Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

iPhone 8 នឹងធ្វើ​ពី​កញ្ចក់​លាយ​ដែក​អ៊ី​ណុ​ក ហើយ​បង្កប់​កាមេរ៉ា និង Speaker ក្នុង​កញ្ចក់​នោះ​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 11 មករា 2017 ម៉ោង 09:40:AM

​    ​នៅសល់​ច្រើន​ខែ​ទៀត​ទើប​ចេញ​ទូរស័ព្ទ​ថ្មី ប៉ុន្តែ​ការសន្និដ្ឋាន​អំពី​ទូរស័ព្ទ iPhone 8 កំពុង​វាយលុក​ពេញ​អ៊ី​ន​ធឺ​ណេ​ត​។

​    ​ពាក្យ​ចចាមអារ៉ាម​ចុងក្រោយ​បំផុត​គឺ​កើតចេញពី "​បណ្តាញ​ផ្គត់ផ្គង់​ទូរស័ព្ទ​មួយ​" ដែល​លើកឡើងថា ក្រុមហ៊ុន​នៅក្នុង​ទីក្រុង Cupertino នេះ​នឹងមិន​ប្រើ​ខ្នង​ខាងក្រោយ​ធ្វើ​ពី​អាលុយមីញ៉ូម​ទៀត​ទេ​។

​    ​ជំនួស​មកវិញ ខ្នង​របស់​វា​នឹងត្រូវ​រចនា​ឡើងជា​មួយ​ដំណើរការ​រួមបញ្ចូល​ជាមួយ​ដែក​អ៊ី​ណុ​ក ដែល​នាំមក​ជាមួយគ្នា​នូវ​បន្ទះ​កញ្ចក់​ដ៏​រឹងមាំ​ចំនួន​២ ដែល​គាំទ្រ​ដោយ​ស៊ុំ​ដែក​។

​    ​ពាក្យ​ចចាមអារ៉ាម​នេះ​បាន​ទម្លាយ​មុនគេ​ដោយ​កាសែត​ចិន DigiTimes ដែល​លាតត្រដាង​ថា ទូរស័ព្ទ iPhone 8 នឹង​បញ្ជា​ឱ្យ​ផលិត​ចេញពី​ក្រុមហ៊ុន Jabil ក្នុង​សហរដ្ឋអាមេរិក​ដែលជា​របស់​ក្រុមហ៊ុន Foxconn​។ ហើយ​យោងតាម​វេ​ប​សាយ 9To5Mac បានឱ្យដឹងថា Jabil ជា​ក្រុមហ៊ុន​ធ្លាប់​ធ្វើការ​ជាមួយ Apple ក្នុង​ការផលិត iPhone 4 ផងដែរ​។

​    ​កាសែត DigiTimes រាយការណ៍​ថា "​កញ្ចក់​លោហៈ​នេះ​នឹង​ផលិត​ចេញពី​ដែក​អ៊ី​ណុ​ក ដោយ​ប្រើ​ដំណើរការ​រួមបញ្ចូល​គ្នា​ដើម្បី​ពង្រឹង​ភាពរឹងមាំ និង​កាត់បន្ថយ​ចំណាយ​និង​ពេលវេលា​ផលិត​"​។​

​    ​ជាជាង​ធ្វើឱ្យ iPhone 8 មាន​ម៉ូត​រលោង​ស្រិល វិធានការ​ថ្មី​នេះ​នឹង​ធានា​ឱ្យ​បន្ទះ​កញ្ចក់​ទាំង​ខាងមុខ​និង​ក្រោយ​គឺមាន​លក្ខណៈ​ដូចគ្នា​។

​    ​វា​អាច​កាត់បន្ថយ​ចំណាយ ៣០ ទៅ ៥០ ភាគរយ​។ ការប្រើ​ដែក​អ៊ី​ណុ​ក​នេះ​អាច​នឹង​បញ្ជូន iPhone 8 ត្រឡប់​ទៅ​សម័យកាល​ដើម​វិញ ព្រោះ​ដែក​អ៊ី​ណុ​ក​នេះ​ពីមុន​ដំបូង​ត្រូវបាន​ប្រើប្រាស់​លើ​ទូរស័ព្ទ iPhone 4 ផងដែរ​។

​    ​ប៉ុន្តែ​វា​ក៏​អាច​មានន័យថា ទូរស័ព្ទ​ថ្មី​នេះ​ជា​ទូរស័ព្ទ​ខ្លាំង​បំផុត​មួយ​របស់ Apple​។ តាម​ពាក្យ​ចចាមអារ៉ាម​លើកឡើងថា iPhone 8 អាចមាន​កញ្ចក់​កោង​ដល់​គែម​សងខាង​ប្រភេទ OLED ហើយ​កាមេរ៉ា និង Speaker ក៏​នឹងត្រូវ​លាក់​ជិត​ក្នុង​កញ្ចប់​លោហៈ​៕

iPhone 8 នឹងធ្វើ​ពី​កញ្ចក់​លាយ​ដែក​អ៊ី​ណុ​ក ហើយ​បង្កប់​កាមេរ៉ា និង Speaker ក្នុង​កញ្ចក់​នោះ​

iPhone 8 នឹងធ្វើ​ពី​កញ្ចក់​លាយ​ដែក​អ៊ី​ណុ​ក ហើយ​បង្កប់​កាមេរ៉ា និង Speaker ក្នុង​កញ្ចក់​នោះ​

iPhone 8 នឹងធ្វើ​ពី​កញ្ចក់​លាយ​ដែក​អ៊ី​ណុ​ក ហើយ​បង្កប់​កាមេរ៉ា និង Speaker ក្នុង​កញ្ចក់​នោះ​

រូបរាង iPhone 8 ដែល​បែកធ្លាយ​លើ​អ៊ី​ន​ធឺ​ណេ​ត


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Traing ly-2

Job1

Traing ly

Mondol-kiri

Koh-kong

Isi steel-25

Ng

Announce-21(1)

Derongshop

Ptc13

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

បច្ចេកវិទ្យា-វិទ្យាសាស្ត្រ ផ្សេងទៀត

Google រង​ការផាកពិន័យ​មិន​ធ្លាប់មាន​ពី​សហភាព​អឺរ៉ុប ជុំវិញ​សេវាកម្ម​លក់ទំនិញ​តាម​អន​ឡាញ​របស់ខ្លួន​ ថ្ងៃទី 28 មិថុនា 2017 ម៉ោង 08:31:AM

រុស្ស៊ី​ត្រៀមខ្លួន​ដាក់ឱ្យ​ប្រើប្រាស់​យន្តហោះ​ចម្បាំង​បំបាំងកាយ MiG-35 ប្រជែង​ជាមួយ F-35 របស់​អាមេរិក​ ថ្ងៃទី 27 មិថុនា 2017 ម៉ោង 11:33:AM

ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ Apache AH-64 របស់​កងទ័ព​អាមេរិក បំពាក់​ជាមួយ​កាំភ្លើង​ឡាស៊ែរ បាញ់​ភ្លើង​កម្លោច​គោលដៅ​ ថ្ងៃទី 27 មិថុនា 2017 ម៉ោង 10:31:AM

ក្រុមហ៊ុន SpaceX បាញ់​បង្ហោះ​រ៉ុក្កែត Falcon 9 ជាមួយ​ផ្កាយរណប​ចំនួន ១០ ថ្ងៃទី 26 មិថុនា 2017 ម៉ោង 03:19:PM

ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ទទួលបាន​ភ្លើង​ខៀវ​ឱ្យ​តាម​ប្រមាញ់​មនុស្ស​ក្រៅ​ភព​ ថ្ងៃទី 24 មិថុនា 2017 ម៉ោង 03:06:PM