​    ​ឧទ្ធម្ភាគចក្រ Harbin Z-19 ដែល​គេ​ហៅថា WZ-19 ផងដែរ​នោះ គឺជា​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ និង យកការណ៍​របស់​ចិន បង្កើតឡើង​ដោយ​ក្រុមហ៊ុន Harbin Aircraft Man... (continued)" />
Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

ជួប​ជាមួយ​ឧទ្ធម្ភាគចក្រ​ចិន Harbin Z-19(video)

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 18 ឧសភា 2017 ម៉ោង 03:46:PM

​    ​ឧទ្ធម្ភាគចក្រ Harbin Z-19 ដែល​គេ​ហៅថា WZ-19 ផងដែរ​នោះ គឺជា​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ និង យកការណ៍​របស់​ចិន បង្កើតឡើង​ដោយ​ក្រុមហ៊ុន Harbin Aircraft Manufacturing Corporation (HAMC) សម្រាប់​កងកម្លាំង​ការពារ​អាកាស​របស់​ក​ង​ទ័ព​រំដោះប្រជាជន​ចិន និង កងកម្លាំង​អាកាស​ប្រចាំការ​លើដី​គោក​។ វា​ត្រូវបាន​ផលិតឡើង​ដោយ​ប្រើ​គ្រឿងបន្លាស់​ពី​យន្តហោះ Harbin Z-9 ។



​    ​ឧទ្ធម្ភាគចក្រ Harbin Z-19 ជា​កំណែ​ថ្មី​អភិវឌ្ឍ​បន្ត​ពី​ឧ​ទ្ធ​ម្ភា​ចក្រ Harbin Z-9W ។ វា​ជា​ប្រភេទ​ឧទ្ធម្ភាគចក្រ​កៅអី​ពីរ ដែល​ប្រើ​គ្រឿងបន្លាស់​ពី​ស៊េរី​ឧទ្ធម្ភាគចក្រ Eurocopter AS365 Dauphin និង Harbin Z-9​ព្រោះ​វាទ​ទួលបាន​អាជ្ញា​បណ្ណ​ផលិត​យក​គំរូ​តាម​ឧ​ទ្ធ​ម្ភា​ចក្រ​ប្រភេទ Dauphin នេះ​។​

​    ​ឧទ្ធម្ភាគចក្រ Harbin Z-19 មាន​ស្លាបចក្រ​នៅ​កន្ទុយ​ប្រភេទ Fenestron ដែល​ជួយ​បំបាត់​សំឡេង​ឮ​ខ្លាំង ជាហេតុ​ជួយ​ឱ្យ​វា​មាន​ប្រសិទ្ធភាព​ក្នុងការ​យកការណ៍​សម្ងាត់​។ ផ្សែង​របស់​វា​ក៏​ជួយ​ឱ្យ​ការពារ​ខ្លួន​វាពី​ការ​គំរាម​របស់​កាំរស្មី​អ៊ី​ន​ហ្វ្រា​រ៉េត​ផងដែរ​។ Z-19 ក៏​បំពាក់​មកជា​មួយ​រ៉ា​ដា​គ្រប់គ្រង​រលក​កម្តៅ MMW ផងដែរ​។

​    ​Z-19 មាន​តួ​ដែក​ការពារ​គ្រាប់ កៅអី​ធន់​នឹង​ការធ្លាក់​ពីលើ​មេឃ និង​កូន​ប៉ម​មួយ បំពាក់​ជាមួយ​កាមេរ៉ា FLIR (​សម្រាប់​មើល​កាំរស្មី​អ៊ី​ន​ហ្វ្រា​រ៉េត​) ទូរទស្សន៍ និង ប្រដាប់​ស្វែងរក​ពន្លឺ​ឡាស៊ែរ​។ Z-19 ក៏​បំបាក់​ឧបករណ៍ HMD នៅ​ក្បាល​ឧទ្ធម្ភាគចក្រ​ផងដែរ​ដើម្បី​តាមដាន​មើល​យន្តហោះ​សត្រូវ​នៅ​ពីមុខ​៕

ជួប​ជាមួយ​ឧទ្ធម្ភាគចក្រ​ចិន Harbin Z-19(video)

ជួប​ជាមួយ​ឧទ្ធម្ភាគចក្រ​ចិន Harbin Z-19(video)

ជួប​ជាមួយ​ឧទ្ធម្ភាគចក្រ​ចិន Harbin Z-19(video)

ជួប​ជាមួយ​ឧទ្ធម្ភាគចក្រ​ចិន Harbin Z-19(video)

ឧទ្ធម្ភាគចក្រ​ចិន Harbin Z-19


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px





Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

បច្ចេកវិទ្យា-វិទ្យាសាស្ត្រ ផ្សេងទៀត