Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ថ្ងៃទី​១៩-២០​មីនា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

​ដោយ ៖វ​វិ​ឌ្ឍ​ន៍​ ថ្ងៃទី 20 មីនា 2017 ម៉ោង 11:06:AM

ˆ​ថ្ងៃទី​១៩​មីនា​ក្នុង​ប្រវត្តិសាស្ត្រៈ ហេតុការណ៍​គួរកត់សម្គាល់​

​•​ឆ្នាំ​១៩១៨ សភា​អាមេរិក បង្កើត ល្វែង​ម៉ោង (time zones) និង​សម្របសម្រួល​ពេលវេលា សម្រាប់​ខែ ដែល​ពេល​ព្រលប់​ហើយ​នៅតែមាន​ពន្លឺ ច្រើន (daylight saving time) ។​
​    ​
•​ឆ្នាំ​១៩២០ សភា​សហរដ្ឋ អាមេរិក ច្រានចោល​សន្ធិសញ្ញា​វែ​សៃ (Treaty of Versailles) ជា​លើក​ទី​២ ដែល​លើក​ទី​១ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩ វិច្ឆិកា ១៩១៩ ។ នោះ​ជា​សន្ធិសញ្ញា សន្តិភាព ដើម្បី​បញ្ចប់​សង្គ្រាមលោក លើក​ទី​១ ។​
​    ​
•​ឆ្នាំ​១៩៣១ ការលេង​ល្បែង ស៊ីសង ត្រូវបាន​ដាក់ឱ្យ​ស្របច្បាប់​នៅ រដ្ឋ​នេ​វ៉ា​ដា សហរដ្ឋអាមេរិក (Nevada, US) ។​
​    ​
•​ឆ្នាំ​១៩៤៤ កងទ័ព​ណា​ហ្ស៊ី (Nazi) របស់​អាល្លឺម៉ង់ កាន់កាប់​ហុង​គ្រី​នៅក្នុង​សង្គ្រាមលោក លើក​ទី​២ ។​
​    ​
•​ឆ្នាំ​១៩៦៩ អង់​តែ​ន ទូរទស្សន៍ កម្ពស់​៣៨៥​ម៉ែត្រ នៅ ចក្រភព​អង់គ្លេស បាក់​រលំ ដោយសារ ទឹកកក​ដែល​ធ្លាក់​យ៉ាងច្រើន ។​
​    ​•
​ឆ្នាំ​១៩៧៩ សភា​តំណាង រាស្ត្រ​សហរដ្ឋអាមេរិក ចាប់ផ្តើម​ផ្សព្វ ផ្សាយ​ធុរកិច្ច​របស់ខ្លួន​ប្រចាំថ្ងៃ​តាម រយៈ​បណ្តាញ​ទូរទស្សន៍​ខ្សែកាប C-SPAN  ។​
​    ​
•​ឆ្នាំ​១៩៨៩ ទង់ជាតិ​អេ​ហ្ស៊ី​ប ត្រូវបាន​បង្ហូត​ឡើង​នៅ​ទីក្រុង​តា​បា​, អេ​ហ្ស៊ី​ប (Taba, Egypt) ដោយ​ប្រកាស ពី​ការបញ្ចប់​ការកាន់កាប់​របស់​អ៊ីស្រាអែល បន្ទាប់ពី​សង្គ្រាម Yom Kippur (​ការប្រយុទ្ធ​គ្នា​រវាង​អ៊ីស្រាអែល និង រដ្ឋាភិបាល​នៃ​រដ្ឋ​អារ៉ាប់ ដែល​ដឹកនាំ ដោយ​អេ​ហ្ស៊ី​ប និង​ស៊ី​រី​) នៅ​ឆ្នាំ​១៩៧៣ និង​ការចរចា​សន្តិភាព​នៅ​ឆ្នាំ​១៩៧៩​។​
​    ​
•​ឆ្នាំ​២០០២ ស៊ីម​បា​វ៉េ ត្រូវ បាន​បញ្ឈប់​ពី​ខំ​មិន​វែ​ល បណ្តោះអាសន្ន​ដោយ​ចោទប្រកាន់​ពី​ការរំលោភ សិទ្ធិមនុស្ស និង​ការ​គៃបន្លំ​លើ​ការបោះឆ្នោត យោងតាម​ភាពច្របូកច្របល់​នៃ​ការបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី ។​

•​ឆ្នាំ​២០០៣ ប្រធានាធិបតី អាមេរិក George W. Bush ចេញ​បញ្ជា​ចាប់ផ្តើម​សង្គ្រាម​ប្រឆាំង អ៊ីរ៉ាក់ ។​
          
•​ឆ្នាំ​២០០៤ រថយន្ត​សណ្តោង និង​រថយន្តក្រុង​មួយគ្រឿង​បាន​បុក​គ្នា នៅ​ទីក្រុង​អា​នេ​កូ​ស្គី ប្រទេស​ហ្វាំ​ង​ឡង់ (Aanekoski,Finland) បណ្តាលឱ្យ​មនុស្ស ២៤​នាក់​ស្លាប់ និង​១៣​នាក់​របួស ។​

ˆ​ថ្ងៃទី​២០​មីនា​ក្នុង​ប្រវត្តិសាស្ត្រៈ ហេតុការណ៍​គួរកត់សម្គាល់​

•​ឆ្នាំ​១៦១៦ លោក វ៉ាល់​ថឺ​រ រ៉ា​ឡី (Walter Raleigh) ដែលជា​អភិជន ជា​អ្នកនិពន្ធ កវី ជា​ទាហាន ជា​អ្នកបម្រើ រាជសំណាក់ ចារបុរស និង​ជា​អ្នករុករក ជនជាតិ​អង់គ្លេស​មួយរូប បាន​ត្រូវ ដោះលែង​ពី​បន្ទាយ នៃ​ក្រុង​ឡុង​ដ៍ បន្ទាប់ពី​បាន​ជាប់ឃុំ​អស់​រយៈពេល​១៣ ឆ្នាំ ។ រឿងរ៉ាវ​ជាប់គុក​របស់លោក​ជា រឿង​ដែល​គេ​ចាប់អារម្មណ៍​បំផុត ។​
​    ​
•​ឆ្នាំ​១៨១៥ បន្ទាប់ពី​ការចាក ចេញពី​កោះ​អ៊ែ​ល​បា (Elba) អ៊ីតាលី ណាប៉ូឡេអុង បាន​ចូលមក​ទីក្រុង​ប៉ារីស ជាមួយ​យោធា​ជាតិ​១៤០.០០០​នាក់ និង​កងទ័ព​ស្ម័គ្រចិត្ត​២០០.០០០​នាក់ ដើម្បី​ចាប់ផ្តើម​ការត្រួតត្រា​រយ​ថ្ងៃ “Hundred Days” របស់គាត់​ដែល​ក្រោយមក​មានការ​វិល មកជា​លើក​ទី​២ នៃ​ស្តេច​ល្វី​ទី​១៨ ។​
​    ​
•​ឆ្នាំ​១៨៦១ រញ្ជួយ​ដី​មួយ​បាន បំផ្លាញ​រដ្ឋធានី​មិន​ដូ​ហ្សា (Mendoza) ប្រទេស​អា​ហ្ស​ង់​ទីន ទាំងស្រុង​។​
​    ​
•​ឆ្នាំ​១៩១៣ អ្នកបង្កើត គណបក្ស​ជាតិនិយម​ចិន ស៊ុ​ង ជាវ ចេ​ន (Sung Chiao-Jen) រងរបួស ក្នុង​ការប៉ង ធ្វើឃាត​មួយ ហើយ​បាន​ស្លាប់​២​ថ្ងៃ ក្រោយ ។​
​    ​
•​ឆ្នាំ​១៩២២ យន្តហោះ USS Langley ម៉ូ​ដែល CV-1 ត្រូវបាន​ផ្តល់​សិទ្ធិ​ជា​អ​កាស​យាន​ដឹក ជញ្ជូន​កងទ័ព អាមេរិក​លើកដំបូង ។​
    •
​ឆ្នាំ​១៩៥១ ទីក្រុង​ហ្វ៊ូ​ជី​យូ​ស៊ី​ដា (Fujiyoshida) ដែល​ស្ថិតនៅ​មណ្ឌល កោះ​ហុង​ស៊ូ របស់​ជប៉ុន ត្រូវបាន​ស្ថាបនា ឡើង ។​
​    ​
•​ឆ្នាំ​១៩៥២ សភា​សហរដ្ឋ អា​មេ​រិច​ផ្តល់​សច្ចាប័ន​សន្ធិសញ្ញា សន្តិភាព​ជាមួយ​ជប៉ុន ដើម្បី​បញ្ចប់ សង្គ្រាម​ជាមួយគ្នា ។​
​    ​
•​ឆ្នាំ​១៩៩៣ កងទ័ព​បណ្តោះ អាសន្ន​អៀឡង់ បំផ្ទុះ​គ្រាប់បែក​នៅ ទីក្រុង​វ៉ា​រីង​តោន (Warrington) ភាគ ពាយ័ព្យ​អង់គ្លេស បណ្តាលឱ្យ​កុមារ​២ នាក់​បាត់​បង់ជីវិត ។​
​    ​
•​ឆ្នាំ​១៩៩៥ ការវាយប្រហារ ដោយ​ហ្គាស ដែល​ផ្ទុក​ទៅដោយ សារធាតុ​គីមី​នៅ​ផ្លូវ​ក្រោម​ដី​ជប៉ុន បាន សម្លាប់​មនុស្ស​១២​នាក់ និង​របួស ១.៣០០​នាក់ ។​
​    ​
•​ឆ្នាំ​២០០៥ រញ្ជួយ​ដី​ទំហំ​៦,៦ នៅ​រដ្ឋធានី​ហ្វ៊ូ​គូ​អូ​កា (Fukuoka) ប្រទេស​ជប៉ុន​ជា​រញ្ជួយ​ដី​ដ៏​ធំ ដំបូង​របស់ ជប៉ុន ក្នុង​រយៈពេល​ជាង​១០០​ឆ្នាំ ដែល សម្លាប់​មនុស្ស​ម្នាក់ ឯ​រាប់រយ​នាក់​របួស និង​ត្រូវ​ជម្លៀស ៕​ ស្រាវជ្រាវ​ដោយ​៖ វ​វិ​ឌ្ឍ​ន៍​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Traing ly-2

Job1

Traing ly

Mondol-kiri

Koh-kong

Isi steel-25

Ng

Announce-21(1)

Derongshop

Ptc13

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

ថ្ងៃនេះក្នុងប្រវត្តសាស្ត្រ / ហេតុការណ៍គួរកត់សម្គាល់ ផ្សេងទៀត