Samsung បង្ហាញ​កាស​ឥត​ខ្សែ Galaxy Buds រួមជាមួយ​នាឡិកា Watch Active និង Galaxy Fit ដើម្បី​ប្រជែង​ជាមួយ Apple

1127
ចែករម្លែក
  • 6
    Shares

​ក្រុមហ៊ុន Samsung បានបង្ហាញ​ឧបករណ៍​ពាក់​ដៃ​ថ្មីៗ ដែល​រចនា​ឡើង​ដើម្បី​ដំណើរការ​យ៉ាង​រលូន​ជាមួយ​ផលិតផល Samsung ទាំ​អស់​របស់​អ្នក​។​

​នៅឯ​ព្រឹត្តិការណ៍ Unpacked ក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន​ស៊ី​ស្កូ​កាលពី​ថ្ងៃ​ពុធ​ទី​២០​កុម្ភៈ ក្រុមហ៊ុន​បាន​ណែ​នាំនូវ​នាឡិកា Galaxy Watch Active នាឡិកា​តាមដាន​សុខភាព Galaxy Fit / Galaxy Fit e និង កាស​ឥត​ខ្សែ Galaxy Buds​។​

​នាឡិកា​ឆ្លាត​និង​នាឡិកា​តាមដាន​សកម្មភាព​លំ​ហាត់ប្រាណ​ថ្មី​របស់​ក្រុមហ៊ុន​គឺមាន​គោលបំណង​ដើម្បីឱ្យ​អតិថិជន​អាច​ចូល​មើល​ទិន្នន័យ​សុខភាព​បាន​យ៉ាង​ងាយស្រួល ជួយ​អ្នកប្រើប្រាស់​គ្រប់គ្រង​ស្ត្រេ​ស និង​ថែមទាំង​តាមដាន​ទម្លាប់​នៃ​ការ​គេង​របស់​អ្នក​ទៀតផង​។​

​ដោយឡែក កាស​ឥត​ខ្សែ Galaxy Buds គឺមាន​មីក្រូ​ភ្លោះ ដែល​អាច​កែតម្រូវ​កម្រិត​សំឡេង​រំខាន​ជុំវិញខ្លួន​របស់​អ្នក និង​ផ្តល់នូវ​ការបញ្ជា​ដោយ​មិនបាច់​ប្រើ​ដៃ​ចុច​ប៊ូ​តុង​ឡើយ គឺ​ប្រើ​ជំនួយការ​និម្មិត​របស់ Samsung ហៅថា Bixby​។​

​ឧបករណ៍​ទាំងអស់នេះ​គ្រោង​នឹងដាក់​លក់​នៅ​ថ្ងៃទី ៨ ខែមីនា​៕ ដោយ៖ កញ្ញាដាលីស

នាឡិកា Galaxy Watch Active នាឡិកា​តាមដាន​សុខភាព Galaxy Fit / Galaxy Fit e និង កាស​ឥត​ខ្សែ Galaxy Buds គ្រោង​នឹងដាក់​លក់​នៅ​ថ្ងៃទី ៨ មីនា​ខាងមុខ
#