ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

LG បង្ហាញ​ទូរទស្សន៍​ស្តើង​ដូច​ក្រ​ដា​សបិទ​ជញ្ជាំង​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 5 មករា 2017 ម៉ោង 07:57:AM

​    ​ក្រុមហ៊ុន LG បានបង្ហាញ​ឧបករណ៍​ជាច្រើន​ដើម្បី​ធ្វើឱ្យ​ផ្ទះ​ឆ្លាត​កាន់តែ​ឆ្លាត ក្នុងនោះ​រួមមាន​ទូរទស្សន៍​ថ្មី​ដ៏​ស្តើង​រហូតដល់​ថ្នាក់​អាច​ព្យួរ​លើ​ជញ្ជាំង​ជាមួយ​ដែក​ឆក់​។​

​    ​ទូរទស្សន៍​ថ្មី LG Signature OLED W នេះ​មាន​កម្រាស់​ត្រឹមតែ ២,៥៧ អ៊ី​ញ ជា​ប្រភេទ​អេក្រង់​ទំហំ ៦៥ អ៊ី​ញ និង​អាច​ព្យួរ​លើ​ជញ្ជាំង​យ៉ាង​រលូន ដើម្បី​បង្កើត​បទពិសោធន៍ "​មើលទៅ​បង្អួច​ឃើញ​ដល់​ពិភពលោក​ខាងក្រៅ​"​។

​    ​ក្រុមហ៊ុន​មាន​គម្រោង​ធ្វើ​ទីផ្សារ​ទូរទស្សន៍ ដែល​មិនទាន់​មានតម្លៃ​ឬ​កាលបរិច្ឆេទ​ចេញលក់​នៅឡើយ​នេះ ថា​ជា​ទូរទស្សន៍​ស្តើង​ដូច "​ក្រដាស​បិទ​ជញ្ជាំង​"​។​

​     ដើម្បី​បញ្ចៀស​កុំ​ឱ្យមាន​ខ្សែភ្លើង​ច្រើន​រញ៉េរញ៉ៃ ទូរទស្សន៍​នេះ​មាន​ខ្សែ​មួយ​រត់​ឆ្លងកាត់​របា​សំឡេង ដែលមាន​កន្លែង​ភ្ជាប់​ភ្លើង​ធម្មតា​គ្រប់​ប្រភេទ​ទាំងអស់​។

​    ​ទូរទស្សន៍​នេះ​មាន Wi-Fi និង​រន្ធ HDMI ចំនួន ៤ រួមជាមួយ​បច្ចេកវិជ្ជា​វីដេអូ 4K និង HDR ហើយក៏​អាច​ជាវ​បាន​ក្នុង​ប្រភេទ​អេក្រង់​ទំហំ ៧៧ អ៊ី​ញ​ផងដែរ​។

​    ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ទូរទស្សន៍​ថ្មី​នេះ​ក៏​ដំឡើង​ខ្ពស់ជាង​មុន​ដែរ​គឺ webOS 3.5 ហើយ​ទូរទស្សន៍​នេះ​ក៏​ភ្លឺ​ច្បាស់​ជាង​ស៊េរី​ចេញ​ឆ្នាំមុន LG Signature OLED TV ២៥ ភាគរយ​ផងដែរ​៕

LG បង្ហាញ​ទូរទស្សន៍​ស្តើង​ដូច​ក្រ​ដា​សបិទ​ជញ្ជាំង​

LG បង្ហាញ​ទូរទស្សន៍​ស្តើង​ដូច​ក្រ​ដា​សបិទ​ជញ្ជាំង​

LG បង្ហាញ​ទូរទស្សន៍​ស្តើង​ដូច​ក្រ​ដា​សបិទ​ជញ្ជាំង​

LG បង្ហាញ​ទូរទស្សន៍​ស្តើង​ដូច​ក្រ​ដា​សបិទ​ជញ្ជាំង​

LG បង្ហាញ​ទូរទស្សន៍​ស្តើង​ដូច​ក្រ​ដា​សបិទ​ជញ្ជាំង​

LG បង្ហាញ​ទូរទស្សន៍​ស្តើង​ដូច​ក្រ​ដា​សបិទ​ជញ្ជាំង​

ទូរទស្សន៍​ថ្មី LG Signature OLED W




Apple Google

Apsara-18

2017-02-13_182223

Ac

Ptc

300


ដំណឹងថ្មីៗប្រចាំថ្ងៃ

Treybok

ត្រី​បុក​

ថ្ងៃទី 23 កុម្ភៈ 2017 ម៉ោង 11:33:AM

23-inter-03

ទិវា​ឯករាជ្យ​ជាតិ​ព្រុយ​ណេ​

ថ្ងៃទី 23 កុម្ភៈ 2017 ម៉ោង 10:29:AM