Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

LG G6 នឹង​ប្រើ​អេក្រង់ QuadHD+ ដំបូង​គេ​ក្នុង​លោក​

​ដោយ ៖សុខ​ហេង​ ថ្ងៃទី 11 មករា 2017 ម៉ោង 09:51:AM

​កាលពី​ម្សិលមិញ​ក្រុមហ៊ុន LG Display បានប្រកាស​ចេញ​នូវ​អេក្រង់​ថ្មី​សម្រាប់​បំពាក់​លើ​ស្មា​ត​ហ្វូ​ន ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត QuadHD+ (1440x2880)​។ មិនតែប៉ុណ្ណោះ​ក៏បាន​បញ្ជាក់ថា​ទូរ​សព្ទ LG កំពូល​ជំនាន់​ថ្មី​នឹង​ប្រើ​អេក្រង់​នេះ ដោយ​ទំនងជា​សំដៅលើ LG G6​។​


LG G5
​អេក្រង់​ដែល​ទើប​បង្ហាញ​មាន​ទំហំ ៥,៧ អ៊ី​ញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ដង់ស៊ីតេ ៥៦៤ ភី​កសែ​ល​ក្នុង​មួយ​អ៊ី​ញ ធ្វើ​ឲ្យ​រូបភាព​បង្ហាញ​ចេញមក​ដិត​ល្អ​ច្បាស់​ដូច​ធម្មជាតិ ហើយ​វា​បង្ហាញ​រូបភាព​ក្នុង​មាត្រដ្ឋាន 18:9​។ គុណសម្បត្តិ​នៃ​អេក្រង់​នេះ​ក៏​នឹងធ្វើ​ឲ្យ​ការប្រើប្រាស់​មុខងារ Dual-Screen Multi-Tasking ដែលមាន​លើ Android 7.0 ដំណើរការ​កាន់តែ​ប្រសើរ​ផងដែរ​។​

​ក្រុមហ៊ុន​ដែល​ទើប​បង្ហាញ​ចេញ​នូវ​ទូរទស្សន៍​ស្ដើង​ជាងគេ​ក្នុង​លោក​នេះ ក៏បាន​លម្អិត​ដែរ​ថា​អេក្រង់​ថ្មី​នេះ​គឺ​ស្ទើរតែ​គ្មាន​គែម​សងខាង ហើយ​ថែមទាំង​មាន​កម្រាស់​ស្ដើង​ទៀតផង​។ លើសពីនេះ​វា​ប្រើប្រាស់​ថាមពល​តិចជាង​មុន ៣០%​។​

LG រំពឹងថា​នឹង​ប្រកាស​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​របស់ខ្លួន LG G6 នៅ​ចុងខែ​កុម្ភៈ​ខាងមុខ ក្នុង​ព្រឹត្តិការណ៍​បច្ចេកវិទ្យា Mobile World Congress ប្រចាំឆ្នាំ ២០១៧ ដែល​ធ្វើឡើង​នៅ​ទីក្រុង Barcelona ប្រទេស​អេ​ស្ប៉ា​ញ​៕

​ប្រភព​៖ Sabay/PhoneArena  


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px





Apple Google

Leo new-19

Tbc-w-11-x-h-15-cm

Ford

Driver

Icos-4

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ