ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

ណា​សា​រកឃើញ​ថ្ម​អវកាស​ពីរ​ដុំ​កំពុង​បោះពួយ​ចូលមក​គន្លង​ផែនដី

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 5 មករា 2017 ម៉ោង 11:37:AM

​    ​សប្តាហ៍​នេះ ផ្កាយដុះកន្ទុយ​មួយ ដែល​ចាប់ផ្តើម​មាន​ចលនា​នៅក្រៅ​ប្រព័ន្ធ​សុរិយគតិ​របស់​យើង នឹង​អាច​មើលឃើញ​ពី​ផែនដី​ជា​លើកដំបូង ខណៈដែល​វា​កំពុង​បោះពួយ​មករក​គន្លង​គោចរ​របស់​ផែនដី​យើង​។

​     ផ្កាយដុះកន្ទុយ​នេះ​នឹងមាន​ចម្ងាយ​ពី​ផែនដី ១០៦ លាន​គីឡូម៉ែត្រ​ខណៈដែល​វា​បោះពួយ​មក​កៀក​បំផុត​។

​    ​ដុំថ្ម​អវកាស​ដែល​ទើប​រកឃើញ​មួយទៀត​នាពេល​ថ្មីៗ​នេះ​ហៅថា 2016 WF9 ក៏បាន​បោះពួយ​ចូលមក​ប្រព័ន្ធ​សុរិយគតិ​របស់​យើង​ដែរ ដោយ​សំដៅ​មករក​គន្លង​គោចរ​របស់​ភព​ព្រហស្បតិ៍​នៅ​គម្លាត​ដ៏​ឆ្ងាយ​ពី​ព្រះអាទិត្យ​។

​    ​នៅ​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០១៧​នេះ វា​នឹង​បោះពួយ​មករក​គន្លង​គោចរ​របស់​ផែនដី ដោយ​ឆ្លងកាត់​ផែនដី​ក្នុង​រយៈ​ចម្ងាយ​ប្រហែល ៥១ លាន​គីឡូម៉ែត្រ​។ ប៉ុន្តែ​អង្គការ​ណា​សា​នៅតែ​មិនទាន់​ច្បាស់​ថា​តើ​ដុំថ្ម​អវកាស​នេះ​ជា​អាចម៍ផ្កាយ ឬ ផ្កាយដុះកន្ទុយ​ទេ​។

​    ​ក្នុង​សប្តាហ៍​នេះ ផ្កាយដុះកន្ទុយ​ឈ្មោះ C/2016 U1 NEOWISE នឹង​អាច​មើលឃើញ​នៅលើ​មេឃ​ភាគ​ឦសាន​នៅមុន​ព្រឹក​ព្រលឹម​បន្តិច ប៉ុន្តែ​ណា​សា​មិន​ច្បាស់​ថា​តើ​ផ្កាយដុះកន្ទុយ​នេះ​ធំ​ប៉ុនណា​នោះទេ​។

​    ​ផ្កាយដុះកន្ទុយ​នេះ​បោះពួយ​ឆ្ងាយ​ទៅៗ​សំដៅទៅ​ភាគខាងត្បូង​រៀងរាល់ថ្ងៃ ហើយ​វា​នឹង​ទៅ​កៀក​ព្រះអាទិត្យ​បំផុត​ក្នុង​គន្លង​ភព​ពុធ​នៅ​ថ្ងៃទី ១៤ មករា មុនពេល​បោះពួយ​ចេញ​ក្រៅ​ប្រព័ន្ធ​សុរិយគតិ​វិញ ហើយ​រាប់ពាន់​ឆ្នាំ​ទៀត​ទើប​ត្រឡប់មកវិញ​៕

ណា​សា​រកឃើញ​ថ្ម​អវកាស​ពីរ​ដុំ​កំពុង​បោះពួយ​ចូលមក​គន្លង​ផែនដី

ដុំថ្ម​អវកាស​ពីរ​នឹង​បោះពួយ​ចូលមក​គន្លង​ផែនដី​ក្នុង​ខែមករា​នេះ




Apple Google

Apsara-18

2017-02-13_182223

Ac

Ptc

300


ដំណឹងថ្មីៗប្រចាំថ្ងៃ

Treybok

ត្រី​បុក​

ថ្ងៃទី 23 កុម្ភៈ 2017 ម៉ោង 11:33:AM

23-inter-03

ទិវា​ឯករាជ្យ​ជាតិ​ព្រុយ​ណេ​

ថ្ងៃទី 23 កុម្ភៈ 2017 ម៉ោង 10:29:AM