ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

ពិភពលោក​នឹង​ចប់​ខែ​ក្រោយនេះ​? ពួក​អ្នក​ទ្រឹស្តី​អះអាងថា​ភព​ទី​១០​កំពុងស្ថិត​លើផ្លូវ​ឆ្ពោះ​មក​ប៉ះទង្គិច​ជាមួយ​ផែនដី​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 24 សីហា 2016 ម៉ោង 10:08:AM

​    ​នេះ​ពិតជា​ឆ្នាំ​មួយ​សម្រាប់​ពួក​អ្នក​ជឿ​លើ​ថ្ងៃ​អវសាន​ពិភពលោក​។ ទើបតែ​ខែ​មុននេះ ពួកគេ​បារម្ភ​ថា ការមកដល់​ជា​លើក​ទី​ពីរ​របស់​ព្រះ​យ៉េ​ស៊ូ​នឹង​គាប់​ជួន​គ្នា​នឹង​ការ​ក្រឡាប់ចាក់​ប៉ូល​ម៉ាញ៉េទិក​របស់​ផែនដី​។

​    ​ឥឡូវ​ទ្រឹស្តី​ថ្មី​លើកឡើងថា ផែនដី​អាច​នឹង​បញ្ចប់​ដោយ​ភព​លាក់ខ្លួន​មួយ ដែល​កំពុង​បោះពួយ​ឆ្លងកាត់​ប្រព័ន្ធ​សុរិយគតិ​របស់​យើង​ហៅថា ភព​នី​ប៊ី​រូ (Nibiru)​។​

​    ​ក្រុម​អ្នក​ទ្រឹស្តី​អះអាងថា អ្នកវិទ្យាសាស្ត្រ និង​រដ្ឋាភិបាល​លើ​ពិភពលោក​បាន​លាក់បាំង​ថ្ងៃ​អវសាន​ដែល​ជិត​មកដល់​នេះ​។

​    ​វីដេអូ​មួយ​បាន​លេច​ឡើងលើ​វេ​ប​សាយ YouTube ដោយ​អះអាងថា​ថត​បាន​រូបភាព​ភព​អា​ថ៍កំ​បាំង​មួយ​នៅក្បែរ​ព្រះ​ចន្ទ​ក្រហម​ដូច​ឈាម ដែល​ពួកគេ​និយាយថា​ជាការ​កត់សម្គាល់​អំពី​ទីបញ្ចប់​នៃ​ពិភពលោក​។

​    ​អស់​ជាច្រើន​ឆ្នាំ​មកហើយ ក្រុម​អ្នក​ទ្រឹស្តី​បាន​អះអាងថា ភព​នី​ប៊ី​រូ ឬ ភព​ទី​១០ តាម​ដឹង​ជា​ភព​ដែលមាន​គន្លង​ដ៏​ធំ​នោះ នឹង​បង្ក​វិនាសកម្ម​លើ​ផែនដី​។

​    ​ទោះយ៉ាងណា នេះ​គឺជា​ទ្រឹស្តី​ដំបូង​ហើយ​ដែល​ផ្សាភ្ជាប់​ភព​នី​ប៊ី​រូ​ទៅនឹង​ព្រឹត្តិការណ៍​ព្រះ​ចន្ទ​ក្រហម ដោយ​អះអាងថា គួរតែ​បន្ទោស​ទៅលើ​ភព​អា​ថ៍កំ​បាំង​នេះ​។​

​     ព្រះ​ចន្ទ​ក្រហម​បង្កឡើង​ដោយ​ពន្លឺព្រះអាទិត្យ ដែល​ឆ្លងកាត់​បរិយាកាស​ផែនដី រួច​បំបែរទិស​ក្នុង​របៀប​មួយ​នេះ ដែល​ពណ៌​បៃតង​និង​ពណ៌​ស្វាយ​ត្រូវបាន​បាចសាច​ខ្លាំងក្លា​ជាង​ពណ៌​ក្រហម ដោយ​ទុកឱ្យ​ពណ៌​ក្រហមរ​ត់ទៅ​ផ្ទៃ​ព្រះ​ចន្ទ​។​

​    ​តាំងពី​ឆ្នាំ ២០១៤ មក គេ​ឃើញ​មាន​ព្រះ​ចន្ទ​ក្រហម​ច្រើនដង​ណាស់ ដែល​នេះ​ជា​រឿង​កម្រ​បានឃើញ​ណាស់​ក្នុង​រយៈពេល ២០០០ ឆ្នាំ​មកនេះ​។

​    ​វីដេអូ​ថ្មី បង្ហោះ​ដោយ​ឆា​នែ​ល YouTube ឈ្មោះថា  Nibiru Planet X 2016 លើកឡើងថា ព្រះ​ចន្ទ​ក្រហម​គឺ​ពិតជា​ស្រមោល​របស់​ភព​នី​ប៊ី​រូ ខណៈដែល​វា​បោះពួយ​មក​ជិត​ផែនដី​។

​    ​វីដេអូ​នេះ​លើកឡើងថា "​វីដេអូ​ដែល​អ្នកនឹង​ចុច​មើល​នេះ​នឹង​ផ្លាស់ប្តូរ​អ្វីៗ​ទាំងអស់​ដែល​អ្នក​ធ្លា​ប់រៀន និង​អ្វីៗ​ដែល​អ្នក​ធ្លាប់​ជឿ​។ នេះ​នឹង​បង្ហាញ​អ្នក​អំពី​មូលហេតុ​ពិត ដែល​ព្រះ​ចន្ទ​ប្រែ​ទៅជា​ពណ៌​ក្រហម​...​នេះ​គឺ​ព្រោះ​ភព​នី​ប៊ី​រូ​កំពុង​នៅក្បែរ​វា និង​ជះ​ស្រមោល​ពណ៌​ក្រហម​មកលើ​ព្រះ​ចន្ទ​"៕

ពិភពលោក​នឹង​ចប់​ខែ​ក្រោយនេះ​? ពួក​អ្នក​ទ្រឹស្តី​អះអាងថា​ភព​ទី​១០​កំពុងស្ថិត​លើផ្លូវ​ឆ្ពោះ​មក​ប៉ះទង្គិច​ជាមួយ​ផែនដី​

ពិភពលោក​នឹង​ចប់​ខែ​ក្រោយនេះ​? ពួក​អ្នក​ទ្រឹស្តី​អះអាងថា​ភព​ទី​១០​កំពុងស្ថិត​លើផ្លូវ​ឆ្ពោះ​មក​ប៉ះទង្គិច​ជាមួយ​ផែនដី​

ពិភពលោក​នឹង​ចប់​ខែ​ក្រោយនេះ​? ពួក​អ្នក​ទ្រឹស្តី​អះអាងថា​ភព​ទី​១០​កំពុងស្ថិត​លើផ្លូវ​ឆ្ពោះ​មក​ប៉ះទង្គិច​ជាមួយ​ផែនដី​




Apple Google

Apsara-18

2017-02-13_182223

Ac

Ptc

300


ដំណឹងថ្មីៗប្រចាំថ្ងៃ

Treybok

ត្រី​បុក​

ថ្ងៃទី 23 កុម្ភៈ 2017 ម៉ោង 11:33:AM

23-inter-03

ទិវា​ឯករាជ្យ​ជាតិ​ព្រុយ​ណេ​

ថ្ងៃទី 23 កុម្ភៈ 2017 ម៉ោង 10:29:AM