Southampton បណ្តេញ​គ្រូបង្វឹក ម៉ូ​រី​ស៊ី​យ៉ូ ប៉េ​ល​ឡេ​ហ្គ្រី​ណូ​

1026
ចែករម្លែក

ក្លឹប Southampton បានសម្រេច​បណ្តេញ​គ្រូបង្វឹក ម៉ូ​រី​ស៊ី​យ៉ូ ប៉េ​ល​ឡេ​ហ្គ្រី​ណូ (Mauricio Pellegrino) បន្ទាប់ពី​ចូល​ដឹកនាំ រយៈពេល​៩​ខែ​។​
​ ​
​លោក ប៉េ​ល​ឡេ​ហ្គ្រី​នី បានក្លាយ​ជា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​លទ្ធផល​ដ៏​អាក្រក់​របស់​ក្រុម Southampton ដែល​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ក្នុង​តំបន់​កាត់ចេញ​។​
​ ​
​ក្រុម Southampton ឈ្នះ​តែមួយ​ប្រកួត​ប៉ុណ្ណោះ​នៅក្នុង​ចំណោម​១៧​ប្រកួត​ចុងក្រោយ ហើយ​ធ្លាក់​ទៅក្នុង​ចំណោម​ក្រុម​បាត​តារាង​ទាំង​បួន ហើយ​មាន​១​ពិន្ទុ​ឈរ​នៅលើ​តំបន់​កាត់ចេញ និង​នៅសល់​៨​ប្រកួត​ទៀត​។​
​ ​
​ក្លឹប Southampton សង្ឃឹមថា នឹងមាន​អ្នក​ជំនួស​ទាន់ពេល ដែល​នឹង​ក្លាយជា​អ្នកចាត់ការ​ទី​៥ នៅក្នុង​រយៈពេល​បួន​ឆ្នាំ​។​ ជាជាង​ស្វែងរក​គ្រូបង្វឹក​បណ្តោះអាសន្ន​រហូត​ដល់​បញ្ចប់​រដូវ​កាល​មុនពេល​វាយតម្លៃ​បន្ថែម​នោះ ក្លឹប​នេះ​នឹង​តែងតាំង​អ្នក​ស្នង​តំណែង​លោក ប៉េ​ល​ឡេ​ហ្គ្រី​ណូ ជា​ផ្លូវការ​តែម្តង​។​
​ ​
​លោក ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva) ដែល​គ្មាន​ការងារ​ធ្វើ​តាំងពី​ក្លឹប Watford បណ្តេញចេញ កាលពី​ខែមករា​នោះ អាច​ត្រូវបាន​ពិចារណា​ជាថ្មី ប៉ុន្តែ​វា​អាច​មានការ​ស្មុគស្មាញ​បន្តិច​ដោយសារ តែ​ក្លឹប Southampton បាន​មើលរំលង​លោក​កាលពី​រដូវក្តៅ​ឆ្នាំមុន ហើយ​ជ្រើស​រើសយក​លោក ប៉េ​ល​ឡេ​ហ្គ្រី​ណូ​។​
​ ​
​មានការ​បារម្ភ​ជុំវិញ​ស្ថានភាព​របស់​ក្រុម Southampton មួយរយៈ​មកហើយ​ថា ពួកគេ​អាច​នឹង ធ្លាក់​ទៅ​តំបន់​កាត់ចេញ ក្រោម​ការដឹកនាំ​របស់​លោក ប៉េ​ល​ឡេ​ហ្គ្រី​ណូ ដែល​ខកខាន​មិនបាន ស្រោចស្រង​ក្លឹប បន្ទាប់ពី​លោក​ចូល​ស្នង​តំណែង​លោក ក្លូដ ពូ​យែ​ល (Claude Puel) កាលពី​ខែមិថុនា​ឆ្នាំមុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ម៉ូ​រី​ស៊ី​យ៉ូ ប៉េ​ល​ឡេ​ហ្គ្រី​ណូ (Mauricio Pellegrino)