Samsung បង្ហាញស្មាតហ្វូនបត់ជាពីរ Galaxy Z Flip

343
ចែករម្លែក

កាលពីថ្ងៃអង្គារទី១១កុម្ភៈ ក្រុមហ៊ុន Samsung បានបង្ហាញស្មាតហ្វូនបត់បានទីពីររបស់ខ្លួនគឺប្រភេទ “Z Flip” ជាមួយតម្លៃថ្លៃកប់ពពក ក្នុងគោលបំណងផ្តោតលើ “អ្នកលេងសម្ភារៈនិយម”។

ទូរស័ព្ទនេះអាចបត់ដូចប្រអប់មួយយ៉ាងអ៊ីចឹង និងពេលបើកលាត វាមានអេក្រង់ទំហំ ៦,៧ អ៊ីញ ហើយដាក់ត្រូវជាមួយហោប៉ៅ នៅពេលបត់ជាពីរ។

យោងតាម Samsung បានឱ្យដឹងថា កញ្ចក់មហាស្តើងដែលប្រើសម្រាប់អេក្រង់ទូរស័ព្ទនេះ អាចបត់និងបើកបានជាង ២០០.០០០ ដង និងធន់ជាមួយការកកិតឆ្កូត។

ប្រធានទីផ្សារផលិតផលរបស់ Samsung លោកស្រី រីបេកា ហឺស និយាយនៅពិធីបង្ហាញទូរស័ព្ទនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូថា ទូរស័ព្ទ Galaxy Z Flip នឹងអាចរកទិញបានចាប់ពីថ្ងៃសុក្រទី១៤កុម្ភៈក្នុងតម្លៃចាប់ផ្តើម ១.៣៨០ ដុល្លារ៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ Galaxy Z Flip នឹងអាចរកទិញបានចាប់ពីថ្ងៃសុក្រទី១៤កុម្ភៈក្នុងតម្លៃចាប់ផ្តើម ១.៣៨០ ដុល្លារ