ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

អ្នកជំនាញ​អះអាងថា​៥០​ឆ្នាំ​ទៀត​មនុស្ស​រួមភេទ​ជាមួយ​មនុស្ស​យន្ដ​នឹង​ក្លាយជា​រឿង​ធម្មតា​ ​

​ដោយ ៖ ​ប្រែ​សម្រួលៈ​កញ្ញា​ដា​លី​ស​ ថ្ងៃទី 6 សីហា 2015 ម៉ោង 10:25:AM

     ​ការរួម​ភេទ​រវាង​បុរស និង​មនុស្ស​យន្ដ​រ៉ូ​បូត នៅក្នុង​ភាពយន្ដ​បែប​រំជើបរំជួល​រឿង​Humans របស់​ប៉ុស្ដិ៍ Channel 4 អាច​នឹង​ធ្វើឱ្យ​អ្នកទស្សនា មានការ​តក់ស្លុត​ប៉ុន្ដែ​សិច​រវាង មនុស្ស និង ម៉ាស៊ីន មិនយូរ​មិនឆាប់​ទេ​នឹង​ក្លាយជា​រឿង​ធម្មតា​ហើយ ។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី ថ្ងៃទី ៤ ខែសីហា ។

​    ​យោងតាម​វេជ្ជបណ្ឌិត ហេ​ឡិន ឌ្រី​ស្កូ​ល (Helen Driscoll ) អ្នក​ចិ​ត្ដ​សាស្ដ្រ​ខាង​ផ្លូវភេទ​បានឱ្យដឹងថា នៅពេល​មនុស្ស​ចំណាយពេល​ច្រើនឡើងៗ ជាមួយនឹង​តថភាព​និម្មិត (Virtual Reality) រួមមាន​ហ្គេម​អន​ឡាញ និង បណ្ដាញ​សង្គម​ទំនាក់ទំនង​ស្និទ្ធស្នាល ជាមួយនឹង​មនុស្ស​យន្ដ Android អាច​នឹង ធ្វើឱ្យ​សុខភាព​ផ្លូវ​ចិ​ត្ដរបស់​ពួកគេ​កាន់ តែ​ប្រសើរឡើង ។ ហើយ​ចំពោះ​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​មនុស្ស​គ្នាឯង​នឹង​កាន់តែ​ត្រូវបាន​មើលឃើញថា ថយចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុងពេល​អនាគត​ដ៏​ខ្លី ព្រោះតែ​មនុស្ស​ចាប់ផ្ដើម​ក្រ​សោ​បយក​ម៉ាស៊ីន មក​ធ្វើជា​ដៃគូ ។

​    ​វេជ្ជបណ្ឌិត​ឌ្រី​ស្កូ​ល​បាន​និយាយ ថា​ក្នុង ប្លក ផុស ( Blog Post) មួយ សម្រាប់​កាសែត  ហូ​ហ្វី​ង​តុ​ន ប៉ុស្ដិ៍ (Huffington Post) ថា មនុស្ស​យន្ដ​សិច ដែល​អ្នក​អាច​កុម្ម៉ង់ តាម​អន​ឡាញ បាន​កើតមានឡើង​រួចទៅហើយ ដូច្នេះ​ការវិវត្ដន៍​យ៉ាង​ឆាប់រហ័ស​ខាង​បច្ចេកវិជ្ជា នឹង​ធ្វើឱ្យ​មនុស្ស​យន្ដ​ទាំងនោះ​អាច “​មាន ជីវិត​ដូច​មនុ​ស្សពិតៗ​អ៊‌ីចឹង​”​។

​    ​រ៉ូ​បូ​ហ្វី​លៀ (Robophilia) ជា ពាក្យ​សម្រាប់​ការទាក់ទាញ​ខាង​ផ្លូវភេទ ចំពោះ​មនុស្ស​យន្ដ​ហាក់បីដូចជា​ទស្សនាទាន​ដ៏​ប្លែក​បំផុត​ចំពោះ​យើង​នាពេល​សព្វថ្ងៃ ប៉ុន្ដែ​អាច​នឹង ក្លាយជា​រឿង​ធម្មតា នៅពេល​ឥរិយាបថ​របស់​យើង​ដើរ​ទាន់​បច្ចេកវិជ្ជា ។

​    ​វេជ្ជបណ្ឌិត ឌ្រី​ស្កូ​ល និយាយថា “​ខណៈដែល​តថភាព​និម្មិត​កាន់តែ​ក្លាយ ជា​រឿង​ជាក់​ស្ដែងឡើង និង​អាច​ទទួល យកបាន ហើយ​អាចធ្វើ​ត្រាប់​តាម និង​សូម្បី​ធ្វើឱ្យ​ប្រសើរឡើង លើ​បទពិសោធន៍ ផ្លូវភេទ​ជាមួយ​ដៃគូ​ជាម​នុស្ស​នោះគេ អាច​នឹង​នឹក​ស្រមៃ​បាន​ថា មនុស្ស​មួយ ចំនួន​ច្បាស់​ជា​នឹង​ជ្រើស​រើសយក​មនុស្ស យន្ដ​ជាជាង​រួម​សិច​ជាមួយ​មនុស្ស​”​។
           
​    ​ក្រៅពី​ការ​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​មនុស្ស​យន្ដ​ការវិវត្ដ​ន៍​រីកចម្រើន​ខាង​ការបង្កើត​របស់​សិប្បនិម្មិត អាច​នឹង​ធ្វើឱ្យ​មនុស្ស​យន្ដ ឬ​សូម្បី​កម្មវិធី​កុំព្យូទ័រ​ក្លាយ​ជាការ​ដូច​ពិត​ដូច មែនទែន ល្មម​នឹង​ធ្វើឱ្យ​យើង​លង់​ស្នេហ៍​បាន ។
​    ​រឿងនេះ​គឺ​គេ​បាន​រកឃើញ​នៅក្នុង​ភាពយន្ដ ហ័​រ (Her) កាលពី ឆ្នាំ ២០១៣ ដែល​ឃើញ​តួអង្គ ជាក​ឃ្វី​ន ហ្វី​និក (​វ​) លង់​ស្នេហ៍ នឹង​ប្រព័ន្ធ​ប្រតិ​ប​ត្ដិ​ការ​មួយ​ស្រដៀង​នឹង​កម្មវិធី ស៊ី​រី (Siri ) ។

​    ​វេជ្ជបណ្ឌិត ឌ្រី​ស្កូ​ល បានសរសេរថា​“​រឿងនេះ​អាច​មើលទៅ​តក់ ស្លុត និង​ចម្លែក​នាពេល​បច្ចុប្បន្ន ប៉ុន្ដែ​យើង​មិនគួរ​សន្មត​ភ្លាម​ថា ទំនាក់ទំនង​និម្មិត​មានតម្លៃ​តិចជាង​ទំនាក់ ទំនង​ពិត ប្រាកដ​នោះទេ​”​។
​    ​វេជ្ជបណ្ឌិត ឌ្រី​ស្កូ​ល បានលើកឡើង​ពី​មនុស្ស ដែល​បាន​បាត់បង់​ដៃគូ ឬ អ្នក​ដែល​រស់នៅ​ឯកោ​ថា​ជាម​នុស្ស​ដែល នឹង​ទទួលបាន​អត្ថប្រយោជន៍​ខាង​ផ្លូវ​ចិ​ត្ដ​ពី​ទំនាក់ទំនង​ផ្លូវភេទ បែប​និម្មិត​នេះ ។ “​សរុបសេចក្ដី​មក មាន​ដៃគូ​សិប្បនិម្មិត​វា​ប្រសើរ​ជា​គ្មាន​ដៃគូ​សោះ​”​។
​    ​ទំនាក់ទំនង​ស្នេហា​សិប្បនិម្មិត ក៏​អាច​ចោទ​ជា​បញ្ហា​ផងដែរ ក្នុងពេល​អនាគត​ដោយសារ​មនុស្ស​មួយចំនួន មើលឃើញថា សិច​ជាមួយ​មនុស្ស​យន្ដ វា​មាន​លក្ខណៈ​ស្រដៀង នឹង​សិច ជាមួយ ដៃគូ​ជាម​នុស្ស​ដែរ នេះ​បើតាម​វេជ្ជបណ្ឌិត ឌ្រី​ស្កូ​ល ៕

អ្នកជំនាញ​អះអាងថា​៥០​ឆ្នាំ​ទៀត​មនុស្ស​រួមភេទ​ជាមួយ​មនុស្ស​យន្ដ​នឹង​ក្លាយជា​រឿង​ធម្មតា​ ​

​សិច​ជាមួយ​មនុស្ស​យន្ដ នឹង​ក្លាយជា​រឿង​ធម្មតា ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​

អ្នកជំនាញ​អះអាងថា​៥០​ឆ្នាំ​ទៀត​មនុស្ស​រួមភេទ​ជាមួយ​មនុស្ស​យន្ដ​នឹង​ក្លាយជា​រឿង​ធម្មតា​ ​




Apple Google

Apsara-18

2017-02-13_182223

Ac

Ptc

300


ដំណឹងថ្មីៗប្រចាំថ្ងៃ

Treybok

ត្រី​បុក​

ថ្ងៃទី 23 កុម្ភៈ 2017 ម៉ោង 11:33:AM

23-inter-03

ទិវា​ឯករាជ្យ​ជាតិ​ព្រុយ​ណេ​

ថ្ងៃទី 23 កុម្ភៈ 2017 ម៉ោង 10:29:AM