Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

Nokia 6 ប្រើ​ប្រព័ន្ធ Android លេចចេញ​រូបរាង​ហើយ ឯ​តម្លៃ​ជាង​២០០​ដុល្លារ​

​ដោយ ៖​សេង ឡុង​ ថ្ងៃទី 9 មករា 2017 ម៉ោង 09:41:AM

ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត HMD បានប្រកាស ការបង្ហាញ​ខ្លួន​ថ្មី របស់​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន Nokia 6 ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដំបូង​គេ​បង្អស់ នៅ​ថ្ងៃអាទិត្យ​នេះ​។​


Nokia 6 ប្រើប្រាស់​កញ្ចក់ Gorilla Glass ទំហំ ៥,៥​អ៊ី​ញ ជាមួយនឹង Resolution ទំហំ ១០៨០ គុណ​នឹង ១៩២០ (Full HD)​។ វា​ដំណើរការ​ដោយ​បន្ទះ​ឈី​ប Snapdragon 430 , Octa-Core CPU និង Adreno 505 GPU​។ ទូរ​សព្ទ​ម៉ូ​ដែល​នេះ នឹង​សាក​ថ្ម​ឆាប់​ពេញ​ជាង​មុន រហូតដល់​ទៅ ៤​ដង ដោយសារតែ​បច្ចេកវិទ្យា Quick Charge 3.0​។​

​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន របស់ Nokia ដ៏​ថ្មីស្រឡាង​នេះ ប្រើប្រាស់ RAM ទំហំ ៤​ជី និង អង្គ​ចងចាំ ទំហំ ៦៤​ជី​។ រីឯ​កាមេរ៉ា​ក្រោយ មាន​ទំហំ​រហូតដល់​ទៅ ១៦​មេ​ហ្គា​ភិ​ច​សែ​ល ជាមួយនឹង​មុខងារ Aperture f/2.0 និង PDAF Laser Auto Focusing​។ ចំណែកឯ​កាមេរ៉ា​មុខ​វិញ ក៏​មិន​អន់​ដែរ គឺ ៨​មេ​ហ្គា​ភិ​ច​សែ​ល ដែល​អាច​ថតរូប Selfie និង​លេង​វីដេអូ Chat បាន​យ៉ាងច្បាស់​។​

​គួរ​បញ្ជាក់ថា Nokia 6 នឹង​បើក​សម្ភោ​ធ នៅ​ដើមឆ្នាំ​២០១៧​នេះ ជាមួយនឹង​តម្លៃ ២៤៥​ដុល្លារ (​បរទេស​)​។ ក្រុមហ៊ុន HMD ជ្រើស​រើសយក​ប្រទេស​ចិន ដើម្បី​បើក​សម្ភោ​ធ​ទូរ​សព្ទ​ម៉ូ​ដែល​នេះ ព្រោះតែ​ចំនួន​អ្នកប្រើប្រាស់​ដ៏​ច្រើន​លើសលុប (​ចំនួន​ដែល​គេ​រំពឹងទុក​គឺ ៥៩៣​លាន​នាក់ ក្នុង​ឆ្នាំ​២០១៧)៕

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

​ប្រភព​៖ Sabay/PhoneArena 


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px





Apple Google

Leo new-19

Tbc-w-11-x-h-15-cm

Ford

Driver

Icos-4

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ