Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

គ្រាប់បែក​ធំ​បំផុត​ក្នុង​លោក​ខ្លាំង​ជាង​គ្រាប់បែក​ទម្លាក់​នៅ​ជប៉ុន ៣៥០០​ដង​

​ដោយ ៖ឡេង ភា​រុណ​ ថ្ងៃទី 21 មេសា 2017 ម៉ោង 03:19:PM

កាលពី​សប្ដាហ៍​មុន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ទម្លាក់​គ្រាប់បែក​មានឈ្មោះ​ថា The Mother of all bombs ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយបាន​សម្លាប់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ចំនួន ៩៦​នាក់​។​


​ទោះបី​ឈ្មោះ​របស់​វា​ថា​ជា​មាតា​គ្រាប់បែក​ក៏ដោយ ក៏​នៅមាន​គ្រាប់បែក​មួយទៀត​របស់​រុស្ស៊ី​ឈ្មោះថា​បិតា​គ្រាប់បែក Father of all bombs មាន​កម្លាំង​ផ្ទុះ​ខ្លាំង​ជាង​ដែរ​។​

​បើតាម​ការសិក្សា​ស្រាវជ្រាវ គ្រាប់បែក​ធំ​បំផុត​ធ្លាប់ប្រើ​ក្នុង​សង្គ្រាម គឺ​គ្រាប់​របស់​អាមេរិក​ទម្លាក់​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ ១៩៤៥ កាល​សង្គ្រាមលោកលើកទី​ពីរ ប៉ុន្តែ​គ្រាប់បែក​ធ្លាប់​បំផ្ទុះ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ គឺ Tsar Bomba របស់​រុស្ស៊ី​។​

​តើ Tsar Bomba មាន​កម្លាំង​ផ្ទុះ​ខ្លាំង​ប៉ុណ្ណា​?

​គ្រាប់បែក Tsar Bomba មាន​កម្លាំង​ផ្ទុះ​ស្មើនឹង​ម្សៅ​បំផ្ទុះ TNT ៥០​មេ​ហ្កា​តោន ឬ​ខ្លាំង​ជាង​គ្រាប់​ទម្លាក់​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ជាង ៣៥០០​ដង ឯណោះ​។ ដុំ​ផ្សែង​មូល​បាញ់​ទៅលើ​មាន​កម្ពស់ ៩,៦​គីឡូម៉ែត្រ និង​ផ្សែង​សាយភាយ​បាន​ចម្ងាយ ៥៦​គីឡូម៉ែត្រ​។​

Tsar Bomba ធ្លាប់​ទម្លាក់​សាកល្បង​នៅ​ម៉ោង ១១៖៣២​នាទី ថ្ងៃទី ៣០​តុលា ឆ្នាំ ១៩៦១ នៅលើ​វាល​ទឹកកក​អាកទិច សណ្ដោង​ដោយ​យន្តហោះ Tu-95V ។ ពេល​ទម្លាក់​ចុះក្រោម​គេ​បាន​ប្រើ​ឆត្រយោង​ទម្ងន់ ៨០០​គីឡូក្រាម​ដើម្បី​សណ្ដោង​គ្រាប់បែក​បន្ត​ចម្ងាយ ៤៥​គីឡូម៉ែត្រ​ទៅកាន់​កន្លែង​បំផ្ទុះ​។ ទំហំ​ដ៏​ធំ​របស់ Tsar Bomba ធ្វើ​ឲ្យ​មី​ស៊ី​ល​ល្មមៗ​មិនអាច​សណ្ដោង​ហោះ​ឡើង​បានឡើយ​៕ សូម​ទស្សនា​វីដេអូ​តេស្ដ​ខាងក្រោម​៖
​   The Sun  /Sabay





Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM

បច្ចេកវិទ្យា-វិទ្យាសាស្ត្រ ផ្សេងទៀត

ក្រសួង​អប់រំ​កំពុង​ជំរុញ​លើ​ផ្នែក​មុខ​វិទ្យាសាស្ត្រ​ដល់​សិស្ស​តាម​សាលារៀន​ ថ្ងៃទី 30 មេសា 2017 ម៉ោង 12:14:PM

របៀប​ដាក់ iPhone ឱ្យ​បង្ហាញ​ថ្ងៃខែ ម៉ោង​ព្រឹកល្ងាច ជា​ភាសា​ខ្មែរ​យ៉ាង​ងាយ​! ថ្ងៃទី 29 មេសា 2017 ម៉ោង 11:56:AM

អង់គ្លេស​បង្ហាញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​តម្លៃ​ជាង ១ ពាន់​លាន​ដុល្លារ​ ថ្ងៃទី 28 មេសា 2017 ម៉ោង 11:31:AM

ក្រុមហ៊ុន​ជាច្រើន​កំពុង​ប្រណាំងប្រជែង​ផលិត​តុក្កតា​សិច​ប្រើ​បច្ចេកវិជ្ជា AI ដូច​មនុ​ស្សពិតៗ​ ថ្ងៃទី 28 មេសា 2017 ម៉ោង 10:28:AM

តើ​ឆាប់ៗ​នេះ​នឹងមាន​ភូមិ​លើ​ឋាន​ព្រះ​ចន្ទ​? ចិន​កំពុង​ពិភាក្សា​ជាមួយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ដើម្បី​បង្កើត​ភូមិ​មួយ​លើ​ឋាន​ព្រះ​ចន្ទ​ ថ្ងៃទី 27 មេសា 2017 ម៉ោង 04:07:PM