Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

បទពិសោធន៍​ការបើកបរ​រថយន្ត ចា​គ័​រ ២០១៧

​ដោយ ៖សុផល ថ្ងៃទី 19 មីនា 2017 ម៉ោង 08:40:AM

(​ភ្នំពេញ​)៖​ក្រុមហ៊ុន អ អឹម អេ (​ខេ​ម​បូ​ឌា​)​បានអនុញ្ញាត​ឱ្យ​អ្នកសារព័ត៌មាន បើក​សាកល្បង​នូវ​រថយន្ត​ទំនើប​របស់ខ្លួន​នៅ​រាជធានី​​ភ្នំពេញ​គឺ រថយន្ត​ចា​គ័​រ អេ​ហ្វ​ផេស​( Jaguar F-Pace)​ស៊េរី​២០១៧​។​កម្មវិធី​បើក​សាកល្បង​នេះ​មាន​រយៈពេល​មួយ​សប្តាហ៍​ដែល​បាន​​បញ្ចប់​នៅ​ថ្ងៃទី​១៩ ខែ មីនា ឆ្នាំ​២០១៧​។​

​គោលបំណង​នៃ​ការបង្កើតឱ្យមាន​ការបើក​បរ​សាកល្បង​គឺ​ដើម្បី​ផ្តល់​បទពិសោធន៍​ក្នុងការ​បើកបរ​ប្រចាំថ្ងៃ ក៏ដូចជា​ស្វែងយល់​នូវ​លក្ខណៈ​​ពិសេស​អស្ចារ្យ​បំផុត​នៃ​រថយន្ត​ចា​គ័​រ ដែលមាន​វត្តមាន​នៅលើ​ទីផ្សារ​រថយន្ត​ក្នុងប្រទេស​កម្ពុជា​។​

​ក្នុងការ​បើកបរ​សាក​ល្បង​នេះ អ្នកឯកទេស​ខាង​រថយន្ត​ក៏បាន​ពន្យល់​ពី​លក្ខណៈ​បច្ចេកទេស​នានា​ព្រមទាំង​ព័ត៌មាន​ផ្សេងៗ​ដែល​ទាក់​​ទង​នឹង​រថយន្ត​ផងដែរ​។​

​ឆ្លងកាត់​ការបើក​ដោយផ្ទាល់ ឃើញថា រថយន្ត​ចា​គ័​រ អេ​ហ្វ​ផេស​ជា​រថយន្ត​ទំនើប​គុណភាព​ខ្ពស់ ថ្លៃថ្នូរ​និង​មាន​ផាសុកភាព​ជាពិសេស​​ស៊ីសាំង​តិច ។​ផ្នែក​ខាងក្រៅ មាន​រូបរាង​សង្ហា​តូច​ល្មម​សម​នឹង​ស្ថានភាព​ផ្លូវ​ស្រុក​ខ្មែរ​និង​សក្តិសម​សម្រាប់​លក្ខណៈ​គ្រួសារ​។​ចំណែក​ខាង​​ក្នុង រថយន្ត​គឺ​ដេ​គ័​រ​ស្អាត តួយ៉ាង ពូក​និង​កៅអី​ស្រួល​អង្គុយ ។​កៅអី​អ្នកបើក​ទំនើប អាច​សឺ​រ៉េ​ឡើង​ចុះ​តាមចិត្ត​ចង់​។​ចំណុច​ពិសេស​​គឺមាន​មុខងារ​សំខាន់ៗ​ជាច្រើន​នៅ​ជិត​ដៃ ងាយស្រួល​បញ្ជា​។​ពេល​បើកផ្លូវ​គ្រលុក វា​មិនសូវ​រលាក់ និង​ពេល​បត់​វារ​ក្សា​លំនឹង​បាន​​ល្អ​មិន​វេរ​មិន​ទាញ​ចង្កូត​។​ចង្កូត​របស់​វា​ស្រួល​កាន់ ហ្វ្រាំង​ជាន់​ស៊ី​ល្អ មិន​អូស ចំណែក​ហ្គែ​រ​(GEAR)​ជាន់​ស្ទុះ​ល្អ ហើយ​ម៉ាស៊ីនត្រជាក់​ត្រជាក់​ល្អ ។​ចំណែក​ចង្កឹះ​លេខ​ងាយស្រួល ប្រើ​មិនបាច់​ទាញ​ទេ​គ្រាន់តែ​មូល​ជាការ​ស្រេច ។​

​រថយន្ត​បែប​ស្ព័​រ​ដ៏​ទំនើប​នេះ ត្រូវបាន​ផលិត​ពី​ដែក​អាលុយមីញ៉ូម (Aluminum) ដែល​ធ្វើឱ្យ​រថយន្ត​មាន​ភាព​មាំ​ស្វិត ស៊ីប្រេង​តិច និង​មាន​សន្ទុះ​ខ្លាំង​រហ័ស​។ រថយន្ត​នេះ មាន​កម្លាំង​សន្ទុះ​ខ្លាំង​ដូច​រថយន្ត​ប្រណាំង ដែល​អាច​បង្កើនល្បឿន​ពី ០ ដល់ ១០០​គីឡូម៉ែត្រ​​ក្នុង​រយៈពេល​ត្រឹមតែ ៥,៨ វិនាទី ហើយ​មាន​ប្រព័ន្ធ​គ្រឿង​ក្រោម មាន​បំពាក់​បូម និង​ម៉ូ​ស័​រ​ភ្លោះ​ដែលជា​ជំនួយ​ទប់​លំនឹង​ក្នុងពេល​​បើកបរ​លើផ្លូវ​កោង ឬ​ជង្ហុក​។​

​រីឯ​ផ្នែក​ខាងក្នុង​នៃ​រថយន្ត វា​មាន​អេក្រង់​មុខងារ ១២,៣ អ៊ី​ញ ដ៏​ទំនើប​ដែល​អាច​ប្រើ​សម្រាប់​ទូរស័ព្ទ​ហៅ​ចេញ​/​ចូល ប្រព័ន្ធ​ចែករំលែក WiFi (Personal Hotspot) ទទួល និង​អាន​អ៊ី​ម៉ែ​ល ប្រើប្រាស់​បណ្តាញ​សង្គម Facebook, YouTube​លើ​អេក្រង់​បាន​ដោយ​​ងាយស្រួល​។ អ្នកបើកបរ​ក៏​អាច​ផ្លាស់ប្តូរ​កៅអីអង្គុយ​ឱ្យ​ខ្ពស់ ឬ​ទាប បញ្ឈរ ឬ​ផ្តេក​តាម​តម្រូវការ ដោយ​បញ្ជា​រលើ​អេក្រង់​បាន​ផងដែរ​។​​អ្វីដែល​កាន់តែ​ទំនើប និង​ជា​បច្ចេកវិទ្យា​លើកដំបូង​គេ គឺ Smart Key ដែល​យើង​អាច​ពាក់​ជាប់​នឹង​កដៃ មិន​ជ្រាប​ទឹក​អាច​ប្រើ​ជំនួស​កូនសោរ​បាន​។ Smart Key នេះ ផ្តល់​ភាពងាយស្រួល​សម្រាប់​អ្នក​ស៊ីវីល័យ និង​ធុញ​ធ្រា​ន់​នឹង​ការ​កាន់​កូនសោ​ច្រើន​។ ផ្នែក​ខាងក្នុង​មាន​ទំហំ​ធំ​ទូលាយ មាន​កៅអី​ចំនួន ៥ ដែល​ផ្តល់នូវ​ផាសុកភាព​ដល់​អ្នកបើក​បរ និង​អ្នករួមដំណើរ​ជាមួយ​។ ស្រោមពូក​ត្រូវ​រចនា​ជា​លក្ខណៈ​រថយន្ដ​ស្ព័​រ​ដ៏​ស្រស់ស្អាត ដែល​អាច​រើស​ពណ៌​ច្រើន​ជម្រើស​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន​។​

​រថយន្ត Jaguar F-Pace ក៏មាន​បំពាក់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​បន្ថែម​ជាច្រើន​ទៀត​មានដូចជា​៖ ប្រព័ន្ធគ្រប់គ្រង​គន្លង​ផ្លូវ ប្រព័ន្ធ​ជំនួយ​ពេល​ចូល​ចត ឫ​ជំនួយ​ពេល​បើកបរ ប្រព័ន្ធ​កំណត់សម្គាល់​សញ្ញា​ចរាច​រណ៍ ឫ​រថយន្ដ​ផ្សេង​ពេលដែល​អ្នកបើក​បរមើល​មិនឃើញ ប្រព័ន្ធ​កំណត់​ល្បឿន​ស្វ័យប្រវត្តិ កាមេរ៉ា​៣៦០ ដឺ​ក្រេ ប្រព័ន្ធគ្រប់គ្រង​លំនឹង​ឌីណាមិច​ជាដើម ដែល​រឹតតែ​ធ្វើឱ្យ​អ្នកបើក​បរមាន​ទំនុកចិត្ត​ខ្ពស់ ពេលដែល​កំពុងបើក​ប​រ​៕

បទពិសោធន៍​ការបើកបរ​រថយន្ត ចា​គ័​រ ២០១៧

អ្នកសារព័ត៌មាន ទទួល​បទពិសោធន៍​នៃ​ការបើកបរ​រថយន្ត​ទំនើប Jaguar F-Pace ស៊េរី​២០១៧(​រូបៈ​សុផល​)

បទពិសោធន៍​ការបើកបរ​រថយន្ត ចា​គ័​រ ២០១៧

បទពិសោធន៍​ការបើកបរ​រថយន្ត ចា​គ័​រ ២០១៧


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px





Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

18766085_642383172620259_3049605006020149067_n

ភ្លៀង​បង្ក​លិចលង់​នៅ​ប៉ៃលិន​

ថ្ងៃទី 28 ឧសភា 2017 ម៉ោង 05:16:PM

បច្ចេកវិទ្យា-វិទ្យាសាស្ត្រ ផ្សេងទៀត