Ads1111
Rhb02
មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

ក្រុមហ៊ុន Renault-Nissan បង្ហាញ​រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 9 មករា 2017 ម៉ោង 04:13:PM

​    ​ប្រធាន​ក្រុមហ៊ុន Renault-Nissan លោក ខា​ឡូ​ស ហ្គោ​សិន (Carlos Ghosn) បាន​ប្រាប់​នៅ​ពិព័រណ៍​បច្ចេកវិជ្ជា​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ទី​៥​មករា​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការផលិត​រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ ខណៈដែល​លោក​បង្ហាញ​គំនិត​ផ្តួចផ្តើម​ជាច្រើន​ដើម្បី​ជំរុញ​ឱ្យ​បច្ចេកវិជ្ជា​រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ​ជឿនលឿន​ទៅមុខ​។

​    ​ថ្លែង​នៅ​ពិព័រណ៍​គ្រឿង​អេ​ឡិច​ត្រ​និ​ច ហៅថា CES ក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស លោក​ហ្គោ​សិន​និយាយថា ក្រុមហ៊ុន​បារាំង​-​ជប៉ុន​នេះ​នឹង​ជ្រើស​យក​ប្រព័ន្ធ​ស្វ័យប្រវត្តិ ដែល​នឹង​រក្សា​មនុស្ស​នៅ​បំពង់​សុវត្ថិភាព ប្រសិនបើ​មាន​កំហុស​អ្វីមួយ​កើតឡើង​ជាមួយ​បច្ចេកវិជ្ជា​ស្វ័យប្រវត្តិ​។

​    ​លោក​និយាយថា ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​ដំណើរការ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ហៅថា SAM ដែល​នឹង​ប្រើ​ខួរក្បាល​បច្ចេកវិជ្ជា​សិប្បនិម្មិត ដែល​បាន​ពី​បច្ចេកវិជ្ជា​របស់​អង្គការ​ណា​សា​។

​    ​ក្រុមហ៊ុន​និយាយថា ក្រោម​ប្រព័ន្ធ​នេះ "​រថយន្ត​ស្វ័យប្រវត្តិ​នឹងមាន​ភាព​ឆ្លាត​វ័យ​គ្រប់គ្រាន់​ដើម្បី​ដឹងថា​ពេលណា​វា​គួរ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​វា​" និង​បញ្ឈប់​ខ្លួន​វា​ដើម្បី​សុំ​ជំនួយ​មនុស្ស​ឱ្យ​បើកបរ​ជំនួស​វា​វិញ​។

​    ​ក្រុមហ៊ុន Renault-Nissan គឺ​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​ជាច្រើន​ទៀត ដែល​បង្អួត​បច្ចេកវិជ្ជា​ស្វ័យប្រវត្តិ​នៅ​ពិព័រណ៍​បច្ចេកវិជ្ជា​យក្ស​នេះ ជាមួយ​ក្រុមហ៊ុន​ខ្លះ​បាន​អំពាវនាវ​ឱ្យប្រើ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ពេញលេញ​ក្នុង​រយៈពេល ៥ ឆ្នាំ​ទៀត​៕

ក្រុមហ៊ុន Renault-Nissan បង្ហាញ​រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ​

ក្រុមហ៊ុន Renault-Nissan បង្ហាញ​រថយន្ត​ស្វ័យប្រវត្តិ​នៅ​ពិព័រណ៍ CES កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន




Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Prott

ទៀក​គូ

ថ្ងៃទី 28 មីនា 2017 ម៉ោង 03:05:PM

បច្ចេកវិទ្យា-វិទ្យាសាស្ត្រ ផ្សេងទៀត

ក្រុមហ៊ុន​សាម​សុង​ប្រកាស​ប្រមូល ហ្គា​ឡាក់​ស៊ី​ណូ​ត​៧​ត្រឹម​ថ្ងៃទី ៣១ មីនា​ ថ្ងៃទី 28 មីនា 2017 ម៉ោង 12:36:PM

Samsung មាន​គម្រោង​ចេញ​ទូរស័ព្ទ Note 7 ជួសជុល​រួច ឡើងវិញ​ ថ្ងៃទី 28 មីនា 2017 ម៉ោង 07:37:AM

ក្រោយ​បាញ់​បង្ហោះ​អស់ ៦៧៧ ថ្ងៃទី​បំផុត​យានអវកាស​អា​ថ៍កំ​បាំង​បំផុត​របស់​យោធា​អាមេរិក​បាន​ទៅដល់​ដង​តារាវិថី​ ថ្ងៃទី 27 មីនា 2017 ម៉ោង 03:52:PM

មនុស្ស​យន្ត​ចាក់​ស្រា​បៀ​ក្នុង​បារ​ដំបូងបង្អស់ លេចចេញ​ក្នុង​កិច្ចប្រជុំ​មនុស្ស​យន្ត​អឺរ៉ុប​ ថ្ងៃទី 27 មីនា 2017 ម៉ោង 09:41:AM

អ្នកជំនាញ​ព្រមាន​ថា បម្រែបម្រួល​អាកាសធាតុ​អាចធ្វើឱ្យ​ជីវិត​វិនាស​ផុត​ពូជ​ពី​ផែនដី​ ថ្ងៃទី 25 មីនា 2017 ម៉ោង 08:27:AM