Ads1111
Rhb02
មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

បែកធ្លាយ​រូបភាព​ទូរស័ព្ទ Galaxy S8 ពណ៌​មាស​មាន​រាង​កោង និង​គ្មាន​ប៊ូ​តុង Home

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 6 មករា 2017 ម៉ោង 04:23:PM

​    ​រូបថត​ថ្មី​មួយ​សន្លឹក​បាន​លេច​ឡើងលើ​អន​ឡាញ ដោយ​បង្ហាញ​នូវ​ទូរស័ព្ទ​ដែល​គេ​ទន្ទឹងរង់ចាំ​បំផុត​ម៉ាក S8 របស់​ក្រុមហ៊ុន Samsung​។​

​    ​ដោយ​បង្ហោះ​ចូល Blog មួយ​របស់​ចិន រូបភាព​បែកធ្លាយ​នេះ​ត្រូវគេ​ជឿថា​ជា​រូបភាព​ទូរស័ព្ទ Galaxy S8 ជាមួយ​កញ្ចក់​កោង​នៅ​គែម ដែលជា​លក្ខណៈសម្បត្តិ​ពិសេស​មួយ គេ​និយាយ​តៗ​គ្នា​ជា​យូរ​មកហើយ​។

​    ​ប៊ូ​តុង Home និង​ប៊ូ​តុង​ចុច​នៅ​គែម​ក៏​មិនមាន​ដែរ ដោយ​នេះ​បង្ហាញថា ការ​ស្កែ​ន​ក្រយៅដៃ​អាចដាក់​នៅក្រោយ​ខ្នង​ទូរស័ព្ទ ឬ​មិន​អ៊ីចឹង​ដាក់​លើ​អេក្រង់​ផ្ទាល់​តែម្តង​។

​    ​សម្រាប់​អតិថិជន​ក្រុមហ៊ុន Samsung ភាគច្រើន ទូរស័ព្ទ Galaxy S8 មិន​ត្រឹម​ជា​ទូរស័ព្ទ​បន្ទាប់​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​នេះ​រំដោះខ្លួន​ចេញពី​វិបត្តិ​ផ្ទុះ​ថ្ម​ទូរស័ព្ទ Galaxy Note 7 ផងដែរ​។

​    ​ទោះបី​ពាក្យ​ចចាមអារ៉ាម​ផ្សេងទៀត​និយាយថា​ទូរស័ព្ទ​នេះ​នឹង​ចេញ​នៅ​ខែកុម្ភៈ​ខាងមុខ ប៉ុន្តែ​គេ​នាំគ្នា​និយាយ​អំពី Galaxy S8 តាំងពី​បី​បួន​ខែ​មុន​មកម្ល៉េះ​៕

បែកធ្លាយ​រូបភាព​ទូរស័ព្ទ Galaxy S8 ពណ៌​មាស​មាន​រាង​កោង និង​គ្មាន​ប៊ូ​តុង Home




Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Prott

ទៀក​គូ

ថ្ងៃទី 28 មីនា 2017 ម៉ោង 03:05:PM

បច្ចេកវិទ្យា-វិទ្យាសាស្ត្រ ផ្សេងទៀត

ក្រុមហ៊ុន​សាម​សុង​ប្រកាស​ប្រមូល ហ្គា​ឡាក់​ស៊ី​ណូ​ត​៧​ត្រឹម​ថ្ងៃទី ៣១ មីនា​ ថ្ងៃទី 28 មីនា 2017 ម៉ោង 12:36:PM

Samsung មាន​គម្រោង​ចេញ​ទូរស័ព្ទ Note 7 ជួសជុល​រួច ឡើងវិញ​ ថ្ងៃទី 28 មីនា 2017 ម៉ោង 07:37:AM

ក្រោយ​បាញ់​បង្ហោះ​អស់ ៦៧៧ ថ្ងៃទី​បំផុត​យានអវកាស​អា​ថ៍កំ​បាំង​បំផុត​របស់​យោធា​អាមេរិក​បាន​ទៅដល់​ដង​តារាវិថី​ ថ្ងៃទី 27 មីនា 2017 ម៉ោង 03:52:PM

មនុស្ស​យន្ត​ចាក់​ស្រា​បៀ​ក្នុង​បារ​ដំបូងបង្អស់ លេចចេញ​ក្នុង​កិច្ចប្រជុំ​មនុស្ស​យន្ត​អឺរ៉ុប​ ថ្ងៃទី 27 មីនា 2017 ម៉ោង 09:41:AM

អ្នកជំនាញ​ព្រមាន​ថា បម្រែបម្រួល​អាកាសធាតុ​អាចធ្វើឱ្យ​ជីវិត​វិនាស​ផុត​ពូជ​ពី​ផែនដី​ ថ្ងៃទី 25 មីនា 2017 ម៉ោង 08:27:AM