Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

ទូរ​សព្ទ​ដំបូង​គេ​ក្នុង​លោក​មាន RAM 8 GB បង្ហាញខ្លួន​ហើយ​

​ដោយ ៖សុខ​ហេង ថ្ងៃទី 5 មករា 2017 ម៉ោង 09:43:AM

ក្រៅពី​បានបង្ហាញ​ពី Zenfone 3 Zoom ក្រុមហ៊ុន Asus ក៏បាន​បង្ហាញ​ចេញ​ស្មា​ត​ហ្វូ​ន​មួយទៀត​ម៉ូ​ដែល Zenfone AR ដែលមាន​បំពាក់ RAM ទំហំ 8 GB ដំបូង​គេ​បង្អស់​។​


​ស្មា​ត​ហ្វូ​ន​នេះ​ម៉ូ​ដែល AR ដោយ​វា​ផ្ដោត​សំខាន់​លើ​ការប្រើប្រាស់​កម្មវិធី​បែប Augmented Reality (AR) ដែល​វា​ជា​ប្រភេទ​កម្មវិធី​អាចបង្កើត​រូបភាព​ឌីជីថល​និង​ពិភព​ពិត​ច្របាច់​បញ្ចូល​គ្នា​ទៅជា​ពិភព​តែមួយ​តាមរយៈ​ឧបករណ៍​មួយ​ដូចជា​ការពិត​។ ដើម្បី​អាច​ប្រើប្រាស់​កម្មវិធី​បែប AR នេះ​បាន Zenfone AR មាន​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​កម្រិត 23 MP របស់ Sony រួម​ជាមួយនឹង​កាមេរ៉ា​ចាប់យក​សកម្មភាព និង កាមេរ៉ា​ដែល​អាច​ដឹង​ពី​ជម្រៅ​បាន​។​

​នេះ​មិន​ត្រឹមតែ​អាច​ឲ្យ​ទូរ​សព្ទ​ចាប់យក​សកម្មភាព​វត្ថុ​អ្វីមួយ​បាន​ប៉ុណ្ណោះ​ទេ តែ​ថែម​អាច​សិក្សា​ពី​តំបន់​មួយ ដើម្បី​ដឹង​ពី​ទំហំ​ជាក់លាក់​នៃ​តំបន់​នោះ​។ ឆ្នាំ ២០១៧ នឹង​ជា​ឆ្នាំ​ដែល​ផ្ដោត​សំខាន់​លើ AR ហើយ​បច្ចុប្បន្ននេះ​មានកម្ម​វិធី AR ចំនួន ៣៥ ហើយ សម្រាប់​ឲ្យ​ប្រើប្រាស់​។​

​និយាយ​ពី​ចំណុច​ពិសេសៗ​ដទៃ​របស់​ទូរ​សព្ទ​រួមមាន​អេក្រង់ Super AMOLED ៥,៧ អ៊ី​ញ កម្រិត QuadHD (1440x2560), បំពាក់​បន្ទះ​ឆី​ប Snapdragon 821 ដែលមាន RAM ទំហំ 8 GB​។ Asus អាច​នឹង​បញ្ចេញ​លក់​ស្មា​ត​ហ្វូ​ន​នេះ​នៅ​អំឡុង​ត្រីមាស​ទី​ពីរ​ឆ្នាំ ២០១៧ នេះ ដោយ​តម្លៃ​លក់​នៅ​មិនទាន់​ដឹង​នៅឡើយ​៕

​ប្រភព​៖ Sabay/PhoneArena 




Apple Google

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Pakistan-26

Romanson

Ptc-1

Apsara31

Ad_layout_sfb 4 year achievement_khm


ដំណឹងថ្មីៗប្រចាំថ្ងៃ

Rasmeinews_smea-49

មិនចេះ​រាង ហើយក៏​ឆាប់​ភ្លេច​

ថ្ងៃទី 29 មេសា 2017 ម៉ោង 08:35:AM

បច្ចេកវិទ្យា-វិទ្យាសាស្ត្រ ផ្សេងទៀត

អង់គ្លេស​បង្ហាញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​តម្លៃ​ជាង ១ ពាន់​លាន​ដុល្លារ​ ថ្ងៃទី 28 មេសា 2017 ម៉ោង 11:31:AM

ក្រុមហ៊ុន​ជាច្រើន​កំពុង​ប្រណាំងប្រជែង​ផលិត​តុក្កតា​សិច​ប្រើ​បច្ចេកវិជ្ជា AI ដូច​មនុ​ស្សពិតៗ​ ថ្ងៃទី 28 មេសា 2017 ម៉ោង 10:28:AM

តើ​ឆាប់ៗ​នេះ​នឹងមាន​ភូមិ​លើ​ឋាន​ព្រះ​ចន្ទ​? ចិន​កំពុង​ពិភាក្សា​ជាមួយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ដើម្បី​បង្កើត​ភូមិ​មួយ​លើ​ឋាន​ព្រះ​ចន្ទ​ ថ្ងៃទី 27 មេសា 2017 ម៉ោង 04:07:PM

អ្នកវិទ្យាសាស្ត្រ​គិតថា មនុស្ស​ទាំងអស់​នឹង​ស្លាប់​នៅត្រឹម​ឆ្នាំ ២០៥០ ថ្ងៃទី 26 មេសា 2017 ម៉ោង 03:42:PM

នាវា​ផ្ទុក​យន្តហោះ​ផលិត​នៅ​ចិន​ជា​លើកដំបូង​ចាប់ផ្តើម​ដាក់​ដំណើរការ​លើ​ផ្ទៃ​ទឹក​ ថ្ងៃទី 26 មេសា 2017 ម៉ោង 11:29:AM