Ads1111
Rhb02
មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

បែកធ្លាយ​រូបភាព​ទូរស័ព្ទ Galaxy S8 ពណ៌​មាស​មាន​រាង​កោង និង​គ្មាន​ប៊ូ​តុង Home

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 6 មករា 2017 ម៉ោង 04:23:PM

​    ​រូបថត​ថ្មី​មួយ​សន្លឹក​បាន​លេច​ឡើងលើ​អន​ឡាញ ដោយ​បង្ហាញ​នូវ​ទូរស័ព្ទ​ដែល​គេ​ទន្ទឹងរង់ចាំ​បំផុត​ម៉ាក S8 របស់​ក្រុមហ៊ុន Samsung​។​

​    ​ដោយ​បង្ហោះ​ចូល Blog មួយ​របស់​ចិន រូបភាព​បែកធ្លាយ​នេះ​ត្រូវគេ​ជឿថា​ជា​រូបភាព​ទូរស័ព្ទ Galaxy S8 ជាមួយ​កញ្ចក់​កោង​នៅ​គែម ដែលជា​លក្ខណៈសម្បត្តិ​ពិសេស​មួយ គេ​និយាយ​តៗ​គ្នា​ជា​យូរ​មកហើយ​។

​    ​ប៊ូ​តុង Home និង​ប៊ូ​តុង​ចុច​នៅ​គែម​ក៏​មិនមាន​ដែរ ដោយ​នេះ​បង្ហាញថា ការ​ស្កែ​ន​ក្រយៅដៃ​អាចដាក់​នៅក្រោយ​ខ្នង​ទូរស័ព្ទ ឬ​មិន​អ៊ីចឹង​ដាក់​លើ​អេក្រង់​ផ្ទាល់​តែម្តង​។

​    ​សម្រាប់​អតិថិជន​ក្រុមហ៊ុន Samsung ភាគច្រើន ទូរស័ព្ទ Galaxy S8 មិន​ត្រឹម​ជា​ទូរស័ព្ទ​បន្ទាប់​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​នេះ​រំដោះខ្លួន​ចេញពី​វិបត្តិ​ផ្ទុះ​ថ្ម​ទូរស័ព្ទ Galaxy Note 7 ផងដែរ​។

​    ​ទោះបី​ពាក្យ​ចចាមអារ៉ាម​ផ្សេងទៀត​និយាយថា​ទូរស័ព្ទ​នេះ​នឹង​ចេញ​នៅ​ខែកុម្ភៈ​ខាងមុខ ប៉ុន្តែ​គេ​នាំគ្នា​និយាយ​អំពី Galaxy S8 តាំងពី​បី​បួន​ខែ​មុន​មកម្ល៉េះ​៕

បែកធ្លាយ​រូបភាព​ទូរស័ព្ទ Galaxy S8 ពណ៌​មាស​មាន​រាង​កោង និង​គ្មាន​ប៊ូ​តុង Home




Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ