Samsung ចង់ផ្តួល Sony ខាង​ឧបករណ៍ Sensor លើ​កាមេរ៉ា​ទូរស័ព្ទ​

1887
ចែករម្លែក

​ក្រុមហ៊ុន Samsung មាន​ចំណែក​ទីផ្សារ​ឈានមុខ​គេ​នៅក្នុង​អាជីវកម្ម​ជាច្រើន​ហើយ​ឥឡូវនេះ​ក្រុមហ៊ុន​នេះ​ចង់បាន​ចំណែក​ទីផ្សារ​មួយ​បន្ថែមទៀត គឺ ឧបករណ៍​ចាប់​សញ្ញា​រូបភាព (Sensor) នៅក្នុង​កាមេរ៉ា​ទូរស័ព្ទ​របស់​យើង​។​

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​កូរ៉េខាងត្បូង​មួយ​នេះ​ក៏បាន​កំណត់​ទិសដៅ​ច្បាស់លាស់​ផងដែរ​ដើម្បី​ផ្តួល​គូប្រជែង​ជប៉ុន Sony របស់ខ្លួន ដូចដែល​បាន​រាយការណ៍​ដោយ​វេ​ប​សាយ​ព័ត៌មានវិទ្យា​របស់​កូរ៉េខាងត្បូង ETNews​។​

​ក្រុមហ៊ុន Sony គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ជាមួយនឹង​ស៊េរី​បច្ចេកវិជ្ជា IMX របស់ខ្លួន​នៅក្នុង​ទូរស័ព្ទ iPhone ទូរស័ព្ទ Xiaomi និង​សូម្បី​ផលិតផល Samsung ។​

​ប៉ុន្តែ​ទីផ្សារ​កំពុងតែ​ពង្រីក​កាន់តែខ្លាំង​ឡើង​ខណៈដែល​ទូរស័ព្ទ​កាន់តែច្រើន​ប្រើ​កាមេរ៉ា​ភ្លោះ​។​

​ការកើនឡើង​នៃ​តម្រូវការ​សម្រាប់ Sensor អាចជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន Samsung ដើម្បី​ទទួលបាន​ចំណែក​ទីផ្សារ​បន្ថែមទៀត​។​

​អ្វី​ទៅជា​ភាពខុសគ្នា​?

​ក្រុមហ៊ុន​ទាំង​២​មាន​បច្ចេកវិជ្ជា​ស្រដៀង​គ្នា​ដែល​អាចឱ្យ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​យើង​ថត​វីដេអូ​ចលនា​យឺតៗ​បាន​យ៉ាង​ល្អ​។​

Sensor របស់​ក្រុមហ៊ុន​ទាំង​២​អាច​ថត​បាន​រហូតដល់ ៩៦០ ស៊ុម​ក្នុង​មួយ​វិនាទី ឬ ៩៦០fps ខណៈដែល​អេក្រង់​ទូរស័ព្ទ​ភាគច្រើន​អាច​បង្ហាញ​បានត្រឹមតែ ៦០ ស៊ុម​ក្នុង​មួយ​វិនាទី​ប៉ុណ្ណោះ (​ឬ ៦០fps)​។​

​នេះ​មានន័យថា វីដេអូ​អាច​ចាក់​យឺត​ជាង​ជាក់ស្តែង ១៦ ដង ដោយ​មិន​បាត់បង់​ភាពរលូន ឬ​ធ្វើ​វីដេអូ​ទាក់ៗ​ពិបាក​មើល​នោះឡើយ​។​

​វីដេអូ​ចលនា​យឺតៗ​ត្រូវការ​សមត្ថភាព​ដំណើរការ​ទិន្នន័យ​ដ៏​អស្ចារ្យ ដូច្នេះ​ត្រូវការ Sensor ដ៏​ខ្លាំងពូកែ​។​

​ទូរស័ព្ទ Sony Xperia XZ2 របស់ Sony ដែល​បាន​ចេញលក់​កាលពី​ថ្ងៃទី ២៦ ខែកុម្ភៈ​អាច​ថត​វីដេអូ​បាន​កម្រិត ១០៨០ ភិ​ច​សែ​ល ក្នុង​កម្រិត ៩៦០fps ខណៈដែល​ទូរស័ព្ទ Galaxy S9 របស់ Samsung អាច​ធ្វើបាន​ដូចគ្នា​ទៅនឹង​កម្រិត ៧២០​ភិ​ច​សែ​ល​។​

​ទូរស័ព្ទ iPhone X ដែល​បានចេញ​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​ប្រើ​ឧបករណ៍ Exmor RS របស់ Sony​។ នេះ​បើតាម​វេ​ប​សាយ GSMArena ។ ទូរស័ព្ទ​នេះ​អាច​ថត​វីដេអូ​បានតែ ២៤០fps ប៉ុណ្ណោះ​។​

​ថ្វីបើ Sensor ថ្មី​របស់​ក្រុមហ៊ុន Samsung ដើរ​យឺត​ជាង Sony មួយ​ជំហាន​នៅលើ​ទូរស័ព្ទ​ក៏ដោយ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នេះ​នៅតែ​មានប្រៀប​ដ៏​អស្ចារ្យ​មួយទៀត គឺ សមត្ថភាព​ផលិតកម្ម​។​

​វេ​ប​សាយ ETNews រាយការណ៍​ថា ក្រុមហ៊ុន Samsung កំពុង​ប្រែក្លាយ​ខ្សែចង្វាក់​ផលិតកម្ម​បន្ទះ​ឈី​ប​អង្គ​ចងចាំ​មួយចំនួន​ទៅជា​ឧបករណ៍​ចាប់​សញ្ញា​រូបភាព​វិញ​។ បន្ទាប់ពី​កា​រប​ម្លែ​ង​នេះ ក្រុមហ៊ុន Samsung ទំនង​ជាមាន​សមត្ថភាព​ធំ​ជាង​ក្រុមហ៊ុន Sony៕ ដោយ៖ កញ្ញាដាលីស

#