RMA Cambodia ប្រកាស​ជ្រើសរើស​បុគ្គលិក​ជាង​១០០​កន្លែង នៅ​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ ២០១៧

226

(​ភ្នំពេញ​)៖ ក្រុមហ៊ុន RMA Cambodia​បាន​ចូលរួម​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ​លើក​ទី​៧ នៅ​ថ្ងែ​ទី​២៧​ដល់​២៨ ខែតុលា ឆ្នាំ​២០១៧ ដែល​ស្ថិតនៅ​បញ្ជរ​ទី​P004 នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍​កោះ​ពេជ្រ ។​

​លោក ឃាង សុ​ឃី​ន ប្រធាន​ផ្នែក​ធនធានមនុស្ស​ប្រចាំ​ក្រុមហ៊ុន RMA Cambodia Group លោក​ថ្លែងថា RMA Cambodia នឹង​ប្រកាស​ជ្រើសរើស​បុគ្គលិក​ជាង​១០០​កន្លែង​ឲ្យ​មក​បម្រើ​ការងារ ក្នុង​ក្រុមហ៊ុន​របស់ខ្លួន​ក្នុងឆ្នាំនេះ ។​

​លោក​បញ្ជាក់ថា ក្រុមហ៊ុន​RMA Cambodia បានផ្ដល់​អត្ថប្រយោជន៍​ច្រើន ចំពោះ​អ្នក​មក​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន RMA Cambodia ដូចជា​ទទួលបាន​ប្រាក់ខែ​សមរម្យ ការងារ​ធានារ៉ាប់រង​អាយុជីវិត​និង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​ទៀត​។​ក្រៅពីនេះ​បុគ្គលិក​​ទាំងអស់​នឹង​ទទួលបាន​ការហ្វឹកហាត់​បន្ថែម​ទៅ​ការងារ​របស់ខ្លួន និង​ឱកាស​ជាច្រើន​ទៀតផង​ដែរ​។​

​ក្រុមហ៊ុន RMA Cambodia​គឺជា​ក្រុមហ៊ុន​ធំ​មួយ​ដែល​បាន​នាំចូល​ផលិតផល​ម៉ាក​ល្បីៗ​ជាច្រើន​មក​ប្រទេស​កម្ពុជា​យើង​តាំងពី​​ឆ្នាំ​១៩៩២​មក​ម្លេះ ។​សព្វថ្ងៃនេះ ក្រុមហ៊ុន​បានផ្ដល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​យើង ច្រើនជាង​២.០០០​នាក់​ហើយ​កំពុងតែ​ស្វែងរក​​បុគ្គលិក​ជាច្រើន​នាក់​បន្ថែមទៀត ឲ្យ​មក​បំរើការ​ក្នុង​ក្រុមហ៊ុន​របស់ខ្លួន​។ ក្រុមហ៊ុន RMA Cambodia​បាន​នាំចូល​ផ្ដាច់មុខ​ផលិត​​ផល​ជាច្រើន​ផ្នែក​រួមមាន ផ្នែក​គ្រឿងយន្ដ (Ford, Jaguar Land Rover) ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​និង​កសិកម្ម​(JCB, FUSO, John Deere)​ផ្នែក​ចំណីអាហារ​(ThePizza Company, Swensen, Dairy Queen, BBQ Chicken, Costa Coffee, Krispy Kreme, BAR•B•Q Plaza) ផ្នែក​សេវាកម្ម​ជួល​រថយន្ដ (AVIS) ផ្នែក​ផលិតផល​ចម្រុះ​(Hako, Powerboss, Miuteman, TCM, JLG, 3M, Starke, Megger, MS Pallet) និង​ផ្នែក​សេវាកម្ម​ហិរញ្ញប្បទាន (RMA Financial Services) ដែល​សរុប​មាន​ជាង ២៤​ផលិតផល​។​

​នេះ​ជា​លើក​ទី​៧​ហើយ ដែល​ពិព័រណ៍​ការងារ និង​ផលិតភាព​ថ្នាក់ជាតិ​បាន​បង្កើតឡើង ដើម្បី​ផ្ដល់ជូន​ឱកាស​ការងារ​ដោយ​សិស្ស​និស្សិត ឫ​បេក្ខជន ដែលមាន​បំណង​ចង់​ស្វែងរក​ការងារ​ធ្វើ​។ នៅក្នុង​ឆ្នាំនេះ​ផងដែរ មាន​ក្រុមហ៊ុន​ធំៗ​ជាច្រើន​មកពី​ស្ថាប័ន​នា​សរុប ១០០​ស្ថាប័ន និង​២៣០​ស្តង់​ដែល​កំពុង​ស្វែងរក​បុគ្គលិក​ឲ្យ​មក​បំរើការ​ក្នុង​ក្រុមហ៊ុន​របស់ខ្លួន និង​ផ្ដល់​ង​ឱកាស​ការងារ​ជាង​២០.០០០​កន្លែង​នៅ​ថ្ងៃ​​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ២០១៧​នេះ​ផងដែរ ។​

​ក្រុមហ៊ុន​សហគ្រាស​ចំនួន​១៣០​បាន​ចូលរួម​ការតាំងពិព័រណ៍​ដែល​ក្នុងនោះ​រួមមាន​វិស័យ​សំខាន់ៗ​ដូចជា​៖​ធនាគារ គ្រឹះស្ថាន​ហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ​បដិសណ្ឋារកិច្ច ទូរគមនាគមន៍ ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ កម្មន្តសាល ជាដើម​៕ដោយ៖សុផល/sn

ក្រុមហ៊ុន RMA Cambodia បាន​ចូល​រូ​ម​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ​លើក​ទី​៧ នៅ​ថ្ងែ​ទី​២៧​ដល់​២៨ ខែតុលា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍​កោះ​ពេជ្រ (​រូប សុផល​)