដ្ឋ ទុយ​នី​ស៊ី និង ក្បួនព្យុហយាត្រា​កងទ័ព​ទុយ​នី​ស៊ី​នៅ​ថ្ងៃបុណ្យ​ឯករាជ​ជាតិ

ទិវា​ឯករាជ្យ​ជាតិ​នៃ​ប្រទេស ទុយ​នី​ស៊ី​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

18766085_642383172620259_3049605006020149067_n

ភ្លៀង​បង្ក​លិចលង់​នៅ​ប៉ៃលិន​

ថ្ងៃទី 28 ឧសភា 2017 ម៉ោង 05:16:PM

ថ្ងៃនេះក្នុងប្រវត្តសាស្ត្រ / ហេតុការណ៍គួរកត់សម្គាល់ ផ្សេងទៀត