Ads1111
Rhb02
មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

រុក្ខជាតិ​ម្យ៉ាង​ដែល​ដុះ​ប្រាប់​ពី​ទីកន្លែង​មាន​រ៉ែ​ពេជ្រ​

​ដោយ ៖ ថ្ងៃទី 14 ធ្នូ 2015 ម៉ោង 02:25:PM

​សាស្ត្រ​ចា​រ្យ​មួយរូប​នៃ​សកល​វិទ្យាល័យ Florida International University ឈ្មោះ Stephen Haggerty បាន​រកឃើញថា​រុក្ខជាតិ​ម្យ៉ាង​ដែលមាន​ដុះ​តែ​នៅ​ទី ណា មាន​ហ៊ឺយ បែប​លក្ខណៈ​ជា​បំពង់​មកពី​ស្នូល​របស់​ផែនដី ដែល​គេ​ឲ្យ​ឈ្មោះថា '' kimberlite pipes '' វា​គឺជា​រន្ធ​ហ៊ឺយ​របស់​ផែនដី ដែល​បាន​នាំយក​រ៉ែ​ពេជ្រ មកកាន់​ផ្ទៃ​ខាងលើ​របស់​ផែនដី​។​

​រុក្ខជាតិ​នោះ​មានឈ្មោះ​ជា​វិទ្យាសាស្ត្រ​ថា '' Pandanus candelabrum'' វា​មាន​ទម្រង់​ដូចគ្នា​ទៅនឹង​ដើម​រំចេក ដែល​ដុះ​តាម​អូរ ឬ​ប្រឡាយទឹក ឬ​តាម​ខាងៗ របស់​ផ្លូវជាតិ​មួយចំនួន ប៉ុន្តែ​ឯ​រូបរាង​ដើម​ពិត​របស់​វា​វិញ​នោះ​គឺ​ខុសពី​នោះ គឺ​ដើម​របស់​វា​អាចមាន​កំពស់​រហូតដល់​១៥​ម៉ែត្រ និង​មាន​ឬ​ស​ធំៗ​ស្រដៀង​ឬ​សរ​បស់ ដើម​កោង​កាង ដែល​ដុះ​ចេញពី​ដើម​រួច​លូត​ចុះទៅ​ក្រោម​ចាក់​ចូលទៅក្នុង​ដី​។

​នៅទីណា​មាន​ដុះ​ដើម​រុក្ខជាតិ​ប្រភេទ​នេះ ទីនោះ​ឯង​គឺ​ប្រាកដ​ជាមាន​រ៉ែ​ពេជ្រ​នៅ​ពីក្រោម​ទីនោះ ឬ​នៅក្បែរៗ​នោះ​ជាមិនខាន​។ ទីណា​ក៏ដោយ​ឲ្យ​តែមាន​ដុះ​រុក្ខជាតិ ប្រភេទ​នេះ​ច្រើន គឺ​ប្រាកដ​ជាមាន​ពេជ្រ​នៅ​ទីនោះ ពីព្រោះ​រុក្ខជាតិ​នេះ​អាច​ដុះ​បានតែ​ត្រង់ណា​មាន​សម្បូរ​ណ៍​ទៅដោយ​សារធាតុចិញ្ចឹម​ប្រភេទ luim berlite នេះ​តែ ប៉ុណ្ណោះ​។​

​ភាគច្រើនបំផុត​របស់​រុក្ខជាតិ​នេះ គឺ​ដុះ​នៅតាម​ព្រៃធំៗ និង​តាម​អូរ ឬ​ស្ទឹង និយាយ​រួម​ទីណា​ដែល​វា​មាន​ដុះ​ច្រើន​ទីនោះ​ឯង​មាន​ពេជ្រ​ច្រើន​ដែរ រ៉ែ​ពេជ្រ​ដែល​គេ​អាច រកឃើញ​មាន​ទំហំ​ចាប់ពី​ប៉ុន​គ្រាប់​ខ្សាច់​តូចៗ​រហូតដល់​ទំហំ​ច្រើន​កា​រ៉ាត់​។​

​នៅ​ប្រទេស​អាហ្វ្រិក មាន​សម្បូរ​ណ៍​ទៅដោយ​រុក្ខជាតិ​ប្រភេទ​នេះ​ដុះ​នៅ​ស្ទើរ​គ្រប់​ទីកន្លែង ឯ​ជម្រៅ​នៃ​រ៉ែ​ពេជ្រ​នេះ​វិញ គឺមាន​ជ្រៅ មាន​រាក់​ចាប់ពី​ច្រើន​រយ​ម៉ែត្រ​ចុះ ទៅ​ក្រោម ឬ​មាន​នៅលើ​ផ្ទៃដី​ត្រឹមតែ ២០ ទៅ ៣០ ស​.​ម ក្នុង​ករណីខ្លះ គឺ​នៅ​លើដី​ផ្នែក​ស្រទាប់​ខាងលើ​តែម្ដង​ក៏មាន​។​

នៅ​ប្រទេស​កម្ពុជា​យើង​ពុំ​ដឹងថា មាន​រុក្ខជាតិ​ប្រភេទ​នេះ​ដុះ​ដែរ ឬ​យ៉ាងណា​នោះទេ បើសិន​ជាមាន​នោះ​បានសេចក្ដីថា ប្រទេស​យើង​នឹងមាន​រ៉ែ​ពេជ្រ ដូច​នៅ​ប្រទេស​អាហ្វ្រិក​ដែរ​ជាមិនខាន​។​

​នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន​រុករក​រ៉ែ​ពេជ្រ​ខ្នាតតូច និង​ខ្នាត​មធ្យម​បាន​សិក្សា​ពី​ភាព​ពិត​ត្រង់​ទី​ដែលមាន​រុក្ខជាតិ​នេះ​ដុះ​ជា​ភាគច្រើន​បាន​ទទួលស្គាល់ថា វា​ពិត​ដូច​ជាការ​ប្រកាសឡើងរ​ប​ស់លោក Stephen Haggerty ពិតប្រាកដ​មែន ប៉ុន្តែ​ទំហំ​របស់​គ្រាប់ពេជ្រ​គឺមាន​តូចៗ និង​ធំ​លាយ​ចម្រុះ​គ្នា មិនអាច​កំណត់​បាន ឲ្យ​សុ​ក្រិ​ត្យ​នោះឡើយ តែ​គេ​អាច​ប៉ាន់ស្មាន ពី​ទំហំ​ផ្ទៃដី​ដែល​អាច​ជីក​រក​រ៉ែ​ពេជ្រ​នោះបាន​៕

Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson

ដំណឹងថ្មីៗប្រចាំថ្ងៃ