Rob និងAlf ដល់ថ្ងៃខួបកំណើត ១១០ ឆ្នាំនៅថ្ងៃតែមួយ

1324
ចែករម្លែក

បុរសពីរនាក់ដែលមានវ័យចំណាស់ជាងគេបំផុតនៅចក្រភពអង់គ្លេស នឹងឈានចូលវ័យ១១០ ឆ្នាំក្នុងថ្ងៃតែមួយនៅសប្តាហ៍នេះ។លោកតា រ៉ូបឺត វ៉េថុន (Robert Weighton) នឹងឈានចូលវ័យ ១១០ ឆ្នាំនៅថ្ងៃព្រហស្បតិ៍នេះហើយ។ គាត់បានកើតនៅទីក្រុងហ៊ុល (Hull)ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៨ ហើយបានឆ្លងកាត់សង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២ និងធ្លាប់រស់នៅក្នុងប្រទេសចំនួន ៥ ផ្សេងគ្នាក្នុងជីវិតដ៏វែងរបស់គាត់។ លោកតាមានកូន ៣ នាក់ ចៅ ១០ និងចៅទួត ២៥ នាក់។

ចំណែកឯលោកតា អាល់ហ្វ្រេដ ស្មីត (Alfred Smith) មកពីទីក្រុងភើស (Perth) ស្កុតលែន។វាពិតជាចៃដន្យណាស់ដែលពួកគាត់កើតនៅថ្ងៃខែឆ្នាំតែមួយបែបនេះ៕ ដោយ៖ខុម