Ads1111
Rhb02
មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

ទូរ​សព្ទ​ដំបូង​គេ​ក្នុង​លោក​មាន RAM 8 GB បង្ហាញខ្លួន​ហើយ​

​ដោយ ៖សុខ​ហេង ថ្ងៃទី 5 មករា 2017 ម៉ោង 09:43:AM

ក្រៅពី​បានបង្ហាញ​ពី Zenfone 3 Zoom ក្រុមហ៊ុន Asus ក៏បាន​បង្ហាញ​ចេញ​ស្មា​ត​ហ្វូ​ន​មួយទៀត​ម៉ូ​ដែល Zenfone AR ដែលមាន​បំពាក់ RAM ទំហំ 8 GB ដំបូង​គេ​បង្អស់​។​


​ស្មា​ត​ហ្វូ​ន​នេះ​ម៉ូ​ដែល AR ដោយ​វា​ផ្ដោត​សំខាន់​លើ​ការប្រើប្រាស់​កម្មវិធី​បែប Augmented Reality (AR) ដែល​វា​ជា​ប្រភេទ​កម្មវិធី​អាចបង្កើត​រូបភាព​ឌីជីថល​និង​ពិភព​ពិត​ច្របាច់​បញ្ចូល​គ្នា​ទៅជា​ពិភព​តែមួយ​តាមរយៈ​ឧបករណ៍​មួយ​ដូចជា​ការពិត​។ ដើម្បី​អាច​ប្រើប្រាស់​កម្មវិធី​បែប AR នេះ​បាន Zenfone AR មាន​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​កម្រិត 23 MP របស់ Sony រួម​ជាមួយនឹង​កាមេរ៉ា​ចាប់យក​សកម្មភាព និង កាមេរ៉ា​ដែល​អាច​ដឹង​ពី​ជម្រៅ​បាន​។​

​នេះ​មិន​ត្រឹមតែ​អាច​ឲ្យ​ទូរ​សព្ទ​ចាប់យក​សកម្មភាព​វត្ថុ​អ្វីមួយ​បាន​ប៉ុណ្ណោះ​ទេ តែ​ថែម​អាច​សិក្សា​ពី​តំបន់​មួយ ដើម្បី​ដឹង​ពី​ទំហំ​ជាក់លាក់​នៃ​តំបន់​នោះ​។ ឆ្នាំ ២០១៧ នឹង​ជា​ឆ្នាំ​ដែល​ផ្ដោត​សំខាន់​លើ AR ហើយ​បច្ចុប្បន្ននេះ​មានកម្ម​វិធី AR ចំនួន ៣៥ ហើយ សម្រាប់​ឲ្យ​ប្រើប្រាស់​។​

​និយាយ​ពី​ចំណុច​ពិសេសៗ​ដទៃ​របស់​ទូរ​សព្ទ​រួមមាន​អេក្រង់ Super AMOLED ៥,៧ អ៊ី​ញ កម្រិត QuadHD (1440x2560), បំពាក់​បន្ទះ​ឆី​ប Snapdragon 821 ដែលមាន RAM ទំហំ 8 GB​។ Asus អាច​នឹង​បញ្ចេញ​លក់​ស្មា​ត​ហ្វូ​ន​នេះ​នៅ​អំឡុង​ត្រីមាស​ទី​ពីរ​ឆ្នាំ ២០១៧ នេះ ដោយ​តម្លៃ​លក់​នៅ​មិនទាន់​ដឹង​នៅឡើយ​៕

​ប្រភព​៖ Sabay/PhoneArena 




Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Prott

ទៀក​គូ

ថ្ងៃទី 28 មីនា 2017 ម៉ោង 03:05:PM

បច្ចេកវិទ្យា-វិទ្យាសាស្ត្រ ផ្សេងទៀត

ក្រុមហ៊ុន​សាម​សុង​ប្រកាស​ប្រមូល ហ្គា​ឡាក់​ស៊ី​ណូ​ត​៧​ត្រឹម​ថ្ងៃទី ៣១ មីនា​ ថ្ងៃទី 28 មីនា 2017 ម៉ោង 12:36:PM

Samsung មាន​គម្រោង​ចេញ​ទូរស័ព្ទ Note 7 ជួសជុល​រួច ឡើងវិញ​ ថ្ងៃទី 28 មីនា 2017 ម៉ោង 07:37:AM

ក្រោយ​បាញ់​បង្ហោះ​អស់ ៦៧៧ ថ្ងៃទី​បំផុត​យានអវកាស​អា​ថ៍កំ​បាំង​បំផុត​របស់​យោធា​អាមេរិក​បាន​ទៅដល់​ដង​តារាវិថី​ ថ្ងៃទី 27 មីនា 2017 ម៉ោង 03:52:PM

មនុស្ស​យន្ត​ចាក់​ស្រា​បៀ​ក្នុង​បារ​ដំបូងបង្អស់ លេចចេញ​ក្នុង​កិច្ចប្រជុំ​មនុស្ស​យន្ត​អឺរ៉ុប​ ថ្ងៃទី 27 មីនា 2017 ម៉ោង 09:41:AM

អ្នកជំនាញ​ព្រមាន​ថា បម្រែបម្រួល​អាកាសធាតុ​អាចធ្វើឱ្យ​ជីវិត​វិនាស​ផុត​ពូជ​ពី​ផែនដី​ ថ្ងៃទី 25 មីនា 2017 ម៉ោង 08:27:AM