Samsung បញ្ចេញ​ទូរទស្សន៍ Q9 អេក្រង់​យក្ស ៨៨ អ៊ី​ញ តម្លៃ​កប់​ក្តោង​!

1129
ចែករម្លែក

​វា​អាចជា​ទូរទស្សន៍​ដ៏​ល្អឥតខ្ចោះ ជាមួយ​ស្លាក​តម្លៃ​គ្មាន​គូ​ប្រៀប​។ ក្រុមហ៊ុន Samsung បានបង្ហាញ​ទូរទស្សន៍ Q9 ថ្មី​របស់ខ្លួន​ដែលមាន​អេក្រង់​ទំហំ ៨៨ អ៊ី​ញ​ប្រភេទ QLED អា​ចរក​ទិញ​បាន​ពី​ក្រុមហ៊ុន Best Buy នៅ​អាមេរិក​ខាងជើង តាំងពីដើម​ខែសីហា ក្នុងតម្លៃ​រហូតដល់ ២០.០០០ ដុល្លារ​។​

​វា​មាន​លក្ខណៈពិសេស​គ្រប់យ៉ាង ចាប់ពី​បច្ចេកទេស​រូបភាព​ថ្មី ដែល​គេ​និយាយថា បង្ហាញ​កម្រិត​ពណ៌​ធម្មជាតិ​បាន ១០០​ភាគរយ​។​

​ក្រុមហ៊ុន Samsung បាន​និយាយថា​ទូរទស្សន៍​ខ្នាត​យក្ស​នេះ​ត្រូវបាន​ដាក់លក់​ព្រោះ​អតិថិជន​បន្ត​តម្រូវការ​ចង់បាន​អេក្រង់​ធំ​ជាង​មុន និង​ទូរទស្សន៍​ដែលមាន​គុណភាព​ខ្ពស់​។​

​ក្រុមហ៊ុន​នេះ​បានផ្តល់​ជូន​រួចមកហើយ​នូវ​ទូរទស្សន៍ QLED TV របស់ខ្លួន​ដែលមាន​ទំហំ ៥៥ អ៊ី​ញ ៦៥ អ៊ី​ញ​និង ៧៥ អ៊ី​ញ​។​

​នៅពេល​ត្រូវ​បានបង្ហាញ​ជា​លើកដំបូង​នៅឯ​ពិព័រណ៍ CES នៅ​ទីក្រុង​ឡាស​វេ​ហ្គាស លោក ចូ ស្ទី​ន​ហ្ស៊ី​យ៉ា​ណូ នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុ VP of Electronics នៅ​អាមេរិក​បាន​និយាយថា ទូរទស្សន៍ QLED នឹង​ផ្តល់នូវ​បទពិសោធ​ទស្សនា​ដ៏​ល្អឥតខ្ចោះ​។​

​ទូរទស្សន៍​នេះ​ដំណើរការ​ដោយ​ការពង្រឹង​បន្ថែមទៀត​លើ​បច្ចេកវិជ្ជា Quantum Dot ដែលមាន​ស្រាប់​របស់​ក្រុមហ៊ុន​ដែល​ពឹង​ផ្អែកលើ​ប្រវែង​រលក​ជាក់លាក់ និង​បាន​បង្កើន​ប្រសិទ្ធភាព​ពណ៌​និង​ពន្លឺ ដើម្បី​ទប់ស្កាត់​ការរិចរឹល​ពណ៌​ជា​បណ្តើរៗ​។​

​យោងតាម​ក្រុមហ៊ុន​នេះ ទូរទស្សន៍​ប្រភេទ​អេក្រង់​នេះ​អាច​ត្រូវ​គ្នា​ជាមួយ​ពណ៌​ឌីជីថល​ទាំងអស់​របស់​បច្ចេកវិជ្ជា DCI ដែល​មានន័យថា វា​អាច​សម្រេចបាន​នូវ​បរិមាណ​ពណ៌​ធម្មជាតិ ១០០ ភាគរយ​ដើម្បី​បង្ហាញ​រូបភាព​ច្បាស់​ថ្លាឈ្វេង​ដូច​បំណង​របស់​អ្នក​ផលិត​អ៊ីចឹង​៕ ដោយ៖ កញ្ញាដាលីស

ទូរទស្សន៍ Q9 អេក្រង់​យក្ស ៨៨ អ៊ី​ញ តម្លៃ ២០.០០០ ដុល្លារ