Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

ព្រះ​ចន្ទ​យក្ស​ធំ​បំផុត​នឹង​រះ​នៅ​ថ្ងៃទី ១៤ វិច្ឆិកា ចំថ្ងៃបុណ្យអុំទូក

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 3 វិច្ឆិកា 2016 ម៉ោង 04:54:PM

​    ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនឹង​ជា​ព្រឹត្តិការណ៍​តារាសាស្ត្រ​ដ៏​មិនគួរ​ឱ្យ​ជឿ ហើយ​វា​ជា​ព្រឹត្តិការណ៍​ដែល​នឹងមិន​បង្ហាញមុខ​ជាថ្មីទៀត​ឡើយ រហូតដល់​ឆ្នាំ ២០៣៤​។

​    ​នៅ​ថ្ងៃទី ១៤ វិ​ច្ឆ​កា ព្រះ​ចន្ទ​នឹង​ស្ថិតនៅ​កៀក​ផែនដី​បំផុត ចាប់តាំងពី​ឆ្នាំ ១៩៤៨ មក​។ អំឡុង​ព្រឹត្តិការណ៍​នេះ ព្រះ​ចន្ទ​នឹង​មើលទៅ​ធំ​ជាង​មុន ១៤ ភាគរយ និង​ភ្លឺ​ជាង​មុន ៣០ ភាគរយ​ពេល​រះ​ពេញវង់​គិត​ជា​មធ្យម​។

​    ​បើ​ខកខាន​ព្រឹត្តិការណ៍​នេះ អ្នកនឹង​ត្រូវ​រង់ចាំ​យ៉ាងយូរ គឺ​ចាំ​ដល់​ថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ​២០៣៤​។

​    ​ជាការ​ពិត នេះ​ជា​ព្រះ​ចន្ទ​យក្ស​ទី​បី​ក្នុង​ឆ្នាំ ២០១៦ ប៉ុន្តែ​វា​ជា​ព្រះ​ចន្ទ​យក្ស​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំងជាងគេ​បំផុត​។

​    ​ព្រះ​ចន្ទ​យក្ស​នេះ​នឹង​ចាប់ផ្តើម​រះ​នៅ​ជិត​ព្រឹក​ព្រលឹម មុនពេល​ថ្ងៃ​រះ​នៅ​ភាគ​ខាងលិច ទ្វីបអាមេរិក​ខាងជើង និង​នៅ​តំបន់​កោះ​ប៉ា​ស៊ី​ហ្វិ​ច​។ ប៉ុន្តែ​នៅ​អាស៊ី​គឺ​មើលឃើញ​ចាប់ពី​ក្បាល​ព្រលប់​ថ្ងៃទី ១៤ វិច្ឆិកា​។

​    ​យោងតាម​វេ​ប​សាយ​អាកាសធាតុ AccuWeather ពេលវេលា​ល្អ​បំផុត​ដើម្បី​មើល​ព្រះ​ចន្ទ​យក្ស​គឺ​នៅពេល​ព្រះ​ចន្ទ​ស្ថិតនៅ​កៀក​ជើងមេឃ (​មិន​ថា​ពេល​ថ្ងៃ​លិច​ឬ​រះ​) ដែល​វា​នឹង​ធ្វើឱ្យ​ព្រះ​ចន្ទ​មើលទៅ​ឃើញ​ធំ​ប្លែក​ខុសពី​ធម្មតា​៕

ព្រះ​ចន្ទ​យក្ស​ធំ​បំផុត​នឹង​រះ​នៅ​ថ្ងៃទី ១៤ វិច្ឆិកា ចំថ្ងៃបុណ្យអុំទូក

ព្រះ​ចន្ទ​យក្ស​ធំ​បំផុត​នឹង​រះ​នៅ​ថ្ងៃទី ១៤ វិច្ឆិកា ចំថ្ងៃបុណ្យអុំទូក

ព្រះ​ចន្ទ​យក្ស​ធំ​បំផុត​នឹង​រះ​នៅ​ថ្ងៃទី ១៤ វិច្ឆិកា ចំថ្ងៃបុណ្យអុំទូក

ព្រះ​ចន្ទ​យក្ស​ធំ​បំផុត​នឹង​រះ​នៅ​ថ្ងៃទី ១៤ វិច្ឆិកា ចំថ្ងៃបុណ្យអុំទូក

ព្រះ​ចន្ទ​យក្ស​នឹង​រះ​នៅ​ថ្ងៃទី ១៤ វិច្ឆិកា​ខាងមុខ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Traing ly-2

Job1

Traing ly

Mondol-kiri

Koh-kong

Isi steel-25

Ng

Announce-21(1)

Derongshop

Ptc13

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

បច្ចេកវិទ្យា-វិទ្យាសាស្ត្រ ផ្សេងទៀត

Google រង​ការផាកពិន័យ​មិន​ធ្លាប់មាន​ពី​សហភាព​អឺរ៉ុប ជុំវិញ​សេវាកម្ម​លក់ទំនិញ​តាម​អន​ឡាញ​របស់ខ្លួន​ ថ្ងៃទី 28 មិថុនា 2017 ម៉ោង 08:31:AM

រុស្ស៊ី​ត្រៀមខ្លួន​ដាក់ឱ្យ​ប្រើប្រាស់​យន្តហោះ​ចម្បាំង​បំបាំងកាយ MiG-35 ប្រជែង​ជាមួយ F-35 របស់​អាមេរិក​ ថ្ងៃទី 27 មិថុនា 2017 ម៉ោង 11:33:AM

ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ Apache AH-64 របស់​កងទ័ព​អាមេរិក បំពាក់​ជាមួយ​កាំភ្លើង​ឡាស៊ែរ បាញ់​ភ្លើង​កម្លោច​គោលដៅ​ ថ្ងៃទី 27 មិថុនា 2017 ម៉ោង 10:31:AM

ក្រុមហ៊ុន SpaceX បាញ់​បង្ហោះ​រ៉ុក្កែត Falcon 9 ជាមួយ​ផ្កាយរណប​ចំនួន ១០ ថ្ងៃទី 26 មិថុនា 2017 ម៉ោង 03:19:PM

ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ទទួលបាន​ភ្លើង​ខៀវ​ឱ្យ​តាម​ប្រមាញ់​មនុស្ស​ក្រៅ​ភព​ ថ្ងៃទី 24 មិថុនា 2017 ម៉ោង 03:06:PM