Ads1111
Rhb02
មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

មិនធម្មតា​ទៀតហើយ​! រថភ្លើង​បើក​កាត់ប្លុក​ផ្ទះល្វែង​កំពស់​១៩​ជាន់​នៅ​ចិន​

​ដោយ ៖វាសនា ថ្ងៃទី 20 មីនា 2017 ម៉ោង 11:36:AM

បន្ទាប់ពី​បញ្ចេញ​រថយន្តក្រុង​ដែល​អាចអោយ​រថយន្ត​ធម្មតា​បើក​ពីក្រោម​បាន​និង​រថភ្លើង​បែប​ព្យួរ​ពីក្រោម​ផ្លូវ ឥឡូវ​ផ្លូវ​រថភ្លើង​មួយទៀត​​ត្រូវបាន​សាងសង់ឡើង​ដោយ​រូង​ទម្លុះ​កាត់​ប្លុក​ផ្ទះល្វែង​កំពស់​១៩​ជាន់​មួយ​នៅ​ចិន​។​


​ទីក្រុង​ចុង​គី​ញ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស មាន​ប្រជាពលរដ្ឋ​ដល់​ទៅ​៤៩​លាន​នាក់ មានន័យថា​មាន​មនុស្ស​៣១.០០០​នាក់​រស់​នៅលើ​ផ្ទៃដី​១,៦​គីឡូម៉ែត្រ​ការ៉េ ជាហេតុ​នាំអោយ​អ្នកធ្វើ​ផែនការ​ក្រុង​ស្វះ​ស្វែងរក​ការច្នៃប្រឌិត​ថ្មីៗ​ដើម្បី​ដោះស្រាយ​បញ្ហា​។​

​ស្ថានីយ​រថភ្លើង​ពិសេស​មួយ​ត្រូវបាន​សាងសង់ឡើង​ក្នុង​ប្លុក​ផ្ទះល្វែង​តែម្តង គឺ​នៅ​ជាន់​ទី​៦​ដល់ទី​៨ ដោយ​អ្នក​រស់នៅក្នុង​ប្លុក​ផ្ទះ​នេះ​អាច​​លោត​ចូលក្នុង​រថភ្លើង​។​

​ទោះជា​មនុស្ស​រស់នៅ​ជាប់​នឹង​ផ្លូវ​រថភ្លើង តែ​សម្លេង​ឮ​រំខាន​ត្រូវបាន​កាត់បន្ថយ​ដោយ​គ្រឿង​បរិក្ខា​ពិសេស​។​សំរាប់​អ្នករស់នៅ​ក្នុងផ្ទះ​នៃ​​ស្ថានីយ​នេះ សម្លេង​រថភ្លើង​ត្រូវបាន​គេ​កាត់បន្ថយ​មក​នៅត្រឹម​សម្លេង​ចាន​អង្រួន​ក្នុង​រាវ​។​

​ធ្វើ​ដូចនេះ ពួក​អ្នករៀបចំ​ផែនការ​បញ្ចៀស​បានការ​រំលំ​ចោល​អាគារ​ទាំងមូល​ដើម្បី​យក​កន្លែង​សង់​ផ្លូវ​រថភ្លើង ដោយសារ​អាគារ​បាន​សាង​​សង់​មុន​៕




Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

បច្ចេកវិទ្យា-វិទ្យាសាស្ត្រ ផ្សេងទៀត