Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

ឥណ្ឌា​នឹង​បង្ហោះ​ផ្កាយរណប​១០៣​គ្រឿង​តាម​រ៉ុក្កែត​តែមួយ​នៅ​ខែក្រោយ​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 5 មករា 2017 ម៉ោង 09:42:AM

​    ​ឥណ្ឌា​មាន​គម្រោង​បង្ហោះ​រ៉ុក្កែត​មួយ ដែល​ដឹក​ផ្កាយរណប​១០៣​គ្រឿង​នៅ​ខែក្រោយ​នេះ​ក្នុង​បេសកកម្ម​តែមួយ​មិន​ធ្លាប់មាន​ពីមុនមក​។

​    ​ទីភ្នាក់ងារ​អវកាស​ដ៏​សន្សំសំចៃ​ល្បីល្បាញ​របស់​ឥណ្ឌា​កំពុង​ស្វះស្វែង​បង្កើនល្បឿន​ឱ្យបាន​មុនគេ ក្នុងការ​ប្រណាំងប្រជែង​អវកាស​ពាណិជ្ជកម្ម​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​នានា​។

​    ​កាសែត Press Trust of India និយាយថា រ៉ុក្កែត​នឹងត្រូវ​បាញ់​បង្ហោះ​ចេញពី​កំពង់ផែ​អវកាស Sriharikota ភាគខាងត្បូង​ប្រទេស ដោយ​ដឹក​ផ្កាយរណប​ឥណ្ឌា ៣​គ្រឿង និង ១០០ គ្រឿង​ទៀត​មកពី​ប្រទេស​ជាច្រើន​រួមមាន​សហរដ្ឋអាមេរិក បារាំង និង​អាល្លឺម៉ង់​។

​    ​ប្រសិនបើ​ជោគជ័យ ឥណ្ឌា​នឹង​បង្កើត​កំណត់ត្រា​ពិភពលោក ក្នុងនាម​ជា​ប្រទេស​ទីមួយ​ដែល​បង្ហោះ​ផ្កាយរណប​ច្រើន​បំផុត​ក្នុងពេល​តែមួយ ដោយ​ឈ្នះ​ទាំង​ប្រទេស​រុស្ស៊ី ដែល​បង្ហោះ​ផ្កាយរណប​បាន ៣៩ គ្រឿងក្នុង​បេសកកម្ម​តែមួយ​កាលពី​ខែមិថុនា ២០១៤​។​

​    ​គួរ​បញ្ជាក់ថា កាលពី​ខែមិថុនា​ឆ្នាំ​២០១៦ ឥណ្ឌា​បាន​បង្ហោះ​ផ្កាយរណប ២០ គ្រឿង​តាម​រ៉ុក្កែត​តែមួយ​ដោយ​ជោគជ័យ​ផងដែរ​៕ 

ឥណ្ឌា​នឹង​បង្ហោះ​ផ្កាយរណប​១០៣​គ្រឿង​តាម​រ៉ុក្កែត​តែមួយ​នៅ​ខែក្រោយ​

កាលពី​ខែមិថុនា​ឆ្នាំ​២០១៦ ឥណ្ឌា​បាន​បង្ហោះ​ផ្កាយរណប ២០ គ្រឿង​តាម​រ៉ុក្កែត​តែមួយ​ដោយ​ជោគជ័យ​ផងដែរ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Cli1

Ng

Announce-21(1)

Derongshop

Ptc13

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Love_large

ទុក្ខ​ស្រី ប្ដី​កាន់​លុយ​

ថ្ងៃទី 24 មិថុនា 2017 ម៉ោង 11:52:AM

Boktes

បុកកន្ទុយហេះ

ថ្ងៃទី 24 មិថុនា 2017 ម៉ោង 11:20:AM

បច្ចេកវិទ្យា-វិទ្យាសាស្ត្រ ផ្សេងទៀត