Ads1111
Rhb02
មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

មេរៀន​ទីមួយ​៖ របៀប​រកប្រាក់​តាម YouTube ងាយៗ មិនបាច់​អស់​លុយ​សូម្បី​មួយ​រៀល​

​ដោយ ៖ផាន់​និ​ត ថ្ងៃទី 10 មករា 2017 ម៉ោង 02:40:PM

តាមពិត​ការរក​ប្រាក់​តាម YouTube ជា​រឿង​ងាយ គ្រាន់តែ​ថា​ត្រូវ​ចំណាយ​កម្លាំង​ឲ្យ​បាន​ច្រើន​តិច​។ មាន​ធ្លាប់​គិត​អត់ថា ចង់យក​វីដេអូ​ថត​រួចហើយ​ទុកចោល​ឥតប្រយោជន៍​ក្នុង​ទូរ​សព្ទ មករក​ប្រាក់ចំណូល​? Sabay នឹង​លើក​ពី​មេរៀន​ការរក​លុយ​ពី​បណ្តាញ​សង្គម​មួយ​នេះ តាំងពី​ដំណាក់កាល​បង្កើត​គណនី​ដំបូង​រហូតដល់​ដំណាក់កាល​ចុងក្រោយ ដើម្បី​អាច​រកលុយ​ពី​បណ្តាញ​សង្គម​ដ៏​មាន​ប្រជាប្រិយ​នេះ​។​

​ដំណាក់​ការ​ដំបូង​ក្នុង​ការរៀន​រកលុយ​តាម YouTube


១. ដំបូង​អ្នក​ត្រូវមាន​គណនី Gmail រួច​វាយ www.youtube.com ។ ក្រោយមក​អ្នកនឹង​ឃើញ​ប្រអប់ Sign in នៅ​ខាងស្តាំ​ដៃ​បង្អស់​។ វាយ​លេខ​សម្ងាត់​អ៊ីមែល​របស់​អ្នក រួច​ចុច Sign in​។​

​បន្ទាប់មក YouTube នឹង​ឲ្យ​អ្នកសម្រេច​ប្រើ​ឈ្មោះ​ណាមួយ​លើ​គណនី YouTube អ្នក រួច​ចុច CREATE CHANNEL​។​

​ក្រោយ​ជ្រើសរើស​ឈ្មោះ​រួច ចុច​លើ Video Manager > Channel > Advanced​។​

​ត្រង់ Country សូម​ជ្រើស​យក​ប្រទេស​ណា​ផ្សេង​ក្រៅពី​កម្ពុជា (Cambodia) ទើប​អាច​រកប្រាក់​បាន​លើ YouTube​។ ចំណែកឯ Channel keywords ត្រូវដាក់​ពាក្យ​គន្លឹះ​ណា ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​នៃ​មាតិកា (Content) នៃ​គណនី YouTube របស់​អ្នក​។​

Keywords ច្រើន​បំផុត អាច​ត្រឹម ១៥​ពាក្យ ហើយ​គួរ​រើស​ពាក្យ​ណា ដែល​មនុស្ស​ជាទូទៅ​ច្រើន​វាយ​ស្វែងរក​លើ Google​។ Keywords ពិតជា​សំខាន់​ក្នុង​ការជួយ​ឲ្យ Channel របស់​អ្នក​ងាយ​នឹង​រកឃើញ​និង​មាន​ប្រជាប្រិយភាព ពេល​មនុស្ស​ស្វែងរក​លើ Google​។​

​បន្ទាប់ពី​ជ្រើសរើស Country និង Channel keywords រួច អូស​ទៅ​ក្រោម​បង្អស់ ចុច​ពាក្យ Save​។​

*​ត្រូវ​សម្រេចចិត្ត​ឲ្យ​បាន​ច្បាស់ ថា​ចង់​បង្កើត Channel យូ​ធូប​ប្រភេទ​ណាមួយ​ឲ្យ​ប្រាកដ (​ឧ​. Comedy, Adventure, Technology, Fishing, Gaming, Car, Motor, Tutorial, Tips, Make Up, Dressing, និង​ជាច្រើន​ផ្សេងទៀត​)​។ ពេល​សម្រេច​ថា​ចង់​ធ្វើ​ពីអ្វី​មួយ​ច្បាស់​ហើយ ត្រូវ​ចាប់​ផ្តើមធ្វើ​វីដេអូ​បែប​នោះ​រហូត​ទៅ ដើម្បី​ឲ្យ​អ្នកមើល ដឹង​ច្បាស់​ពី​អត្តសញ្ញាណ​អ្នក​។​

២. ក្រោយ​ផុត​ដំណាក់កាល​ខាងលើ​ហើយ ត្រូវ Verify គណនី YouTube របស់​អ្នក​។ ចុច​លើ​ប្រអប់ មាន Verify ពណ៌​ខៀវ​មាន​សញ្ញា​ធី​ក ហើយ​រើសយក​ប្រទេស (Cambodia)​។​

​ជ្រើស​យក Text me the verification code បន្ទាប់មក​វាយ​លេខ​ទូរ​សព្ទ (​ឧ​. +855xxxxxxxxx) ហើយ​វាយ​លេខ​កូដ ៦ ខ្ទង់ ដែល​ផ្ញើ​ចូលក្នុង​ទូរ​សព្ទ​។ ពេលនេះ Channel យូ​ធូប​របស់​អ្នក បាន Verified ជោគជ័យ​ហើយ​។​

៣. មុននឹង​អាច Monetize វីដេអូ​របស់​អ្នក ដើម្បី​រកប្រាក់​ចំណូល អ្នក​ត្រូវមាន​ឬ​បង្កើត​គណនី Google Adsense ហើយ​ភ្ជាប់​វា​ជាមួយនឹង Channel របស់​អ្នក​ដែល​ទើប​បង្កើត​រួច​។​

​របៀប Monetize និង​ការបង្កើត Google Adsense ក្រុមការងារ Sabay នឹង​ពន្យល់​កាន់តែច្បាស់​នៅ​មេរៀន​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​។ កុំ​ភ្លេច​តាមដាន​ទាំងអស់គ្នា​!

​អត្ថបទ​៖ Sabay​




Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Prott

ទៀក​គូ

ថ្ងៃទី 28 មីនា 2017 ម៉ោង 03:05:PM

បច្ចេកវិទ្យា-វិទ្យាសាស្ត្រ ផ្សេងទៀត

ក្រុមហ៊ុន​សាម​សុង​ប្រកាស​ប្រមូល ហ្គា​ឡាក់​ស៊ី​ណូ​ត​៧​ត្រឹម​ថ្ងៃទី ៣១ មីនា​ ថ្ងៃទី 28 មីនា 2017 ម៉ោង 12:36:PM

Samsung មាន​គម្រោង​ចេញ​ទូរស័ព្ទ Note 7 ជួសជុល​រួច ឡើងវិញ​ ថ្ងៃទី 28 មីនា 2017 ម៉ោង 07:37:AM

ក្រោយ​បាញ់​បង្ហោះ​អស់ ៦៧៧ ថ្ងៃទី​បំផុត​យានអវកាស​អា​ថ៍កំ​បាំង​បំផុត​របស់​យោធា​អាមេរិក​បាន​ទៅដល់​ដង​តារាវិថី​ ថ្ងៃទី 27 មីនា 2017 ម៉ោង 03:52:PM

មនុស្ស​យន្ត​ចាក់​ស្រា​បៀ​ក្នុង​បារ​ដំបូងបង្អស់ លេចចេញ​ក្នុង​កិច្ចប្រជុំ​មនុស្ស​យន្ត​អឺរ៉ុប​ ថ្ងៃទី 27 មីនា 2017 ម៉ោង 09:41:AM

អ្នកជំនាញ​ព្រមាន​ថា បម្រែបម្រួល​អាកាសធាតុ​អាចធ្វើឱ្យ​ជីវិត​វិនាស​ផុត​ពូជ​ពី​ផែនដី​ ថ្ងៃទី 25 មីនា 2017 ម៉ោង 08:27:AM