Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

iPhone ឆាប់​ក្ដៅ តើ​មកពី​មូលហេតុ​អ្វី ចុះ​ដំណោះស្រាយ​គួរ​ធ្វើ​បែបណា​?

​ដោយ ៖កៅ រក្សា ថ្ងៃទី 19 ឧសភា 2017 ម៉ោង 11:25:AM

iPhone របស់​អ្នក ជួប​បញ្ហា​ម៉ាស៊ីន​ឆាប់​ក្ដៅ​ណាស់​មែន​ទេ​? តាមពិត​វា​មាន​ហេតុផល​សមស្រប​របស់​វា និង​មាន​ដំណោះស្រាយ​ជួសជុល​យ៉ាង​ងាយស្រួល​ជាទីបំផុត​។​


+​ហេតុអ្វី​ទូរស័ព្ទ iPhone ឆាប់​ក្ដៅ​?

​ពិតណាស់​កុំព្យូទ័រ​និង​ឧបករណ៍​អេឡិចត្រូនិក​មួយចំនួន​ជាធម្មតា វា​តែង​បង្កើត​នូវ​កម្ដៅ​ដោយ​ខ្លួនឯង ប៉ុន្តែ​ពពួក​ឧបករណ៍​ធំៗ​រមែង​មាន​កង្ហារ​បញ្ចុះ​កម្ដៅ​មួយ​នៅក្នុង​នោះ​។ ប៉ុន្តែ​សម្រាប់​ទូរស័ព្ទ iPhone គឺ​មិន​ដូចគ្នា​ទេ ហើយ​កាលណា​បើ​អ្នកលេង​ហ្គេម​ដែលមាន​ក្រាហ្វិក​ធំៗ​ច្រើន និង​ការបើក​មើល​វីដេអូ​កម្រិត HD ឫ​ធំ​ជាង​នោះ ក្នុង​រយៈពេល​យូរ វា​នឹង​ធ្វើឱ្យ​ទូរស័ព្ទ​ឡើងក​ម្ដៅ​លឿន​មែនទែន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ទៀតសោត​បរិយាកាស​នៅ​ជុំវិញខ្លួន​អ្នក ក៏​អាច​បង្ក​ជា​បញ្ហា​បានដែរ ដូច​ជាការ​ទុកចោល iPhone នៅ​ទីតាំង​ក្តៅ ក្រោម​ពន្លឺព្រះអាទិត្យ​ឫ​ក្នុង​រថយន្ត​ចោល ជារឿយៗ​អ្នក​អាច​នឹង​ឃើញ​នូវ​សារ​មួយ​លោត​លើ​ទូរស័ព្ទ ដែល​ចង់​ព្រមាន​ថា​អ្នក​ត្រូវដាក់​ទូរស័ព្ទ​ក្រោម​ទីតាំង​ត្រជាក់​វិញ ព្រោះ​ជាធម្មតា Apple បានកំណត់​រាល់ iPhone ទាំងអស់ អាច​នៅ​ទីតាំង​ដែលមាន​សីតុណ្ហភាព​ប្រសើរ​បំផុត គឺ​ត្រឹម ៣២ ទៅ ៩៥ ដឺ​ក្រេ​ហ្វា​រិ​ន​ហៃ​តែប៉ុណ្ណោះ​។​

+​តើ​វា​មាន​ផលប៉ះពាល់​ទេ បើ iPhone អ្នក​ឡើងក​ម្ដៅ​?

​ផ្នែក​គ្រឿង​ជាច្រើន សម្រាប់​ទូរស័ព្ទ iPhone គឺ​មិន​រង​ផលប៉ះពាល់​ពី​ការឡើង​កម្ដៅ​នេះ​ទេ លើកលែងតែ​គ្រាប់​ថ្ម​នៅក្នុង​ម៉ាស៊ីន​មួយគត់​។ ជាធម្មតា​ប្រភេទ​ថ្ម lithium-ion របស់ iPhone មិនអាច​នៅ​ទីតាំង​ដែលមាន​កម្ដៅ​ខ្ពស់​យូរពេក​នោះទេ ជួនកាល​វា​ក៏​អាច​បង្ក​ជា​គ្រោះថ្នាក់​មកវិញ​ផងដែរ ឫ​បង្ក​ឱ្យ​ថាមពល​ថ្ម​មិនសូវ​កាន់​អ្វី​អញ្ចឹង​ទៅ​។​

+​តើ​ត្រូវមាន​ដំណោះស្រាយ​បែបណា​បើ iPhone ឡើងក​ម្ដៅ​?

​បើ​អ្នក​ជួប​បញ្ហា iPhone ឡើងក​ម្ដៅ អ្នក​គួរ​សាកល្បង​អនុវត្ត ៨ ជំហាន​ខាងក្រោម​សិន​៖

១.​គួរ​ជៀសវាង​ការ​ទុកចោល​ទូរស័ព្ទ​ពី​ការជះឥទ្ធិពល​នៃ​ព​ន្លឹ​ព្រះអាទិត្យ ២.​បើ​ចំណុច​ខាងលើ​ធ្វើ​ហើយ មិនបាន​ផល​ទៀត សូម​ទុក iPhone នៅ​ទីតាំង​ត្រជាក់​វិញ​ម្តង (​បញ្ជាក់ មិនមែន​ទុកចោល​ក្នុង​ទូទឹកកក​ទេ​) ៣.​ដោះ​ចោល​នូវ​ស្រោម​ការពារ (Case) ពី iPhone ៤.​កុំ​ទាន់​ប្រញាប់​សាក​ថ្ម ជាពិសេស​នៅពេល​សាក​ថ្ម បណ្ដើរ​ចុច​ប្រើ iPhone បណ្ដើរ សូម​ទុក​វា​នៅ​ទីតាំង​ត្រជាក់​សិន រួម​សឹម​ធ្វើការ​សាក​ធម្មតា ៥.​កុំ​លេង​ហ្គេម​មាន​ក្រា​ហ្វិ​ច​ធំ និង​កម្មវិធី​ប្រភេទ​កាត់ត​វីដេអូ​ជាដើម ៦.​បើកមុខ​ងារ Airplane Mode គួបផ្សំ​នឹង​នោះ​គួរ​បិទមុខ​ងារ Bluetooth និង GPS ៧.​ប៉ុន្តែ​បើ​ចាំបាច់​ត្រូវធ្វើ​កា​រខ​ល​ចេញចូល អ្នក​មិនបាច់​បើក Airplane Mode ក៏បាន ដោយ​គ្រាន់តែ​ចូលទៅ​បិទ Bluetooth និង​មុខងារ Location Service នៅក្នុង Settings បាន​ហើយ ៨.​កុំ​ទុក iPhone ក្នុង​ទូទឹកកក​ឱ្យសោះ ព្រោះ​ការផ្លាស់ប្ដូរ​សីតុណ្ហភាព​រហ័ស​ពេក វា​ក៏បង្ក​ជា​បញ្ហា​វិញ​ដែរ​។​

+​ដំណោះស្រាយ​បន្ថែម​បើ​បញ្ហា​នៅ​បន្ត​កើតមាន​:

-​ចូលទៅក្នុង Settings -​ចុច​ចូល Battery -​រង់ចាំ​ដល់ Battery Usage លត​ទិន្នន័យ​បង្ហាញ ហើយ​មើល​តើ​កម្មវិធី​ណា ដែល​ត្រូវ​ចំណាយ​ថាមពល​ថ្ម​ខ្ពស់បំផុត -​ចុច​លើ Last 7 Days រួច​មើល​ការបង្ហាញ​នៃ​កម្មវិធី​នីមួយៗ -​ក្រោយមក បើ​កម្មវិធី​នោះ​មិនចាំបាច់​ប្រើ សូម​ធ្វើការ​លុប​វា​ចោល​តាមរយៈ​ការ​ចុច​លុប​ផ្ទាល់​នៅលើ Home Screen រួច​បិទ​ចោល​នូវ​មុខងារ Location Service ដោយ​ចូលទៅក្នុង Settings > Privacy > Location Services > Turn Off ។​

​ដំណោះស្រាយ​បន្ថែមទៀត អ្នក​អាច​សាកល្បង​ធ្វើការ បិទ​បើក​ម៉ាស៊ីន​ដោយ​ចុច​បិទ​ផ្ទាល់​តែម្តង ឫ​ចុច Power + Home ប៊ូ​តុង​ឱ្យ​ជាប់​ក្នុង​រយៈពេល​ប្រមាណ ៤ វិនាទី (​ពពួក iPhone 6s ចុះក្រោម​) បើ iPhone 7 ឡើង​ចុច Volume Down + Power ឱ្យ​ជាប់​ដូចគ្នា រួច​បើក​ដំណើរការ​ម៉ាស៊ីន​មកវិញ​។​

​ចុងបញ្ចប់​បើ​ការអនុវត្ត​ទាំង​ប៉ុន្មាន​ជំហាន​ខាងលើ មិនបាន​ផល​ទៀត​នោះ វិធី​ពិសេស​គឺ​ធ្វើការ Restore ទូរស័ព្ទ iPhone ជាថ្មី​។​

១.​បើក​កម្មវិធី iTunes នៅលើ Mac ឫ PC របស់​អ្នក ២.​ភ្ជាប់ iPhone ទៅកាន់​កុំព្យូទ័រ ៣.​ធ្វើការ Backup ឯកសារ​ទុក​តាមរយៈ iTunes ឫ iCloud ៤.​ចុច​លើ​ទំព័រ Summary នៃ​កម្មវិធី iTunes ដែល​បាន​ភ្ជាប់ iPhone ៥.​ចុច Restore រួច​ធ្វើតាម​ដំណាក់កាល​របស់គេ​

​ករណី​បើ​ធ្វើ​បែប​ហ្នឹងហើយ នៅតែ​ជួប​បញ្ហា​ទៀត នោះ​ម៉ាស៊ីន iPhone របស់​អ្នក កំពុង​ប្រឈម​នឹង​បញ្ហា​ខូច Hardware ហើយ​។ វិធី​ម្យ៉ាង​គឺ​មានតែ​យកទៅឱ្យ​ជាង​ជួសជុល​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ធ្វើការ​ពិនិត្យមើល ដោយ​បញ្ជាក់ប្រាប់​ជាង​ថា អ្នក​បាន​ជួសជុល​តាម​ផ្នែក Software អស់ហើយ ជៀសវាង​ជាង​មិនបាន​ដឹង យកលុយ​ថ្លៃ​ជួសជុល​ផ្នែក Software ម្ដងទៀត ហើយ​ថែមទាំង​ខាតបង់​ដល់​យើង​វិញទៀត​។​

​ប្រភព​៖ idropnews /Sabay​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px





Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

បច្ចេកវិទ្យា-វិទ្យាសាស្ត្រ ផ្សេងទៀត